មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បក្សី ៣ ប្រភេទ ជាសត្វកាយសិទ្ធិមកពីធម្មជាតិ

ផ្សាយថ្ងៃទី ២៣ កញ្ញា ២០២១

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
១-សត្វបក្សីកាសា ជាសត្វបក្សីមួយប្រភេទ អាចបំបាំងកាយបានមិនឲ្យគេមើលឃើញខ្លួននៅពេលហោះហើរលើអាកាស នៅពេលបក្សីនេះហោះហើរ ឮតែសំឡេហើរ បក់សន្ទះស្លាបប៉ុណ្ណោះ គ្មានអ្នកណាបានឃើញបក្សីប្រភេទនេះទេ បើស្លាបបក្សីនេះជ្រុះមកខាងក្រោម អ្នកណារើសបាន អាចកាន់បំបាំងកាយបាន ជារឿងនិទានពីបុរាណមក ។
យើងខ្ញុំ ចាងហ្វាងការផ្សាយសែតឯករាជ្យជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អស់លោកអ្នកនាង ដែលបានគាំទ្រ និងចូលចិត្តអានកាសែតឯករាជ្យជាតិ តាមរយៈបណ្តាញសង្គមរបស់យើងខ្ញុំ កាសែតឯករាជ្យជាតិ នឹងខំស្វែងរកព័ត៌មាន ចំណេះដឹងថ្មីៗ ជូនអស់លោកនាងដោយមិនគិតថ្លៃ បើអស់លោកអ្នកនាង ចង់ជួយឧបត្ថម្ភការផ្សាយរបស់យើងខ្ញុំ សូមផ្ញើតាមរយៈគណនី Wing 016 85 63 66
២-បក្សីករវិក ជាបក្សីប្រភេទកាយសិទ្ធិមួយដែរ ជាបក្សីមានសំឡេងពីរោះ ទោះសត្វណាៗបានឮសំឡេងបក្សីនេះហើយ នឹងភ័ន្តភាំងចំងំអស់
៣-បក្សីរន្ទេប ជាប្រភេទបក្សីកាយសិទ្ធិមួយដែរ ភាសាបាលីហៅថា ធូម្យាដោ ប្រែថា សត្វបក្សីរន្ទេប ។ បក្សីនេះអាចហើរគ្របសង្កត់ភ្លើងដែលកំពុងឆេះឲ្យរលត់ដើម្បីជួយសង្គ្រោះសត្វដទៃដែលកំពុងភ្លើងឆេះ ទើបលោកចងបទវិគ្គហៈថា ធូម្យំ ធូមំ អដតិ សហតីតិ ធូម្យាដោ សត្វណា រមែងគ្របសង្កត់នូវផ្សែងភ្លើង ព្រោះហេតុនោះ សត្វនោះ ឈ្មោះថា ធូម្យាដៈ (សត្វរន្ទេប) ។ (អភិធានប្បទីបិកាដីកា ៦៤៤-គាថាវណ្ណនា) រន្ទេប ( ន. ) សត្វបក្សីមួយប្រភេទ មាឌតូច រាងច្រឡោ សម្បុរខ្មៅ ចុងកន្ទុយ ឆែក សំឡេង ស្រួយ, ជា សត្វរកស៊ី ឆាបឆក់ សត្វ ល្អិត ជាអាហារ ។ សត្វរន្ទេបនេះ តំបន់ខ្លះហៅថា សត្វកន្ត្រងកន្ត្រៃ ។ នៅស្រុកខ្មែរយើង សម្បូរសត្វរន្ទេបនេះណាស់ មានបទចម្រៀងខ្មែរយើងក្នុងពិធីមង្គលការហៅថា បទសត្វរន្ទេប ឬហៅក្លាយថា សត្វអន្ទេបក៏មាន ។
loading...
មនុស្សសម័យបុរាណ ព្រះសង្ឃ ឬអ្នកដឹងមួយចំនួន កាលណារើសបានសត្វរន្ទេប តាយសាក រូប រន្ទេបស្លាប់ឯង (ឥតគេពិឃាត) ដែលគេ រើសយកមកហាលថ្ងៃឲ្យក្រៀម ហើយរុំអំបោះ ខ្មុកម្រ័ក្សណ៍ រក្សាទុក ដោយជឿថា ជាមង្គល គ្រឿងការពារ មិនឲ្យភ្លើងឆេះផ្ទះបាន ។ បក្សីនេះ បើងាប់តាយសាកក្នុងដុបព្រៃណា បើឆេះព្រៃទាំងអស់ ឯទីជុំវិញសត្វរន្ទេបតាយសាកនេះ ភ្លើងមិនឆេះឡើយ ។ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី Wing 016 85 63 66)
សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
បក្សី ៣ ប្រភេទ ជាសត្វកាយសិទ្ធិមកពីធម្មជាតិ បក្សី ៣ ប្រភេទ ជាសត្វកាយសិទ្ធិមកពីធម្មជាតិ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:18:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.