មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តកាមរីបាឡែនលឿនដូចហោះ ជ្រុលទៅបុកក្បាលព្រួញចែកផ្លូវ រងការខូចខាតរថយន្តខ្ទេច មួយកំណាត់ទៅលែងរួច


ភ្នំពេញ៖ បុរសម្នាក់រួមដំណើរនិងបុរសម្នាក់ទៀត បើករថយន្ត កាមរីបាឡែនមួយគ្រឿងបោះពួយទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យខ្ទេចផ្នែកខាងមុខ សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66 / បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ នឹង ១០ នាទីយប់ ថ្ងៃទី ៦ ខែ កុម្ភៈ ឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ ២៨៩ កែង ៥២៨ ក្នុងសង្កាត់បឹងកក់ទី ១ ខណ្ឌទួលគោក។
loading...
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់រួមដំណើរនិងបុរសម្នាក់ទៀត បើករថយន្តកាមរីបាឡែនមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ កំពង់ឆ្នាំង 2A-1152 តាមបណ្តោយផ្លូវ ២៨៩ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនដូចហោះ លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរថយន្តខ្ទេចផ្នែកខាងមុខ ហូរប្រេងម៉ាស៊ីនពេញផ្លូវ និងផ្ទុះពោងទាំងពីរទៅមុខលែងរួច ចំណែកឯក្បាលព្រួញពុះចែកទ្រូងផ្លូវរងការប្រេះបែកបន្តិចបន្តួច សំណាងល្អអ្នកបើកបរនិងអ្នករួមដំណើរមិនមានរងរបួស។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅឯការិយាល័យចរាចរណ៍ផ្លូវគោក ស្នងការរាជធានីភ្នំពេញ រងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕


បើករថយន្តកាមរីបាឡែនលឿនដូចហោះ ជ្រុលទៅបុកក្បាលព្រួញចែកផ្លូវ រងការខូចខាតរថយន្តខ្ទេច មួយកំណាត់ទៅលែងរួច បើករថយន្តកាមរីបាឡែនលឿនដូចហោះ ជ្រុលទៅបុកក្បាលព្រួញចែកផ្លូវ រងការខូចខាតរថយន្តខ្ទេច មួយកំណាត់ទៅលែងរួច Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 8:04:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.