មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវ

ផ្សាយថ្ងៃទី ០២ មេសា ២០២០
ទឹកធ្លាក់​ភ្នំ​ខៀវ ឬក៏គេច្រើនហៅថា ជ្រោះភ្នំ​ខៀវ មានទីតាំងស្ថិតនៅ ភូមិ​ខ្លុង សង្កាត់​អូរតាវ៉ៅ ក្រុង​ប៉ៃលិន ខេត្តប៉ៃលិន និងមានចម្ងាយប្រហែល ៩គ.ម ពីរូបសំណាក យាយយ៉ាត។ ទឹកធ្លាក់​ភ្នំ​ខៀវស្ថិតនៅក្នុងប្រភេទរមណីយដ្ឋាន ទឹកជ្រោះឬទឹកធ្លាក់ និងទេសចរណ៍ធម្មជាតិ។ សម្រាប់ចំណុចសំខាន់ៗ ក៏ដូចជាភាពទាក់ទាញនៃរមណីយដ្ឋានទឹកធ្លាក់​ភ្នំ​ខៀវដែលអាចធ្វើអោយភ្ញៀវទេសចរមានចំណាំអារម្មណ៏នោះ មានដូចជា៖ លេងទឹកឬហែលទឹក, ទស្សនាទេសភាពព្រៃភ្នំ, រៀបចំអាហារដោយខ្លួនឯង និងចំណុចផ្សេងៗទៀត។
loading...
ទឹកធ្លាក់​ភ្នំ​ខៀវជា​រមណីយដ្ឋាន​ដ៏ល្បីល្បាញ​មួយ​របស់​ខេត្ត​ប៉ៃលិន។ ហើយរមណីយដ្ឋាន​នេះ ជារមណីយដ្ឋានបែបធម្មជាតិដែលមាន ព្រៃប្រឹក្សា, ភ្នំ, ខ្យល់អាកាសបរិសុទ្ធ, ដើមឈើខៀវស្រងាត់​ និងជាពិសេសទឹកធ្លាក់ថ្លាគួរឲ្យគយគន់ចង់លេងកម្សាន្ត។
ក្រៅពីទេសភាព​ធម្មជាតិ​នៃការ​គយគន់​សម្រស់​ទឹក​ធ្លាក់​នៅ​ភ្នំខៀវ​នេះ ភ្ញៀវទេសចរ​​អាចឡើង​ទៅ​មើល​ឫសគល់​ឈើ ដែល​បាន​ផុស​ពីដី​មក និងមាន​រូបរាង​ដូចជា​សត្វ​នាគ​មួយគូ​ ដែលធ្វើអោយភ្ញៀវទេសចរ​មួយ​ចំនួន​មាន​ការ​ភ្ញាក់ផ្អើល​ពេល​បាន​​ទៅ​ឃើញ។
មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66 / បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
ទឹកធ្លាក់​ភ្នំ​ខៀវ មានកន្លែងសម្រាកញុាំអាហារឆ្ងាញ់ៗនៅក្បែរនោះ​ ហើយដោយសារតែតំបន់ទេសចរណ៍មួយនេះមានចម្ងាយមិនសូវឆ្ងាយពីក្រុង គួបផ្សំរមណីយដ្ឋានដ៏ស្រស់ស្អាតផងដែរនោះ ទើបធ្វើឲ្យតំបន់មួយនេះអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិបានយ៉ាងច្រើន។
ក្រោយទទួលទាន​អាហារ​​ថ្ងៃត្រង់​ ​ទេសចរជាច្រើន​ ​តែងតែ​ចុះទៅ​ងូតទឹក​ដ៏​សែន​ត្រជាក់ពី​រមណីយដ្ឋាន​ទឹកធ្លាក់​ភ្នំ​ខៀវ​នោះ ហើយ​គេបាន​ឲ្យ​នាមថា "ទឹកធ្លាក់ ៧ ដំណាក់"។​ ទឹកធ្លាក់​ភ្នំ​ខៀវមាន​កម្ពស់​ប្រមាណជាង​​ ២គីឡូ​ម៉ែត្រ បើ​មើលតាម​ជាក់ស្តែង​ទឹកធ្លាក់ ៧ដំណាក់ ​ពិតជា​សាក​សម​នឹង​ឈ្មោះមែន ព្រោះ​ទឹក​ដែល​ហូរ​ធ្លាក់​ពីលើ​មកមាន​កម្ពស់ប្រហែលជា ២គី​ឡូ​ម៉ែត្រ ត្រូវ​ហូរ​កាត់​ផ្ទាំង​ថ្មចំនួន​​ ៧ ដំណាក់។
គេហទំព័រផ្លូវការរបស់កាសែត ឯករាជ្យជាតិ www.erc-news.com / www.erc-news.blogspot.com
ដោយសារតែ​ រមណីយដ្ឋាន ទឹកធ្លាក់​ភ្នំ​ខៀវ នេះហើយបានជាធ្វើ​ឲ្យ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរ​ជាតិ រមែងនឹកដល់ក្រុង​ប៉ៃលិន​មួយនេះ។
សម្រាប់ការធ្វើដំណើរដើម្បីទៅដល់ទីតាំងនៃរមណីយដ្ឋានទឹកធ្លាក់​ភ្នំ​ខៀវ ភ្ញៀវទេសចរមានភាពងាយស្រួល ពីព្រោះមិនមានការធ្វើដំណើរថ្មើរជើង និងធ្វើដំណើរឆ្លងទឹក រឺក៏ជិះទូកឡើយ។ ចំពោះចំណតរថយន្តវិញ ភ្ញៀវទេសចរអាចធ្វើការចតដោយផ្ទាល់នៅរមណីយដ្ឋានបានថែមទៀតផង។
សម្រាប់កន្លែងអង្គុយលំហែរកាយវិញ រមណីយដ្ឋានទឹកធ្លាក់​ភ្នំ​ខៀវ គឺមានខ្យូសអង្គុយ រឺក៏តូបអង្គុយជាច្រើនសម្រាប់ភ្ញៀវទេសចរ ហើយក៏មានសេវាកម្មទទួលកម្មង់អាហារផ្ទាល់ពីទីនោះផងដែរ។ ក្រៅពីនេះ រមណីយដ្ឋានទឹកធ្លាក់​ភ្នំ​ខៀវមានកន្លែងកម្មង់អាហារ រឺកន្លែងលក់អាហារ ប៉ុន្តែសម្រាប់អាហារដ្ឋាន និងភោជនីយដ្ឋានពុំទាន់មាននៅឡើយទេ។
សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
សម្រាប់កន្លែងស្នាក់នៅ រមណីយដ្ឋានទឹកធ្លាក់​ភ្នំ​ខៀវពុំទាន់មានបឹងហ្គាឡូ, ផ្ទះសំណាក់ និងសណ្ឋាគារនៅឡើយទេ។
សំរាប់តម្លៃសេវាដើម្បីចូលទស្សនា រមណីយដ្ឋានទឹកធ្លាក់​ភ្នំ​ខៀវ​ គឺមិនគិតប្រាក់ទេ។
រមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវ រមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:30:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.