ប្រាសាទព្រះវិហារ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ប្រាសាទព្រះវិហារ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ផ្សាយថ្ងៃទី ០១ កញ្ញា ២០២១

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
ប្រាសាទព្រះវិហារ (Prasat Preah Vihear) ស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជាក្នុងភូមិសាស្ត្រ ភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងពីអតីកាលមានទីតាំងក្នុងភូមិគ១ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ចំណែកពីអតីកាលស្រុកជាំក្សាន្តស្ថិតនៅក្នុងខេត្តកំពង់ធំ។ ប្រាសាទព្រះវិហារជាប្រាសាទភ្នំដែលកសាងនៅលើកំពូលភ្នំព្រះវិហារនៃជួរភ្នំដងរែក ដែលមានរយៈកម្ពស់ ៦២៥ម៉ែត្រ ធៀបទៅនិងទឹកសមុទ្រ។ សិលាចារឹកប្រាសាទខ្នា បានហៅភ្នំដងរែកថា ភ្នំកំផែង ឬភ្នំជញ្ជាំង។ ប្រជាជនថៃហៅភ្នំដងរែកថា ភ្នំវែង ចំណែកប្រជាជនឡាវហៅថា ភ្នំដេនមឿង។ ប្រាសាទព្រះវិហារស្ថិតនៅជាប់នឹងព្រំប្រទល់ខេត្តស៊ីសាកេត នៃប្រទេសថៃ។ ប្រាសាទព្រះវិហារមានចម្ងាយប្រមាណ ៥៥គីឡូម៉ែត្រពីសាលាស្រុកជាំក្សាន្ត ១០០គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ ជាង ១៥០គីឡូម៉ែត្រ ពីទីរួម ខេត្តសៀមរាប និងចម្ងាយប្រមាណ ៤០០ គីឡូម៉ែត្រ ពី រាជធានីភ្នំពេញ ។ ជួរភ្នំដងរែកជាខណ្ឌសីមាព្រំប្រទល់ធម្មជាតិអន្តរជាតិរវាងប្រទេសកម្ពុជា និងប្រទេសថៃ។ ប្រាសាទព្រះវិហារស្ថិតនៅលើចំណុចខ្សែស្រប ១៤.២៤ ទៅ១៨នៃរយៈទទឹងខាងកើត និងចំណុចខ្សែស្រប ១០៤ ទៅ ៤១.០២ នៃរយៈបណ្តោយខាងជើង។ ប្រាសាទព្រះវិហារមានទីតាំងស្ថិតនៅលើខ្នងភ្នំព្រះវិហារ ស្ថិតនៅលើផ្ទៃដីទំហំ ៨០០ គុណនឹង ៤០០ ម៉ែត្រការ៉េ។ ភ្នំប្រាសាទព្រះវិហារនេះមានលក្ខណៈចោទខ្លាំងពីខាងប្រទេសកម្ពុជា និងជម្រាលពីខាងប្រទេសថៃ។ សព្វថ្ងៃនេះអ្នកលក់ដូរ និងប្រជាជនតំបន់នោះភាគច្រើនតែងតែឡើងទៅលើភ្នំតាមផ្លូវស៊ី១ ពីព្រោះថាផ្លូវនោះវាងាយស្រួលក្នុងការធ្វើដំណើរ។ ម្យ៉ាងទៀតអ្នកទេសចរអាចឡើងភ្នំព្រះវិហារតាមរយៈជណ្តើរបុរាណនៅផ្នែកខាងកើតនៃភ្នំ ដែលត្រូវបានកសាងតាំងពីសម័យជាមួយប្រាសាទមកម្លេះ តែត្រូវបានខូចខាតយ៉ាខ្លាំង តែនៅពេលបច្ចុប្បន្នមានការជួសជុលនិងយកឈើធ្វើជាជណ្តើរជំនួសវិញក្រោមការជួសជុលរបស់ អាជ្ញាធរជាតិព្រះវិហារ។ ក្នុងការធ្វើដំណើរទៅកាន់ប្រាសាទព្រះវិហារគេអាចជ្រើសរើសតាមរយៈផ្លូវពីរគឺ៖
យើងខ្ញុំ ចាងហ្វាងការផ្សាយសែតឯករាជ្យជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អស់លោកអ្នកនាង ដែលបានគាំទ្រ និងចូលចិត្តអានកាសែតឯករាជ្យជាតិ តាមរយៈបណ្តាញសង្គមរបស់យើងខ្ញុំ កាសែតឯករាជ្យជាតិ នឹងខំស្វែងរកព័ត៌មាន ចំណេះដឹងថ្មីៗ ជូនអស់លោកនាងដោយមិនគិតថ្លៃ បើអស់លោកអ្នកនាង ចង់ជួយឧបត្ថម្ភការផ្សាយរបស់យើងខ្ញុំ សូមផ្ញើតាមរយៈគណនី Wing 016 85 63 66
ចេញពី ខេត្តសៀមរាបតាមផ្លូវទៅកាន់ ប្រាសាទបន្ទាយស្រី ឆ្ពោះទៅកាន់ ស្រុកអន្លង់វែង រហូតមកដល់វង្វង់មូលស្រអែម រួចបន្តដំណើរប្រហែល ២០គីឡូម៉ែត្រទៀត និងដល់ចំណតគ១ ដែលជាកន្លែងលក់សំបុត្រឡើងប្រាសាទព្រះវិហារ។ ចេញដំណើរពី រាជធានីភ្នំពេញ ទៅ ខេត្តកំពង់ធំ បន្ទាប់មកដល់ថ្នល់បំបែកសៀមរាប-ព្រះវិហារ រួចបត់ស្តាំកាត់តាម រមណីយដ្ឋានសំបូរព្រៃគុក ឬប្រាសាទសំបូរព្រៃគុក រហូតដល់ផ្លូវបំបែកភ្នំដែករួចបត់ឆ្វេងមកទីរួម ខេត្តព្រះវិហារ ហើយបន្តដំណើររហូតដល់វង្វង់មូលស្រអែម។
ក្រុមអ្នកបុរាណវិទ្យាតែងបានគិតថា ជាប្រាសាទដែលមានរបៀបសង់សឹងតែដូចៗគ្នាទៅនឹងសំណង់ដទៃទៀត ដែលសិ្ថតក្នុងស្ថាបត្យកម្មរបស់ស្ថេចសូរ្យវរ្មម៌ទី១ គឺបែបប្រាសាទសណ្តូកលើភ្នំ ចាំងច្រិតថ្មភ្នំសាងជាប្រាសាទ ដូចគ្នាទៅនឹងប្រាសាទវត្តភូ ប្រាសាទភ្នំជីសូរ ប្រាសាទជើងព្រៃ ប្រាសាទវត្តត្រាច....ជាដើម។ល។ រីចម្លាក់នៅលើហោរជាងមានទំរង់ដូចនៅប្រាសាទបន្ទាយស្រី និង កោះកេរ ដូច្នោះដែរ ។តាមរយៈការសិក្សាស្រាវជ្រាវអាចសន្មតថា សំណង់ប្រាសាទព្រះវិហារត្រូវបានចាប់ផ្តើមកសាងឡើងដំបូងនៅដើមសតវត្សទី៩ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ (៨០២-៨៥០)។ តាមរយៈសិលាចារឹកលេខ K-៥៨៣ នៅប្រាសាទបាពួន ចារក្នុងរជ្ជកាលព្រះបាទរាជេន្ទ្រវរ្ម័នទី២ (៨៤៤-៩៦៨) និយាយថាព្រះអម្ចាស់ឥន្រ្ទាយុទ្ធជាព្រះបុត្រារបស់ព្រះបាទជ័យវរ្ម័នទី២ បានទៅធ្វើតបៈនៅភ្នំលិង្គបព៌ត(ប្រាសាទវត្តភូចំប៉ាសាក់ប្រទេសឡាវ) ហើយបាននាំយកលិង្គព្រះឥសូរពីថ្មលិង្គភ្នំធម្មជាតិ (ស្វយម្ភូលិង្គ) មកតម្កល់នៅលើភ្នំព្រះវិហារក្នុងព្រះនាមអាទិទេព ព្រះស្រីសិខរីស្វរៈ ដែលមានន័យថាអាទិទេពនៃកំពូលភ្នំ។ ស្រីសិខរីស្វរៈនេះហើយដែលហៅចំពោះលិង្គព្រះឥសូរតម្កល់នៅប្រាសាទព្រះវិហារ និងជាឈ្មោះប្រាសាទព្រះវិហារសម័យបុរាណផង។ ប្រាសាទព្រះវិហារសាងសង់សម្រាប់ឧទ្ទិសចំពោះព្រះឥសូរ ក្នុងសាសនាព្រាហ្មណ៍។ ព្រះមហាក្សត្រខ្មែរដែលកសាងប្រាសាទព្រះវិហារមានដូចជា៖
មានលក់ទូរភ្ញាស់ពងមាន់ ពងទា ពងក្ងាន ពងក្ងោក ពងក្រួច គ្រប់ប្រភេទ ទំនាក់ទំនងទូរស័ព្ទដូចខាងក្រោម៖
ព្រះអង្គម្ចាស់ឥន្រ្ទាយុទ្ធបុត្រារបស់ព្រះបាទជ័យវរ្ម័នទី២(៨០២-៨៥០)
ព្រះបាទយសោវរ្ម័នទី១ (៨៨៩-៩០០)
ព្រះបាទរាជេន្ទ្រវរ្ម័នទី២ (៩៤៤-៩៦៨)
ព្រះបាទសូរ្យវរ្ម័នទី១ (១០០២ -១០៥០)
ព្រះបាទទ័យទិត្យវរ្ម័នទី១ (១០៦០-១០៥៦)
ព្រះបាទហស៌វរ្ម័នទី២ (១០៥០-១០៨០)
ព្រះបាទជ័យវរ្ម័នទី៦ (១០៨០-១១០៩)
ព្រះបាទសូរ្យវរ្ម័នទី២ (១១១៣-១១៥០)
ព្រះមហាក្សត្រដែលបានកសាងប្រាសាទព្រះវិហារ និងជួសជុលប្រាសាទ ដែលលេចធ្លោមានដូចជា៖
ព្រះបាទយសោវរ្ម័នទី១៖ ព្រះអង្គបានសាងសង់ប្រាសាទកណ្តាល។
ព្រះបាទសូរ្យវរ្ម័នទី១៖ ព្រះអង្គបានសាងសង់អគារដ៏វែងនៅជិតប្រាង្គកណ្តាល កំពែងព័ន្ធជុំវិញ និងគោបុរៈទី៣។ យោងតាមសិលាចារឹករបស់ប្រាសាទ ព្រះបាទសូរ្យវរ្ម័នទី១ បានរៀបចំពិធីដើម្បីអញ្ចើញទេវៈ ភទ្រស្វរៈ ដែលគង់នៅវត្តភូ (ប្រទេសឡាវ) មកគង់នៅជាមួយនិងទេវៈ ស្រីសិខរិស្វរៈ ដើម្បីជួយការពារ និងថែរក្សាអាណាចក្រខ្មែរ និងប្រជារាស្រ្ត។
ព្រះបាទជ័យវរ្ម័នទី៦៖ ព្រះអង្គបានសាងសង់ហោត្រៃ ឬបណ្ណាល័យពីរ និងជួសជុលផ្នែកមួយចំនួននៃប្រាសាទ។ ព្រះបាទសូរ្យវរ្ម័នទី២៖ ព្រអង្គបានសាងសង់ព្រះលាន ដែលមាននាគក្បាលប្រាំពីរ រូបតោតាមផ្លូវ និងនាគជាច្រើនទៀតតាមជណ្តើរឡើង។ ព្រះអង្គបានរៀបចំពិធីសម្ពោធប្រាសាទ និងចាត់ទុកជាកន្លែងគោរពសម្រាប់ព្រះមហាក្សត្រគ្រប់រូប។ តាមការស្រាវជ្រាវពីឯកសារប្រវត្តិសាស្រ្តខ្មែរជាច្រើន បានឱ្យដឹងថា ប្រាសាទព្រះវិហារត្រូវបានស្ថាបនាឡើងពីថ្មភក់ ចាប់តាំងពីរជ្ជកាល ព្រះបាទសូរ្យវរ្ម័នទី១ ។ ព្រះបាទសូរ្យវរ្ម័នទី១ សោយរាជ្យ នៅពាក់កណ្តាលទីមួយនៃសតវត្សទី១១។ ទីតាំងធ្វើប្រាសាទ ដែលស្ថិតនៅលើទីខ្ពស់ជាងគេ នោះមានកំពស់ ៦២៥ម៉ែត្រ (ឯកសារបារាំង) ឬ៦១៥ម៉ែត្រ (ឯកសារអង់គ្លេស) ។
loading...
ប្រវត្តិនៃការកសាងប្រាសាទព្រះវិហារ មាននៅលើសិលាចារឹកខ្មែរនៅ ប្រាសាទបាពួន ក្នុងខេត្តសៀមរាប គឺK-៥៨៣ ៖ អ្នកដែលចារសិលាចារឹកគឺមានឈ្មោះ ហរិវាហៈ នៅក្នុងរជ្ជកាលព្រះបាទរាជេន្រ្ទវរ្ម័នទី១ ឆ្នាំ៩៤៤ ដល់ ឆ្នាំ៩៦៨ នៃគ.ស ។ បានចារជាភាសាសំស្រ្កឹត និងជាភាសាខ្មែរបុរាណ ។ បានចារថា មានព្រះអង្គម្ចាស់មួយអង្គព្រះនាម ឥន្រ្ទាយុទ្ធ លោកបានយកលិង្គមួយ ឈ្មោះ ស្រីសិខរិស្វរៈ មកតាំងនៅ និងមកប្រតិស្ឋនៅទីនេះ គឺប្រាសាទព្រះវិហារនេះ។ ព្រះអង្គលោកខ្លាំងពូកែខ្លាំងណាស់ ។ លោកមានមហិទ្ធិឫទ្ធិ ទៅច្បាំងជាមួយនឹងស្តេចចាម ហើយចាប់ស្តេចចាមនោះបានទៀត ។ ចំពោះសេចក្តីសិលាចារឹកនេះ អ្នកប្រាជ្ញខាងប្រវត្តិសាស្ត្រគិតថា មិនមានសិលាចារឹកឯណាទៀត និយាយពីចម្បាំងទៅចាប់ស្តេចចាមនោះទេ ក៏ប៉ុន្តែស្តេចដែលលោកចាប់បាននោះ ប្រហែលជាមិនមែនជាស្តេចចាម ដែលត្រួតប្រទេសចាមទាំងមូលនោះទេ ។ ប្រហែលជាស្តេចអង្គតូចមួយ ដែលត្រួតនៅនគរមួយ ដែលមានព្រំប្រទល់នៅជាប់នឹងប្រទេសខ្មែរ។ ប្រាសាទព្រះវិហារ ត្រូវបានបារាំងប្រគល់ទៅឱ្យប្រទេសថៃកាន់កាប់នៅឆ្នាំ១៩៥៤ ហើយត្រូវបានប្រគល់ឱ្យព្រះរាជាណាចក្រកម្ពុជាវិញតាមសាលក្រមចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ នៅតុលាការអន្តរជាតិនៅ ទីក្រុងឡាអេប្រទេសហូឡង់។
សិលាចារឹក ដែលមានចារនៅក្នុងប្រាសាទព្រះវិហារមានចំនួន ៤ផ្ទាំងដូចជាសិលាចារឹកលេខ K-៣៨០ K-៣៨១ K-៣៨២ និង K-៣៨៣។ សិលាចារឹកលេខ K-៣៨០ សិលាចារឹកនេះមានទីតាំងស្ថិតនៅសងសាងនៃមេទ្វារនៃគោបុរៈទី៤នៃប្រាសាទព្រះវិហារ ដែលចារជាភាសាសំស្រឹ្តត និងភាសាខ្មែរបុរាណនៅចន្លោះឆ្នាំ១០៣៨ និងឆ្នាំ១០៤៩នៃគ.ស។ សិលាចារឹកនេះមានសារៈប្រយោជន៍ជាប្រវត្តិសាស្រ្តនៃប្រាសាទព្រះវិហារ និងនិយាយពីស្រីសុកៈរាម ដែលបរិយាយនៅក្នុងអត្តបទខាងក្រោម។ សិលាចារឹកលេខ K-៣៨១ សិលាចារឹកនេះចារនៅក្លោងទ្វារព្រះបរមរាជវាំងក្នុងគោបុរៈទី៣នៃប្រាសាទព្រះវិហារ ដែលចារជាភាសាសំស្រ្តឹត និងភាសាខ្មែរបុរាណ ចារក្នុងអំឡុងឆ្នាំ១០២៤ សិលាចារឹកនេះនិយាយពីព្រាហ្មណ៍តៈបៈស្វិន្រ្ទបណ្ឌិតនៅក្នុងអត្តបទខាងក្រោម។ សិលាចារឹកលេខ K-៣៨២ សិចារឹកនេះបានចារនៅលើសសរមួយ និងមានលក្ខណខូចខាតយ៉ាងខ្លាំង ដែលនៅពីមុខប្រាង្គសំខាន់នៃប្រាសាទព្រះវិហារ តែសព្វថ្ងៃត្រូវបានទុកនៅក្នងសារមន្ទីរជាតិនៅក្នុងទីក្រុងបាំកក។ សិលាចារឹកនេះចារនៅក្នុងឆ្នាំ១០៤៧ ក្នុងរាជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ និយាយពីការអនុញ្ញាតិក្នុងការចារសិលាចារឹក និងព័ត៌មានតិចតួចពីប្រាសាទព្រះវិហារ។ សិលាចារឹកលេខ K-៣៨៣ ជាសិលាចារឹកនិយាយពីព្រាហ្មណ៍ទិវាការៈ ឬទិវាក។ សិលាចារឹកនេះចារជាភាសាសំស្រ្តឹត និងភាសាខ្មែរបុរាណ ចារក្នុងចន្លោះឆ្នាំ១១១៩ ដល់ ឆ្នាំ១១២១ ដោយមានការបញ្ជាពីព្រះបាទសូរ្យវរ្ម័នទី២។ សិលាចារឹកនេះ បានបរិយាយនៅខាងក្រោម។ សិលាចារឹកទាំងបួននេះ ត្រូវបានរកឃើញដោយលោក អេទីជែនអាយម៉ូណីញេ (Etienne Aymonier) រកឃើញនៅចុងសតវត្សរ៍ទី១៩ ហើយត្រូវបានបោះពុម្ពផ្សាយនៅដើមសតវត្សរ៍ទី២០ និងសិក្សាជាបន្តបន្ទាប់ដោយលោក បាថ (Barth) និងលោក ប៊ែរហ្គែន (Bergaine) លោក ឡុយណេឌឺឡាស្ហុងគីជែរ (Lunet de Lajonquére) លោក ហ្វីណូ (Fino) លោក ប៉ាម៉ង់ទីជេរ (Parmentier) លោកម៉ាសាល់ (Marchal) លោកសឺដេស (Coedés) ជាដើម។ តាមសិលាចារឹកលេខ K-៣៨០ បានឱ្យដឹងថាប្រាសាទព្រះវិហារកសាងឡើងសម្រាប់ជាទីសក្ការៈឧទ្ទិសថ្វាយចំពោះទៅដល់ព្រះសិវៈ ឬព្រះឥសូរ និងបារមីនៅទីនោះដែលមានព្រះនាមថា ស្រីសិខារិស្វរៈ។
មានលក់ទូរសម្រាប់ភ្ញាស់ ពងមាន់ ទា ក្ងោក ក្ងាន ក្រួច តាមតម្រូវការ ទំនាក់ទំនងទូរស័ព្ទខាងក្រោម៖

អំពីជីវប្រវត្តិសង្ខេបរបស់ព្រះអង្គម្ចាស់ឥន្រ្ទាយុទ្ធ៖ ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធជាបុត្ររបស់ព្រះបាទជ័យវរ្ម័នទី២ នៅពេលដែលលោកមានព្រះជន្មចាស់ទៅ ព្រះអង្គបានទៅរៀនធម៌ តាំងសីលនៅលិង្គបុរៈគឺជាវត្តភូ នៅខាងត្បូងស្រុកលាវ សព្វថ្ងៃនេះ ។ រួចហើយ ព្រះអង្គបានកសាងលិង្គមួយ ដោយយកថ្មនោះជាបំណែកនៃលិង្គធំមួយ។ លិង្គនោះឈ្មោះថា ស្រីសិខរិស្វរៈ ព្រះអង្គបានយកលិង្គនេះមកទុកនៅប្រាសាទព្រះវិហារ ។ លិង្គឈ្មោះថា ស្រីសិខរិស្វរៈគឺជាឈ្មោះទីប្រាសាទព្រះវិហារនេះផងដែរ ដែលត្រូវបានយកមកប្រតិស្ឋស្ថាន នៅប្រាសាទស្រីសិខរិស្វរៈនេះ គឺជាបំណែកលិង្គ ដែលត្រូវបានយកមកពីលិង្គបុរៈ នៅវត្តភូចម៉្បាសាក់ ប្រទេសឡាវ គឺត្រូវបានយកមកទុកនៅប្រាសាទព្រះវិហារ ដោយព្រះអង្គម្ចាស់ឥន្រ្ទាយុទ្ធ។ ពេលនោះ អ្នកប្រាជ្ញដែលសិក្សាពីសិលាចារឹក និងអំពីប្រាសាទព្រះវិហារនេះ គេសន្មត់ថា ទីនោះប្រហែលជាទីតាំងទាំងប៉ុន្មាន គឺមិនមែនដូចសព្វថ្ងៃនេះទេ ។ មានតែអាស្រមធ្វើអំពីឈើ ពីព្រោះជាទីកន្លែងសម្រាប់ស្នាក់នៅនៃពួកព្រាហ្មណ៍ ដែលមានភារៈទទួលគោរពថែរក្សាលិង្គស្រីសិខរិស្វរៈនេះ។
បើតាមអត្ថបទសិលាចារឹក នៅប្រាសាទព្រះវិហារលេខ K-៣៨១ ដែលចារជាភាសាខ្មែរបុរាណ និងភាសាសំស្រ្កឹត បានឱ្យដឹងបន្ថែមទៀតថា មានព្រាហ្មណ៍ម្នាក់ឈ្មោះថា តៈបៈស្វិន្រ្ទបណ្ឌិត ជាមនុស្សសំខាន់ដែលទាក់ទិននឹងប្រវតិ្តប្រាសាទព្រះវិហារ ។ ព្រាហ្មណ៍តៈបៈស្វិន្រ្ទៈបណ្ឌិត មានអាស្រមួយ នៅនឹងដែនដីនៃទីតាំងប្រាសាទព្រះវិហារ។ នៅរវាងឆ្នាំ១០២៤នៃគ.ស គឺលោកបានទទួលអង្រឹងស្នែងមាស និងវត្ថុដ៏មានតម្លៃដទៃទៀតជាច្រើន ពីព្រះបាទសូរ្យវរ្ម័នទី១ ព្រោះតែព្រះអង្គដឹងគុណដល់ចំពោះព្រាហ្មណ៍តៈបៈស្វិន្រ្ទៈបណ្ឌិត ដែលបានថែរក្សាលិង្គព្រះអាទិទេព ស្រីសស្វ thumb|បើុយតាឌី ព្រះបាទសូរ្យវរ្ម័នទី១ ព្រះអង្គមានជំជឿខ្លាំងណាស់ នេះបើតាមសិលាចារឹក ។ លោកជឿថា លិង្គដែលមានព្រះនាម ស្រីសិខរិស្វរៈ ដែលធ្វើរួចហើយពីវត្តភូ យកមកទុកនៅនឹងប្រាសាទព្រះវិហារ នេះ តែងតែសម្តែងមហិទ្ធិឫទ្ធិ បដិហារឱ្យព្រះអង្គបានឃើញ ។ ព្រះអង្គមិនមានពេលនឹងទៅធ្វើពិធីគោរពបូជាដល់សិវលិង្គមានតែព្រាហ្មណ៍តៈបៈស្វិន្ទ្របណ្ឌិត គាត់ធ្វើ ហើយលោកសុំឱ្យខំធ្វើនោះទៅទៀត ដើម្បីឱ្យបានបុណ្យបានផលដល់លោកនិងប្រទេសកម្ពុជា ។ សេចក្តីក្នុងសិលាចារឹនោះ បញ្ជាក់ហើយកញ្ជាក់ទៀត ព្រះអង្គខំធ្វើខ្លាំងណាស់ ខ្ញុំសូមបញ្ជាក់ថា អ្នកដែលនៅបម្រើនៅក្នុងប្រាសាទព្រះវិហារ នៅដើមសតវត្សទី៩ នៃរជ្ជកាលរបស់ព្រះបាទសូរ្យវរ្ម័នទី១ មានមនុស្សច្រើនណាស់ មិនមែនមានតែព្រាហ្មណ៍ទេ មានអ្នកខ្លះ ជាពល ជាអ្នកស្រុកនៃភូមិដែលនៅជិតមានឈ្មោះភូមិគេ ប៉ុន្តែភូមិខ្លះយើងមិនដឹងថា ទីតាំងនៅត្រង់ណា តែនៅនឹងជើងភ្នំ អាចឡើងមកនៅលើភ្នំទៀត សុទ្ធតែជាអ្នកនៅគោរព នៅបូជា អ្នកដែលជួយធ្វើនេះធ្វើនោះ ដើម្បីថែរក្សា។ ហេតុនេះព្រះបាទសូរ្យវរ្ម័នទី១ លោកសុំឱ្យយកអ្នកទាំងអស់គ្នានេះ ចូលមកស្បថធ្វើឲ្យបានត្រឹមត្រូវ ។ មិនមែនគ្រាន់ជាអ្នកបម្រើ យើងធ្វើតាមចិត្ត នោះទេ។ សម្បថនោះមានអីខ្លះទៅ? គឺថាសម្បថនោះមាន បើអ្នកឯងស្បថថា យាមប្រាសាទ គឺប្រាកដជាយាមប្រាសាទ ។ បើអ្នកឯងថែទាំប្រាសាទ ប្រាកដជាថែទាំប្រាសាទ ។ ហើយលោកបញ្ជាក់ថា បើអ្នកឯងជាអ្នកថែទាំប្រាសាទ អ្នកឯងជាអ្នកការពារ អ្នកនៅបម្រើទាំងអស់សូម្បីតែនៅក្នុងប្រាសាទ ក៏ត្រូវការរពារ អ្នកអស់ សូម្បីតែគេទៅធ្វើការនៅក្រៅប្រាសាទ ឧទាហរណ៍ដូចជាទៅធ្វើស្រែ ឃ្វាលគោ ដែលនៅក្រៅរង្វង់ប្រាសាទ អ្នកឯងក៏ត្រូវការពារគេនោះដែរ ។ ហើយលោកឲ្យការពារកុំឲ្យមានពួកបះបោរ មកធ្វើបាបអ្នកស្រុកអស់នោះ ។ ដូច្នេះសម្បថនេះមិនដូចសម្បថដែលពួកអ្នករាជការ គេហៅតម្រួតលោកឱ្យយធ្វើស្បថចំពោះលោក ដែលគេចារនៅលើខ្លោងទ្វារប្រាសាទវិមានអាកាស នៅអង្គរនោះមិនដូចគ្នាទេ ។ នេះគឺយើងស្បថ យើងសមរេចថា យើងនៅបម្រើអាទិទេព សិខរិស្វរៈ នៅនឹងភ្នំព្រះវិហារនេះ» ។
នៅក្នុងចំណោមអ្នកដែលនៅបម្រើលិង្គព្រះអាទិទេព ស្រីសិខរិស្វរៈ កាលនោះមានបុរសម្នាក់ឈ្មោះ ស្រីសុកៈរាមា ជាមនុស្សសំខាន់ ។ ស្រីសុកៈរាមានេះ មានក្រុមគ្រួសាររបស់គាត់ ជាអ្នករក្សាទុកឯកសារប្រវត្តិសាស្រ្តខ្មែរ តាំងពីព្រះរាជាកម្ពុជា រឿងរ៉ាវទាក់ទងនឹងប្រវត្តិសាស្ត្រ កិច្ចការរាជការ និងរឿងស្នាព្រះហស្តផ្សេងៗ តាំងពីសម័យមុនអង្គររហូតមកដល់ព្រះបាទសូរ្យវរ័្មនទី១នេះ មានទាំងអស់ គេសរសេរទុក ខ្ញុំមើលនៅស្លឹកហ្នឹង គឺស្លឹករឹតហើយ ។ ទុកនៅនឹងប្រាសាទព្រះវិហារផង និងទុកនៅនឹងប្រាសាទមួយទៀត ដែលសព្វថ្ងៃនេះ នៅនឹងប្រាសាទខាងជើងភ្នំដងរែក ។ គេយកគាត់មកនិយាយនេះ គឺគាត់ជាអ្នកគោរពត្រឹមត្រូវ ជួយធ្វើការបោសសំអាត រៀបចំគោរព ស្រីសិខរិស្វរៈ ។ ព្រះបាទសូរ្យវរ្ម័នទី១ លោកជាអ្នកកាន់ព្រះពុទ្ធសាសនាថេរវាទ ។ តែលោកនៅតែគោរពព្រះឥសូរ ព្រោះនៅក្នុងសិលាចារឹកនេះឯង គេបាននិយាយថា ដើម្បីកំណត់ព្រំប្រទល់អំណាចរបស់លោកបណ្តោះអាសន្ន លោកឱ្យគេធ្វើលិង្គចំនួន ០៤ ដែលលិង្គនីមួយៗឈ្មោះដដែលគឺ ស្រីសូរ្យវរមេស្វរៈ គឺលិង្គព្រះឥសូរតំណាងឱ្យព្រះបាទសូរ្យវរ្ម័នទី១។ លិង្គទាំងបួននេះ គេយកទៅប្រតិស្ឋនៅទិសទាំងបួននៅនឹងគ.ស ១០១៨ ។ នេះគឺជាអ្វីដែលព្រះបាទសូរ្យវរ្ម័នទី១ លោកបានធ្វើសម្រាប់ប្រាសាទភ្នំព្រះវិហារ ។ លិង្គទាំងបួនត្រូវបានដាក់ដម្កល់នៅតាមទីកន្លែងទាំងបួនផ្សេងៗគ្នាមានដូចជា៖
សិវៈលិង្គមួយតម្កល់នៅប្រាសាទឯកភ្នំនៅវត្តឯកភ្នំ(ខេត្តបាត់ដំបង) ដែលមានឈ្មោះថាជ័យក្សេត្រ នៅព្រំប្រទល់ខាងលិច។ សិវៈលិង្គមួយតម្កល់នៅប្រាសាទព្រះវិហារ (ខេត្តព្រះវិហារ) ដែលមានឈ្មោះថាស្រីសិខរិស្វរៈ នៅព្រំប្រទល់ខាងជើង។ សិវៈលិង្គមួយតម្កល់នៅប្រាសាទភ្នំជីសូរ(ខេត្តតាកែវ) ដែលភ្នំជីសូវពីមុនមានឈ្មោះថា ស្រីសូរ្យទ្រី ឬស្រីសូរ្យបព៌ត ឬស្រីសូរ្យគីរី មានន័យភ្នំរបស់ព្រះបាទសូរ្យវរ្ម័នទី១ នៅព្រំប្រទល់ខាងត្បូង។ សិវៈលិង្គមួយតម្កល់នៅឥសានតិរថៈ ប្រហែលជានៅតាមដងទន្លេមេគង្គ ត្រង់ខេត្តក្រចេះ ឬក៏ស្ទឹងត្រែង នៅព្រំប្រទល់ខាងកើត។
សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
សិលាចារឹកនៅនឹងភ្នំសន្តក K-១៩៤ នៅភ្នំព្រះវិហារនេះ K-៣៨៣ និយាយច្រើនណាស់ តែអំពីព្រាហ្មណ៍ម្នាក់ ឈ្មោះ ទិវាក ឬទិវាការៈ ។ ហេតុអ្វី ព្រាហ្មណ៍នេះ បម្រើស្តេចខ្មែរតាំងតែពីនៅវ័យក្មេង តាំងតែពីជំនាន់រជ្ជកាលព្រះបាទឧទ័យទិត្យវរ័្មនទី២ ដែលលោកកសាងប្រាសាទបាពួន ហើយរហូតមកដល់រជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ ។ លោកបានទទួលងារធំជាងគេបំផុត ក្នុងចំណោមព្រាហ្មណ៍ជាទីប្រឹក្សាផ្ទាល់របស់ ព្រះបាទសូរ្យវរ្ម័នទី២ ហើយលោកតែងតាំងជាព្រាហ្មណ៍ធំ សម្រាប់ធ្វើរាជាភិសេកទាំងអស់ស្តេចទាំងប៉ុន្មាន ។ សេចក្តីសំខាន់នៃសិលាចារឹកដែលទាក់ទងនឹងប្រាសាទព្រះវិហារ គឺលោកជាអ្នកចាត់ចែងតបញ្ជាពី ព្រះបាទសូរ្យវរ្ម័នទី២ មកទ្រព្យសម្បត្តិទាំងប៉ុន្មានសម្រាប់ប្រាសាទទាំងអស់ នៅក្នុងស្រុកខ្មែរហ្នឹង គឺលោកចាត់ចែង ។ ទ្រព្យសម្បត្តិភាគច្រើនដែលព្រាហ្មណ៍ទិវាក បានទទួលជាព្រះរាជទានពីព្រះមហាក្សត្រ រួមមានគ្រឿងអលង្ការជាមាស ជាពេជ្រដ៏មានតម្លៃ និងជាវត្ថុមានតម្លៃជាមធ្យមក្តី គឺលោកយកទៅថ្វាយព្រះអាទិទេព ស្រីសិខរិស្វរៈ ទាំងអស់ ។ ដូច្នេះចំពោះប្រាសាទភ្នំព្រះវិហារនេះ ដែលមានអាទិទេព ស្រីសិខរិស្វរៈ នេះ ព្រាហ្មណ៍ ឈ្មោះ ទិវាការៈ លោកមានកិច្ចការសម្រាប់ប្រាសាទព្រះវិហារ។ ព្រាហ្មណ៍ ទិវាការៈ ឬ ទិវាក នេះ លោកទៅសង់រូបអាទិទេពផ្សេងៗ លោកឱ្យដីភូមិ លោកទៅបោះព្រំប្រទល់ លោកឱ្យយពលសម្រាប់ភូមិណា ដែលត្រូវការសម្រាប់ធ្វើម៉េចឱ្យអាចបានធ្វើការ យកស្រូវ យកអង្ករយកមកបូជាធ្វើពិធីផ្សេងៗ នៅក្នុងប្រាសាទព្រះវិហារនេះ ។ ហើយមួយពេលនោះ លោកទទួលបានបុស្បុកមាសជារង្វាន់ពី ព្រះបាទសូរ្យវរ្ម័នទី២ លោកយកទៅថ្វាយអាទិទេព ស្រីសិខរិស្វរៈ ។ ពេលដែលចូលឆ្នាំក៏លោកធ្វើសម្រាប់អាទិទេព ស្រីសិខរិស្វរៈ ហ្នឹង គឺលោកយកសំរឹទ្ធទៅក្រាលនៅកណ្តាលប្រាសាទ ដែលគេយល់ថាប្រាសាទនៅឯចុងភ្នំនោះ ហើយយកចានធ្វើអំពីមាស ពីប្រាក់ យកទៅប្រើប្រាស់នៅក្នុងប្រាសាទ មានឱ្យជាសត្វពាហនៈ មានឱ្យជាខ្ញុំបម្រើ ។ បន្ទាប់មកទៀត លោកធ្វើការជួសជុលសំណង់ផ្សេងៗ លោកជាអ្នកទទួលព្រះករុណាយាងទៅណា លោកទៅតាមដើម្បីនឹងទទួលកិច្ចការដែលពិនិត្យមើលប្រាសាទនានា ក្នុងព្រះរាជាណាចក្រ ។ ដូចនេះផ្នែកខាងបូជា ផ្នែកខាងរក្សាប្រាសាទ ព្រះបាទសូរ្យវរ្ម័នទី២ លោកផ្ទុកផ្ដាក់ទៅលើព្រាហ្មណ៍ ឈ្មោះ ទិវាក ឬទិវាការៈ នេះឯង។ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី Wing 016 85 63 66)
ប្រាសាទព្រះវិហារ ប្រាសាទព្រះវិហារ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:07:00 AM Rating: 5

No comments:

Powered by Blogger.