មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ជនជាតិបរទេស ជិះម៉ូតូធុនធំលឿនពេកជ្រុលទៅរបាំងថ្ម ដួលបាក់-កស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

ផ្សាយថ្ងៃ ចន្ទ ២៤ កុម្ភៈ ២០២០
ភ្នំពេញ៖ បុរសជនជាតិបរទេសម្នាក់ ជិះម៉ូតូធុនធំមួយគ្រឿងក្នុងល្បឿនលឿនមិនប្រយ័ត្ន ជ្រុលទៅបុករបាំងថ្មចែកផ្លូវ បណ្តាលអោយដួលបោកក្បាល បាក់-កស្លាប់គួរឲ្យអាណោចអធម័ក្រោយពីបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66 / បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
ហេតុការណ៏នេះកើតឡើងកាលវេលាម៉ោង ១០ នឹង ៥០នាទីយប់ ថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០២០ ស្ថិតតាមបណ្ដោយផ្លូវ ២៧៣ ចំណុចជិតស្ថាននីយ៍បូមទឹកស្អុយ ក្នុងសង្កាត់ទួលសង្កែ ១ ខណ្ឌឬស្សីកែវ ។
loading...

សពរងគ្រោះមានឈ្មោះ South Korea Sorean ភេទ ប្រុស អាយុ ៥៥ ឆ្នាំ ជនជាតិកូរ៉េខាងត្បូង ស្នាក់នៅផ្ទះលេខ ២៧៧ ផ្លូវបេតុង ភូមិត្រពាំងចេក សង្កាត់ចោមចៅ ១ ខណ្ឌពោធិ៏សែនជ័យ។
យោងតាមប្រភពព័ត៏មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនជាតិកូរ៉េម្នាក់ ជិះម៉ូតូធុនធំម៉ាករីបែល ពណ៌ក្រហម ពាក់ស្លាកលេខ សៀមរាប 1P-9404 ក្នុងទិសដៅពីកើតទៅលិចយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ដោយស្ថានភាពផ្លួវកោងផងនោះ បានជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ត្រូវបានរថយន្តដឹកទៅយកទៅសង្គ្រោះ តែអកុសលក៏បានដាច់ខ្យល់ស្លាប់តាមតាមផ្លូវបាត់ទៅហើយ។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះមកទីតាំងខាងលើធ្វើកំណត់ហេតុ យកម៉ូតូទៅរក្សាទុកនៅប៉ុស្តិ៏ទួលសង្កែ ១ រងចាំសាច់ញាតិយកឯសារមក និងប្រគល់ជូនវិញ ចំណែកសពជនរងគ្រោះ ត្រូវរថយន្តសាម៉ុយដឹកយកទៅតំកល់ទុកនៅ វត្តទឹកថ្លា រងចាំស្រាវជ្រាវរកក្រុមគ្រួសារ មកទទួលសពធ្វើបុណ្យតាមប្រពៃណី។
ជនជាតិបរទេស ជិះម៉ូតូធុនធំលឿនពេកជ្រុលទៅរបាំងថ្ម ដួលបាក់-កស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ជនជាតិបរទេស ជិះម៉ូតូធុនធំលឿនពេកជ្រុលទៅរបាំងថ្ម ដួលបាក់-កស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 8:10:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.