ផ្សាយថ្ងៃទី ១៨ វិច្ឆិកា ២០២១
(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
បុណ្យអុំទូក (អង់គ្លេស: Bon Om Touk) គឺជាពិធីបុណ្យជាតិដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ដែលកំណត់យក ជាថ្ងៃឈប់សំរាករបស់ពលរដ្ឋកម្ពុជាចំនួន ៣ថ្ងៃ ដែលគិតចាប់ពី អំឡុងខែវិច្ឆិកា និងពេលខ្លះធ្លាក់មកនៅចុងខែតុលា ដែលរាប់តាមប្រតិទិន នៃឆ្នាំចន្ទគតិ ។ បុណ្យអុំទូក ត្រូវបានគេឱ្យនិយមន័យថា ជាបុណ្យសន្តៈរដូវ (រដូវរំហើយ) ឬ ទិវាវិស្សមកាល (Seasonal Holidays) ដែលស្រដៀងគ្នាទៅនិង ពិធីបុណ្យសែនព្រះខែ (អង់គ្លេស: Moon Festival) នៃបណ្ដាលប្រទេសមួយចំនួនដូចជា ៖ វៀតណាម ចិន តៃវ៉ាន់ កូរ៉េខាងត្បូង និង ជប៉ុន ជាដើមដែលត្រូវបានគេហៅថា "ពិធីបុណ្យ ពាក់កណ្តាលរដូវស្លឹកឈើជ្រុះ" (អង់គ្លេស: The Mid-Autumn Festival)។
ពិធីបុណ្យអុំទូក មានរយៈពេល ៣ថ្ងៃ ដោយថ្ងៃទី១ ជាថ្ងៃបើកកិច្ចប្រណាំងទូក ស្ថាប័នព្រះមហាក្ស័ត្រ ត្រូវរៀបចំទូកព្រះទីនាំងជហ្វាជ័យ ចំនួន២ ដាក់ឲ្យទន្ទឹមគ្នា ដើម្បីធ្វើជាទីព្រ័ត ដោយកំណត់យកម៉ោង ១១:០០ នាទីព្រឹក ជាកិច្ចចាប់ផ្ដើមប្រណាំងទូក លុះក្រោយពេលដែលកម្មវិធីប្រណាំងទូកប្រព្រឹត្តទៅដល់ពេលល្ងាច គេមានការបណ្ដែតប្រទីបធំៗនៅម៉ោង ៦:០០ នាទីល្ងាច ដែលមានប្រទីបតំណាងឲ្យស្ថាប័នជាតិ ទាំង ៣០ ចូលរួម ដើម្បីបួងសួងសុំសេចក្ដីសុខពី "ព្រះម៉ែគង្គា" (អង់គ្លេស: Goddess Ganga) ដែលមានព្រះហស្ថ (ដៃ) កាន់ផ្កាឈូក និង ក្អមទឹក មានយាន្តជំនិះ ជាសត្វទឹក មកករ ត្រីរាជ ក្រពើ អណ្តើក .ល។ គង្គា មកពីពាក្យ ទន្លេនៅឥណ្ឌាឈ្មោះថា កាំងកា (Ganga river) ជាទន្លេ ពិសិដ្ឋ នៃ គ្រប់ជំនឿសាសនាទាំងអស់នៅ ឥណ្ឌា ជាពិសេស ពួកហិណ្ឌូ ទោះបី ពុំមានទន្លេ (Ganga) នៅខ្មែរ តែព្រះម៉ែគង្គា នៅតែជាព្រះម៉ែថែរក្សាទឹកទាំងអស់ដូចជា សមុទ្រ ទន្លេ ស្ទឹង ព្រែក បឹង ដែលជាប្រភពទឹកនៃការចិញ្ចឹបបីបាច់ដល់មនុស្សសត្វទាំងពួង និង ការហូរនាំនូវដីល្បាប់និង ភោគផលត្រីជាដើម ។ ខ្មែរក៏មានទន្លេដពិសិដ្ឋមួយដែរ ដែលមានលក្ខណះជា ជ័យភូមិហិណ្ឌូ គឺ ទន្លេសាប ការស្រលាញ់ និង គោរពនូវធម្មជាតិ ជាមាតា និងថែរក្សា មាតាខ្លួន ប្រកបដោយ ការដឹងគុណ និង ខមាលទោស ប្រជាជនខ្មែរតែងតែ ធ្វើនូវកូនប្រទីបតូចៗ ដើម្បីជាការដឹងគុណដល់ព្រះម៉ែគង្គាផង និងដើម្បីជាការបួងសួងផង ដែលបានផ្ដល់នូវសេចក្ដីសុខសប្បាយ ភោគផលក្នុងការនេសាទត្រី ដែលជារបរចិញ្ចឹមជីវិតប្រចាំថ្ងៃ ។ នៅពេលយប់ តាមក្រសួងនីមួយៗ មានបណ្ដែតប្រទីបលម្អទៅដោយភ្លើងចម្រុះពណ៌គួរជាទីគយគន់ និងបាញ់កាំជ្រួច អបអរភាពរុងរឿងសំបូរសប្បាយរបស់ជាតិ រីឯថ្ងៃទី២ ជាថ្ងៃសំពះព្រះខែ និង អកអំបុក ដែលប្រព្រឹត្តទៅនៅម៉ោង ១២ រំលងអាធ្រាតុ ដែលទាក់ទង ទៅនិងពិធីដាលអំបុក និង អុចចង្កៀងគោម បួងសួងទៅដល់ព្រះពោធិសាត់ ដែលទ្រង់យកកំណើតជា (សៈសៈបណ្ឌិត) ទន្សាយ ក្នុងដួងព្រះច័ន្ទ ចំនែក នៅក្នុងពិធីអកអំបុកគេអាចលេងល្បែងជាក្រុម ដែលឲសមាជិកងើយអកអំបុកហើយប្រើពិធីចំអកឡកលើយធ្វើយ៉ាងណាឲ្យសមាជិក អករហូតដល់ឈ្លក់សើចទើបសម្រេចថាឲចាញ់ ហើយគេឲអ្នកចាញ់ហូបអំបុកជាមួយចេករហូតដល់អួរ ហើយថ្ងៃចុងក្រោយ គឺជាការកាត់ព្រ័ត្យ ដើម្បីបញ្ចប់នៅកិច្ចពិធី បុណ្យអុំទូក ។
សិល្បៈនៃការាំនៅលើក្បាលទូក មានវត្តមានមកជាច្រើនឆ្នាំមកហើយ ត្រូវបានពលរដ្ឋគ្រប់រូបជឿថា តំណាងឲ្យដួងវិញាណនៃអ្នកថែរក្សាទូក ឬហៅថា ជំនាងទូក ដែលអាចជាវិញាណ ស្ត្រី ឬ បុរស ដែលមកថែរក្សាទូក តាមការអុចធូបសែនព្រេនអញ្ជើញហៅ មុនពេលក្រុមកីឡាករ យកទូកប្រណាំងរបស់ពួកគេមកប្រណាំងជាផ្លូវការណ៍ ក្នុងព្រះរាជពិធីបុណ្យអុំទូក ទំនៀមយកស្ត្រីមករាំនៅលើក្បាលទូកនេះ បានបន្តក្នុងផ្នត់គំនិតពលរដ្ឋខ្មែរមកដល់សព្វថ្ងៃនេះ ។ សិល្បៈនៃការាំនៅលើក្បាលទូក ក៏មានវត្តមាន បុរសផងដែរ ដែលតំណាងឲ្យអ្នកដឹកនាំទូក ដែលមានជាសម្រែកបញ្ជាក់ប្រាប់ ឲ្យក្រុមរបស់ខ្លួន ប្រតិបត្តិការណ៍ព្រមគ្នាៗ ដោយស្វាហាប់ និង ស្រុះគ្នាដើម្បីឈានទៅដល់ទីគោលដៅរបស់ពួកគេ។ ទូកប្រណាំងទាំងអស់តែងតែមាននៅរូបគំនូរ ភ្នែកទូក ដែលធ្វើឲ្យទូកហាក់ដូច ជាមានជីវិត តំណាងឲ្យ សត្វនាគ ផុសអណ្ដែតនៅលើផ្ទៃទឹកដូច្នោះដែរ។
ពិធីបុណ្យអុំទូកត្រូវគេជឿថា ត្រូវបានគេប្រារព្ធធ្វើតាំងពីសម័យបុរាណកាលមក ក្នុងរជ្ជកាលព្រះបាទ ជ័យវរ្ម័នទី៧ ក្នុងឆ្នាំ (១១៨១ នៃ គ.ស) រហូតមកដល់បច្ចុប្បន្ន ។ ដើម្បីរំលឹកដល់គំរូវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពជើងទឹកខ្មែរ ដែលបានរំដោះទឹកដីរួចផុតពីការជិះជាន់ របស់ពួកខ្មាំងសត្រូវ (ពួកចាម) នៃអាណាចក្រចម្ប៉ា ចម្ប៉ា ក្នុងចម្បាំងលើទូកនាបឹងទន្លេសាប [៤] ។ ហើយពិធីបុណ្យអុំទូករបស់កម្ពុជាបានប្រារព្ធធ្វើជាលើកដំបូងក្នុងរាជព្រះបាទ នរោត្ដម ក្នុងឆ្នាំ ១៨៧៣ នេះបើយោងតាមឯកសាររបស់បារាំង (Magasin Pittoresque 1873) [៥] ។ពិធីលយប្រទីប ត្រូវបានប្រជាជនខ្មែរជឿថា បានកើតឡើងនៅស.វទី ១៣ តាមរយៈរូបចម្លាក់នៅ ប្រាសាទបាយ័ន ដែលពណ៌នាអំពី ប្រជាជននាសម័យអង្គរ បានប្រារព្ធពិធីដឹងគុណដល់ ព្រះម៉ែគង្គាទេវី អទិទេពនៃអ្នកថែរក្សាទឹក ជំនឿនៃពិធីលយប្រទីបនេះត្រូវបានពលរដ្ឋខ្មែរគោរព តរៀងមក មកដល់បច្ចុប្បន្ននេះ ។ តាមកំណត់ត្រាលោក ថាច់ប៉ែន ហៅពិក្ខុ (ប៉ាង ខាត់} ខេត្តឃ្លាំងកម្ពុជាក្រោម នៅក្នុងឆ្នាំ (១៥២៨ នៃ គ.ស) ព្រះបាទ ចន្ទរាជា ឬ អង្គចន្ទ ទី១ នៃអាណាចក្រលង្វែក បានបញ្ជាឲ្យ ស្ដេចត្រាញ់ នាមពញ្ញាតាត នៅស្រុកបាសាក់ ខេត្តបាសាក់ កម្ពុជាក្រោម ឲ្យត្រៀមទ័ពខ្មែរជើងទឹកដើម្បីច្បាំងជាមួយ និង ទ័ពយួនជើងទឹក ដែលបានចូលមកលុកលុយ ខេត្តព្រះត្រពាំង (បច្ចុប្បន្នវៀតណាមហៅ ត្រាវិញ) ដឹកនាំដោយ ស្ដេចត្រាញ់យួននាម ម៉ាក ដាងដុង (Mạc Đăng Dung of Đại Việt) នៃអាណាចក្រដាយវៀត ។ ទ័ពជើងទឹក ត្រូវប្រជុំធ្វើសមយុទ្ធ ដើម្បីសាកល្បងអុំប្រណាំងគ្នា ដើម្បីបង្កើនល្បឿននៃកងទ័ពជើងទឹក ពញ្ញាតាត លោកបានចាត់របៀបរៀបចំការពារស្រុកឲ្យមានទាហានជើងទឹកចែកជា ៣ក្រុម÷
ក្រុមទី១ ហៅទ័ពស្រួច ហាត់ច្បាំង និងទូកដែលមានទ្រង់ទ្រាយដូចទូកប្រណាំងសព្វថ្ងៃ ដែលហៅថាទូក ង
ក្រុមទី២ ហៅទ័ពជំនួយ ហាត់ច្បាំង និងទូកចែវពីរជួរដែលមានទ្រង់ទ្រាយដូចទូកប្រណាំងសព្វថ្ងៃ។
ក្រុមទី៣ ហៅទ័ពបាសាក់ គឺទូកធំមានដំបូលមានចែវ មានក្ដោងមានទ្រង់ទ្រាយដូចជាទូកបាសាក់ ហៅទូកប៉ុកចាយ ហើយទូករាងស្ដួចវែងមានដំបូលតែមួយកាត់ខាងមុខ ឥតជញ្ជាំងប្រើប្រាសតែពេលយប់ជាមួយនិងភ្លើងចង្កៀង ដែលជាទូកដាក់ស្បៀងអាហារសម្រាប់កងទ័ព ដែលជាការបញ្ជូនស្បៀងស្រូវអង្ករពីកំពង់ឆ្នាំង មកកាន់កម្ពុជាក្រោមនាខេត្តព្រះត្រពាំង រហូតដល់កងទ័ពជើងទឹកកម្ពុជាបានទទួលជ័យជំនះ ។ ក្រោយពេលទទួលជ័យជំនះ ស្របពេលដែលព្រះបាទពញ្ញាចន្ទឡើងសោយរាជ ក្នុងឆ្នាំ (១៥២៩ នៃ គ.ស) ទើបទ្រង់បង្កើតឲ្យមានពិធីលយប្រទីបនេះឡើង ជារៀងរាល់ឆ្នាំជាមួយនិងភ្លើងទាននៅពេលរាត្រី ដើម្បីជាការអបអរជ័យជំនះខាងជើងទឹកផង ដើម្បីឧទ្ទិសដល់ព្រះចង្កូមកែវ ព្រះពុទ្ធ បរមគ្រូនៃយើងផង ដែលរក្សាទុកនៅពិភពនាគផង និង ដើម្បីដឹងគុណដល់ព្រះម៉ែគង្គារផង ពេលនោះមកប្រជារាស្ត្របានប្រតិបត្តិគ្រប់គ្នាក្នុងការលយប្រទីប តូចៗជាមួយនិងការបួងសួងរហូតមកដល់សព្វថ្ងៃនេះ ហើយថៃបានចម្លងពីកម្ពុជា ហៅថា ឡូយក្រាថង ដែលបំឡែងចេញពីពាក្យ កន្ទោង របស់ខ្មែរ ។
ពិធីបណ្ដែតប្រទីប របស់កម្ពុជា ដូចគ្នាទៅនិង ពិធី "Ganga puja" or "Ganga Dussehra" របស់ឥណ្ឌា ដែលប្រារព្ធដើម្បីដឹងគុណដល់ព្រះម៉ែគង្គា ឬ (Goddess Ganga) ដែលធ្វើឡើងជារៀងរាល់ឆ្នាំ។ ពិធីបណ្ដែតប្រទីប គឺជាពិធីដ៏សំខាន់មួយ ដើម្បីឲ្យពលរដ្ឋកម្ពុជាចេះ រំលឹកដល់ការដឹងគុណដល់ប្រភពទឹក ដែលប្រទានដោយព្រះជាម្ចាស់ ដែលជាសារៈសំខាន់ដល់ការទ្រទ្រង់ជីវិតប្រចាំថ្ងៃនៃជំនឿសាសនារបស់ពួកគេ ការប្រារព្ធពិធីបណ្ដែតប្រទីបនេះដើម្បីឲ្យប្រជាជនគ្រប់រូប អាចបួងសួងសុំសេចក្ដីសុខផង និងបួងសួង សុំបំណងប្រថ្នារបស់ខ្លួនផងដែរ ដើម្បីឲ្យព្រះអទិទេពប្រទានពរជ័យដល់ពួកគេ ។ បណ្ដែតប្រទីប គឺជាការបណ្ដែតចង្កៀងគោមដើម្បីឧទ្ទិសដល់ ព្រហ្មញ្ញសាសនាផង និង ពុទ្ធសាសនាផង
ឧទ្ទិសដល់ ពុទ្ធសាសនាដែលមានរៀបរាប់ក្នុងគម្ពីរ ទាថាវង្ស ភាសាបាលីមានចែងថា ព្រះចង្កូមកែវទាំង៤ នៃព្រះសម្មាសម្ពុទ្ធ ប្រតិស្ថាននៅទីទាំង៤ គឺ៖
នៅត្រៃត្រឹង្សសួគ៌ (Trāyastriṃśa) ឋានសួគ៌នៃទេវតាទាំង ៣៣ពួក
នៅពិភពនាគ (Naga World)
នៅកាន្ធី (Kandy) ស្រីលង្កា
នៅទន្តៈបុរី (Dantapuri) ឬ ឥណ្ឌា
នាទីកំសាន្ត៖ សូមលោកអ្នកនាង ទស្សនា ពិធីបុណ្យអុំទូក....
សិក្សាជាមួយ កាសែតឯករាជ្យជាតិ លោកអ្នកនឹងទទួលបានចំណេះដឹងជាច្រើន ឥតដែនកំណត់.....
/>

loading...
/>
ទន្សាយ និង ព្រះចន្ទ្រ
មានលក់ទូរភ្ញាស់ពងមាន់ ពងទា ពងក្ងាន ពងក្ងោក ពងក្រួច គ្រប់ប្រភេទ ទំនាក់ទំនងទូរស័ព្ទដូចខាងក្រោម៖
ប្រវត្តិនៃពិធីបុណ្យអុំទូក
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:39:00 AM
Rating:
No comments: