មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ

ផ្សាយថ្ងៃទី ០៥ មីនា ២០២០
រមណីយដ្ឋានអូរតាវ៉ៅ ស្ថិតនៅតាមបណ្តោយភ្នំខៀវ ដែលធ្វើអោយយើងនឹកឃើញអនុស្សាវរីយ៍ចម្រៀងអ្នកនាង រស់ សេរីសុទ្ធា មួយឃ្លាថា៖ (ជ្រោះអូរតាវ៉ៅបងនាំអូនងូត យកកន្លែងសូតជូនខ្នងអោយស្រី) វាមានចម្ងាយ៩គ.ម ពីទីរួមខេត្តប៉ៃលិន និង៣៧១គម ពីទីក្រុងភ្នំពេញ ពីបាត់ដំបង ទៅប៉ៃលិនរហូតដល់ព្រំប្រទល់ថៃ មានចម្ងាយ១០៥គម។
មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66 / បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
loading...
តាំងពីចុងឆ្នាំ១៩៩៦ ដោយមានការសម្រុះសម្រួលនៃរាជរដ្ឋាភិបាលកម្ពុជា និងក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ចៅហ្វាយក្រុងប៉ៃលិន ធ្វើឲ្យ ខេត្តនេះនាពេលបច្ចុប្បន្នមានការអភិវឌ្ឍន៍ច្រើនដូចកន្លែងដទៃទៀត នៅក្នុងប្រទេសកម្ពុជាដែរ។ នៅឆ្នាំ១៩៩៨ រហូតមកដល់ពេលបច្ចុប្បន្ន ខេត្តប៉ៃលិនបានក្លាយទៅជាតំបន់សេដ្ឋកិច្ច ដ៏សំខាន់ សម្រាប់អ្នកវិនិយោគក្នុងស្រុក និងក្រៅស្រុក ព្រោះតំបន់នេះគឺមានសក្តានុពល សម្រាប់សេដ្ឋកិច្ច ជាពិសេសអេកូទេសចរណ៍ធម្មជាតិ។ ប៉ៃលិនគឺពោរពេញដោយព្រៃ ជ្រលងភ្នំ ទឹកធ្លាក់ ព្រែកតូចៗ និងសត្វព្រៃ។ វាជាកន្លែងដែលទាក់ទាញភ្ញៀវទេសចរណ៍ដ៏សំខាន់ពីគ្រប់ទិសទីទៅកំសាន្តទីនោះ។
សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
រមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ រមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:58:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.