មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តបត់ត្រឡប់ក្រោមមិនប្រយ័ត្ន ត្រូវម៉ូតូ និស្សិតឆ្នាំទី ៤ម្នាក់ បុកពេញទំហឹង ស្លាប់យ៉ាងអាណោចអធ័ម

ភ្នំពេញ៖ បុរសម្នាក់បើករថយន្ដដឹកដីបត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវយុវជនម្នាក់ដែលជានិស្សិត​ នៃសកល​វិទ្យាល័យកសិកម្មចំការដូង​ ជិះម៉ូតូទៅរៀនជ្រុលបុកពេញទំហឹង បណ្ដាលអោយបោកក្បាលនឹងថ្នល់ខ្ទាតចូលក្រោមរថយន្ត កិនបែកក្បាលស្លាប់ភ្លាមៗ​ នៅ​កន្លែងយ៉ាងអាណោចអធ័ម។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66​៊​បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់នេះ បានកើត​ឡើងកាលពីវេលាម៉ោង ០១ នឹង ២០នាទី រសៀល ថ្ងៃទី ០៥ ខែ កុម្ភះ ឆ្នាំ ២០២០​ នៅចំណុចមុខវត្តគោកអំពឹល តាមបណ្ដោយផ្លូវ ៥០ម៉ែត្រ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ។
loading...
សពជនរងគ្រោះមានឈ្មោះ ប្លុង ផាក់ ភេទ​ ប្រុស អាយុ ២២ ឆ្នាំ​ ជានិស្សិត​ ឆ្នាំទី ៤ នៅ​សកលវិទ្យាល័យកសិកម្មចំការដូង ស្នាក់នៅក្រុងតាខ្មៅ និងមានស្រុកកំណើត​ ភូមិភ្នំដី ឃុំស្លែងស្លែង ស្រុកស្រីស្នំ ខេត្តសៀមរាប។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​បានអោយដឹងថា មុនពេលកើតហេតុ គេបាន​ឃើញ​ រថយន្ដធន់ធំដឹកដី​ ពាក់ស្លាកលេខ ភ្នំពេញ 3C-5161 បើកបរដោយបុរសម្នាក់ តាមបណ្ដោយផ្លូវ ៥០ម៉ែត្រ ទិស​ដៅពីលិចទៅកើត សង្ស័យចេញពីការដ្ឋាន​ចាក់ដីនៅក្បែរនោះ​ ខណៈមកដល់ចំណុចកើតហេតុក៏បានបត់ឆ្វេងឆ្លងផ្លូវត្រឡប់ក្រោយ​ ។ ប្រភពដដែលបានបន្តថា លុះពេលរថយន្ដកំពុងបត់ ស្រាប់តែមានយុវជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក​ ហុងដា ឌ្រីម​ ស៊េរីឆ្នាំ ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ​ ភ្នំពេញ ​1FR-6210 តាមបណ្ដោយផ្លូវ ៥០ ​ម៉ែត្រ ដូចគ្នា ទិសដៅពិកើតទៅលិច​ ខណៈមក​កន្លែងកើតហេតុក៏ជ្រុកទៅបុកចំកណ្ដាល​រថយន្ដ បណ្ដាលអោយដួលត្រូវ​រថយន្តកិន​បែកក្បាលស្លាប់​ ចំណែកម៉ូតូគៀបជាប់កង់រថយន្ដ អូសប្រហែល ៥០ម៉ែត្រ បន្ទាប់ពីកើត​ហេតុ​ តៃកុង​ រថយន្តបានចុះរត់គេចខ្លួនបាត់។
សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានចុះដល់ ជួយសម្រួលចរាចរណ៍បានល្អ ចំណែកសពជានិស្សិតនោះ ត្រូវសាច់ញតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។
បើករថយន្តបត់ត្រឡប់ក្រោមមិនប្រយ័ត្ន ត្រូវម៉ូតូ និស្សិតឆ្នាំទី ៤ម្នាក់ បុកពេញទំហឹង ស្លាប់យ៉ាងអាណោចអធ័ម បើករថយន្តបត់ត្រឡប់ក្រោមមិនប្រយ័ត្ន ត្រូវម៉ូតូ និស្សិតឆ្នាំទី ៤ម្នាក់ បុកពេញទំហឹង ស្លាប់យ៉ាងអាណោចអធ័ម Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:52:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.