មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ជនសង្ស័យ២នាក់ ធ្វើសកម្មភាពដកកាំភ្លើងខ្លី វាយក្បាលបុរសម្នាក់ ឈាមស្រោចខ្លួន ប្លន់យកម៉ូតូឌ្រីមសង់ ០១៨ បានសម្រេចបន្សល់បង់កាំភ្លើង ១ដើម

ផ្សាយថ្ងៃ ពុធ ២៦ កុម្ភៈ ២០២០
ភ្នំពេញ៖ ជនសង្ស័យ ២នាក់ ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក បានធ្វើសកម្មភាពស្ទាក់វាយនឹងកាំភ្លើងខ្លី បណ្ថាលឲ្យបុរសម្នាក់បែកក្បាលឈាមស្រោចខ្លួន ប្លន់ម៉ូតូមួយគ្រឿង បានសំម្រេចរួចជិះគេខ្លួនដោយសុវត្តិភាព មិនរំខានដល់សមត្ថកិច្ច កាលវេលាម៉ោង ១ នឹង ៣០នាទីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០២០ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ចំណុចក្លោងទ្វាវត្តមង្កុដបុរី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66 / បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
ជនរងគ្រោះឈ្មោះ ស៊ឹម ស៊ីដា ភេទ ប្រុស អាយុ ៤២ ឆ្នាំ មុខរបរ ជាងសំណង់ ស្នាក់នៅស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើតភូមិរាជាឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង។
loading...
យោងតាមសំដីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់ទើបតែចេញពីកម្មវិធីផឹកមួយកន្លែង បានជិះម៉ូតូឌ្រីមសង់ ០១៨ មិនចាំស្លាកលេខ ដោយសារម៉ូតូខ្ចីគេ គោលបំណងត្រឡប់ទៅផ្ទះវិញនៅស្ទឹងមានជ័យ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត ដោយរូបគាត់ច្រលំផ្លូវ ក៏ជិះចូលក្នុងវត្ត ហើយមិនអាចទៅមុខទៀតបានដោយសាផ្លូវកំពុងសាងសង់ មិនអាចទៅមុខបាន រួចក៏បត់ម៉ូតូត្រឡប់ក្រោយវិញ ស្រាប់តែលេចជនសង្ស័យចំនួន ២នាក់ ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកមកពីក្រោយ ធ្វើសកម្មភាពវាយប្រតាយប្រតប់គ្នា ហើយជនសង្ស័យបានដកកាំភ្លើងវាយចំក្បាលពីក្រោយ បណ្ដាលអោយបែកក្បាលហូរឈាមស្រោចខ្លួន ដោយឃើញឱកាសល្អជនសង្ស័យក៏លើកម៉ូូតូជនរងគ្រោះជិះចេញទៅខាងក្រៅវិញបាត់ស្រមោល។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយកើតហេតុ ជិតមួយម៉ោងទើបឃើញសមត្ថកិច្ចប៉ុស្តិ៏ទឹកថ្លាមកដល់ចំណុចកើតហេតុ បានដឹកជនរងគ្រោះទៅប៉ុស្តិ៏ទឹកថ្លា ដាក់ពាក្យបណ្ដឹង ដើម្បីស្រាវជ្រាវឈានទៅដល់កំណត់មុខសញ្ញា យកជនទាំងនោះមកផ្ដន្ទាទោសតាមផ្លូវច្បាប់។
ជនសង្ស័យ២នាក់ ធ្វើសកម្មភាពដកកាំភ្លើងខ្លី វាយក្បាលបុរសម្នាក់ ឈាមស្រោចខ្លួន ប្លន់យកម៉ូតូឌ្រីមសង់ ០១៨ បានសម្រេចបន្សល់បង់កាំភ្លើង ១ដើម ជនសង្ស័យ២នាក់ ធ្វើសកម្មភាពដកកាំភ្លើងខ្លី វាយក្បាលបុរសម្នាក់ ឈាមស្រោចខ្លួន ប្លន់យកម៉ូតូឌ្រីមសង់ ០១៨ បានសម្រេចបន្សល់បង់កាំភ្លើង ១ដើម Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:38:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.