មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ប្រជាការពារភូមិម្នាក់ ត្រូវជនដៃដល់កាប់ ៤កាំបិត ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

ផ្សាយថ្ងៃ អង្គារ ២៥ កុម្ភៈ ២០២០
ភ្នំពេញ៖ បុរសជាប្រជាការពារភូមិម្នាក់ ត្រូវជនដៃដល់កាំប្រហារពីក្រោយ ៤កាំបិត បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីជូនមិត្តភក្តិទៅផ្ទះ ហើយត្រឡប់មកវិញ បានពាក់កណ្ដាលផ្លូវ បង្ករភ្ញាក់ផ្អើលកាលវេលាម៉ោង ៨ នឹង ៣០នាទីយប់ ថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០២០ ស្ថិតក្នុងភូមិរំរីអោន សង្កាត់រលួស ខណ្ឌដង្កោ។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66 / បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
សពរងគ្រោះមានឈ្មោះ វន វិសាល ភេទ ប្រុស អាយុ ៣០ ឆ្នាំ មុខរបរ ប្រជាពារភូមិ ស្នាក់ភួមិដំរីអោន សង្កាត់រលួស ខណ្ឌដង្កោ។
loading...
យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជួនមិត្តភក្តិត្រឡប់ទៅផ្ទះ ក្រោយពីផឹកស៊ីជាមួយគ្នារួច ហើយដើរត្រឡប់មកផ្ទះវិញ បានពាក់កណ្ដាលផ្លូវ ត្រូវបុរសម្នាក់ជាជនដៃ ដល់កាប់ផ្ដាច់ជីវិតចំនួន ៤កាំបិត ស្លាប់គួរឲ្យអាណោចអធ័ម ពេទ្យបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកជនដៃដល់ព្យាយាមរត់គេចខ្លួន ត្រូវសមត្ថកិច្ចតាមប្រម៉ាញ់ចាប់វាយខ្នោះយកមកអធិការដ្ឋាន ខណ្ឌដង្កោ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះមកធ្វើកោសល្យវិច្ច័យ រួចប្រគល់សពឲ្យក្រុមគ្រួសារធ្វើតាមប្រពៃណី។
ប្រជាការពារភូមិម្នាក់ ត្រូវជនដៃដល់កាប់ ៤កាំបិត ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ប្រជាការពារភូមិម្នាក់ ត្រូវជនដៃដល់កាប់ ៤កាំបិត ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 8:33:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.