ផ្សាយថ្ងៃទី ០៣ វិច្ឆិកា ២០២១
(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
ប្រាសាទភ្នំរុង យើងអាចធ្វើដំណើរចេញពីទីរួមខេត្តបុរីរម្យ ឆ្ពោះតៅកាន់ប្រាសាទភ្នំរុង ដែលស្ថិតនៅលើកំពូលភ្នំភ្លើងមួយដែលរលត់កាលពី ១ លានឆ្នាំមុននេះ គេនឹងឃើញ នៅតាមដងផ្លូវនូវទេសភាពដ៏ល្អស្រស់បំព្រង ។ ហើយក្រោយពីឆ្លងផុតកាំជណ្តើរជាថ្នាក់ៗ ដែលមានបង្កាន់ដៃជារូបនាគរាជ គេនឹងឃើញប្រាសាទសិលាមួយដ៏ស្គឹមស្គៃ លេចធ្លោឡើង នៅចំពីមុខ ហាក់បីដូចជាភ្នំសុមេរុ មួយដ៏ធំសម្បើម គួរឲ្យស្ញប់ស្ញែងអស្ចារ្យ ។ គេមានអារម្មណ៍ថា ហាក់បីដូចជានៅលើទេវស្ថាន ឆ្ងាយផុតពីទុក្ខព្រួយទាំងឡាយនៃលោកិយ ។ មូលហេតុដែលធ្វើឲ្យប្រជាជនដើមកំណើតខ្មែរ ក្នុងភូមិភាគឥសាន នៃប្រទេសថៃបច្ចុប្បន្ន ជាពិសេសចាស់ៗ ចាត់ទុកថា ប្រាសាទខាងលើនេះ គឺជាវត្ថុស័ក្តិសិទ្ធ ដោយសារជារៀងរាល់ឆ្នាំនៅថ្ងៃពេញបូណ៌ ៥រោច ខែមេសា ទ្វារទាំង ១៥ នៃប្រាសាទនេះ ទទួលបាននូវកាំរស្មីនៃព្រះអាទិត្យចែងចាំងព្រមគ្នា គួរឲ្យស្ញប់ស្ញែងអស្ចារ្យ។ ប្រាសាទភ្នំរុងស្ថិតនៅលើភ្នំធម្មជាតិដែលមានកម្ពស់ ៤០២ម៉ែត្រធៀបនិងទឺកសមុទ្រ។ ប្រាសាទនេះបច្ចុប្បន្នស្ថិតនៅក្នុងស្រុកចាលើមប្រាគីត ខេត្តបូរីរម្យ ដែលជាខេត្តភូមិភាគឦសាននៃប្រទេសថៃ។
ប្រាសាទភ្នំរុង (អង់គ្លេស: Phanom Rung Historical Park); (សៀម: อุทยานประวัติศาสตร์พนมรุ้ง) (ពាក្យថា រុង មានន័យថា ធំ) ជាស្ថាបត្យកម្មខ្មែរសាងសង់ឡើងរវាងចន្លោះ សតវត្សទី១០ និងទី១៣ ក្នុងរជ្ជកាលព្រះមហាក្សត្រព្រះបាទសូរ្យវរ្ម័នទី២(១១១៣-១១៥០) តាមរចនាបថខ្មែរ(រចនាបថបាខែង និងរចនាបថបាយ័ន)។ ដែលអតីតកាលស្ថិតនៅ ខេត្តបុរីរម្យ អាណាចក្រខ្មែរ មុនសម័យលង្វែក។ បច្ចុប្បន្នស្ថិតនៅ ខេត្តបូរីរ៉ាម ប្រទេសថៃ។ ប្រាសាទនេះកសាងឡើងឧទ្ទិសដល់ព្រះសិវៈ នោក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទនេះកសាងឡើងដោយថ្មភក់ និងដ្មបាយក្រៀម។ កសាងបែរមុខទៅទិសខាងកើត ដែលមាន ជណ្ដើរចាប់ពីជើងភ្នំរហូតដល់តួប្រាសាទមាន ជណ្ដើរ៣ជាន់ ពីក្រោមឡើងមកលើរាងជាសាជី(ធំក្រោមតូចលើ) ដោយអមទៅដោយនាគ។ ជណ្ដើរនាគអម ដោយបង្គោលសីមា។ ស្រះទឹក១គូរអមសងខាងខ្លោងទ្វារចូលទៅកាន់ប្រាសាទ។ នាគក្បាល៥ ពីរគូរនៅអមសងខាងខ្លោងទ្វារច្រកចូលទៅកាន់ប្រាសាទ។ ឆ្មាំការពារខ្លោងទ្វារមាន ២នាក់(តែនៅសល់តែប្រអប់ជើង)។ គោបុរៈទី៥ នៃខ្លោងទ្វារចូលនេះ មានរាងជាកាកបាទ(សញ្ញាបូក) នៅខាងស្ដាំដៃ(ខាងជើង)នៃគោបុរៈទី៥ មានរោងព្រះទេវាវិនិច្ឆ័យ រឺជកន្លែងពេទ្យមន្ត។ ផ្លូវទៅកាន់គោបុរៈទី៤ មានអមទៅដោយសត្វនាគក្បាល៥ ២គូរសណ្ដូកខ្លួនអមផ្លូវចូលទៅកាន់ប្រាសាទ។
លោកអេជេន អៃម៉ូញេ បានកត់ត្រាក្នុងអត្ថបទរបស់លោក។ ហើញមានកំណត់របស់ព្រះអង្គម្ចាស់ដាំរុងរាជានុភាព ហើយក្រោយមកទីនេះបានក្លាយជា បុរាណស្ថានរបស់ជាតិ តាមសេចក្តីប្រកាសលេខ៥២ ភាគទី៧៥ ទី៨ខែមិនា ព.ស.២៤៧៨។ ឈ្មោះប្រាសាទនេះមានប្រាកដក្នុងសិលាចារឹកនេះ ឧទ្ទិសថ្វាយដល់សិវ និកាយបសុបតៈ។ ប្រាសាទនេះច្រើនដំណាក់កាល នៅក្នុងសិលាចារឹករកឃើញនៅភ្នំរុងមួយទៀត បានបង្ហាញថា សាង ដោយនរេន្ទ្រាទិត្យ ដែលជារាជបុត្ររបស់ព្រះនាងភូបតិន្ទ្រលក្ស្មី និងមេទ័ពក្នុងរាជរបស់ព្រះបាទសូរ្យ វរ្ម័នទី២ បានបង្រាបការបះបោក្នុងសឹកសង្គ្រាម ហើទទួលបានការសព្វព្រះរាជហ្ឬទ័យរបស់ព្រះមហាក្សត្រខ្លាំង។ នរេន្ទ្រាទិត្យ ស្ថិតក្រោមអំណាចរបស់រាជវង្ស មហីធរបុរ។ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី Wing 016 85 63 66)

មានលក់ទូរភ្ញាស់ពងមាន់ ពងទា ពងក្ងាន ពងក្ងោក ពងក្រួច គ្រប់ប្រភេទ ទំនាក់ទំនងទូរស័ព្ទដូចខាងក្រោម៖
គោបុរៈទី៤ នេះមានរាងជាកាកបាទ ដូចនៅគោបុរៈទី៥ដែរ។ តែខុសត្រង់គ្មានរោងទេវាវិនិច្ច័យនៅខាងជើង។ ជណ្ដើរទេរ ៥ជាន់ឡើងទៅកាន់ កំពែងនៃតួប្រាសាទដែលជាគោបុរៈទី៣។ ជណ្ដើរព័ឰទ្ធនាគ មាននាគក្បាល៥ រួតព័ទ្ធកន្ទុយគ្នាធ្វើជាសេនាអមជណ្ដើរច្រកចេញចូលទាំង៤នៃប្រាសាទ។ ទម្រជណ្ដើរច្រកទ្វារចូលទៅកាន់ប្រាសាទមាន៣ជាន់ជណ្ដើរមាន៣កាំ មានថាសទម្រ១ ដែលធ្វើក្ដោបតួប្រាសាទ។ សសរពេជ្រ៤ដើមជ្រោងតួប្រាសាទផ្នែកខាងមុខ។ នៅចំកណ្ដាលនៃតួប្រាសាទមានតម្កល់នូវ សិវលឹង្គ និង ជើងទម្រលឹង្គ(យោនី)។ បច្ចុប្បន្នលឹង្គនេះត្រូវបានសៀមរំកិលចេញពីបំពង់អង្គដែលនៅខាងក្រោមយោនី ដើម្បីបង្ហូរទឹកមន្តទៅខាងក្រៅនៃថែវដែលជាទីវាលនៃថែវទី៣នៃតួប្រាសាទ។ បដិមាប្រាសាទនេះមានគ្រងសំពត់ជីបជាផ្នត់រំុព័ទ្ធជុំវិញព្រះកាយ ហើយមានជាយខាងលើបត់ជាផ្នត់ទំលាក់ចុះក្រោម។ប្រាសាទនេះត្រូវបានសាងសង់ឡើងលើកំពូលភ្នំធម្មជាតិកំពស់ប្រហែល១៧០ម៉ែត្របើធៀបទៅនិងទីវាល។ នៅប្រាសាទនេះកាលដើមឡើយមានសិលាចារឹកមួយចុះក្នុងបញ្ជីសារពើភណ្ឌលេខK-៣៨៤ ដែលរៀបរាប់អំពីរាជវង្សមួយលោកសឺដេសហៅថា"មហីធរបុរៈ" ជាប់តំណវង្សព្រះបាទសូរ្យវរ្ម័នទី២ និងព្រះបាទជ័យវរ្ម័នទី៧។
loading...
នេះជាសញ្ញាបង្ហាញនូវបច្ចេកទេសសាងសង់កម្រិតកប់កំពូល នៃវិស្វករខ្មែរនាសម័យអង្គរ លើសពីនេះទៀត សម្ព័ន្ធភាពរវាងស្ថាបត្យកម្មនិងតារាសាស្រ្ត គួរឲ្យស្ញប់ស្ញែងក្រៃលេង ។ សព្វថ្ងៃនេះព្រឹត្តិការណ៍ ដ៏អស្ចារ្យនេះ ដែលកើតលើប្រាសាទនេះ មិនគ្រាន់តែបានធ្វើឲ្យប្រាសាទភ្នំរុង ក្លាយទៅជាកន្លែងបន់ស្រន់មួយ ដ៏ពូកែស័ក្តិសិទ្ធ ជាទីបំផុតទេ ថែមទាំងជាកន្លែងទាក់ទាញទេសចរណ៍បរទេសផងដែរ ។ ដូច្នេះហើយ បានជាបច្ចុប្បន្ននេះ មនុស្សគ្រប់ខេត្តបុរីរម្យ ឬអាណាខេត្តជិតឆ្ងាយ ម្នីម្នាមកទស្សនាព្រឹត្តិការណ៍អច្ឆិរិយនេះជារៀងរាល់ឆ្នាំ ។ ប្រាសាទថ្មនេះត្រូវបានសាងសង់ឡើងនៅសម័យអង្គរ ហើយបានបន្សល់ទុកនូវសោមសូត្រមួយ គួរឲ្យយកចិត្តទុកដាក់ជាទីបំផុត។ គឺតាមរយៈវត្តមាននៃថ្មនេះហើយ ដែលធ្វើឲ្យយើងយល់អំពីសារសំខាន់នៃទេវស្ថាននេះ ក្នុងពេលបុណ្យទានម្តងៗ ។ តើសោមសូត្រគឺជាអ្វី ? សោមសូត្រដែលជានិមិត្តរូបតំណាងឲ្យព្រះឥសូរ ឬព្រះសិវៈ គឺជាថ្មចម្លាក់ ថ្មមានរាងវែង សម្រាប់បង្ហូរទឹកមន្តចេញពីខាងក្នុងប្រាសាទ ចេញក្រៅប្រាសាទ ដើម្បីសេចក្តីត្រូវការរបស់ប្រជាជន ជាពិសេសក្នុងពេលបុណ្យទានម្តងៗ ដូចជាពិធីសិវរាត្រីជាដើម ។
ក្នុងជំនឿរបស់អ្នកស្រុក ដែលកាន់លទ្ធិព្រហ្មញ្ញសាសនា ជាពិសេសពួកព្រាហ្មណ៍ សកម្មភាពប្រចាំថ្ងៃនៃជីវិតរបស់ពួកគេស្ថិតជុំវិញព្រះសិវលិង្គ និង សោមសូត្រខាងលើនេះឯង ។ ដោយហេតុថា អ្នកណាដែលស្រង់ទឹកមន្តជាទីស័ក្តិសិទ្ធនេះ ដែលហូរចេញពីស្នានទ្រោណិនេះ (លិង្គនិងទម្រ) ក្រោយពីប្រសិទ្ធពរជ័យដោយពួកព្រាហ្មណ៍រួច នឹងមានសិរីសួស្តីគ្រប់ប្រការពុំខាន ។ រីឯរោគា ជម្ងឺតម្កាត់ផ្សេងៗ ក៏ត្រូវសះស្បើយផងដែរ។ សព្វថ្ងៃនេះអ្នកស្រុកក្នុងតំបន់ ស្ទើរតែភ្លេចនូវសារៈសំខាន់របស់សោមសូត្រនេះហើយ ត្បិតការផ្លាស់ប្តូរទម្រង់ សាសនា ពីព្រហ្មញ្ញសាសនា ទៅជាព្រះពុទ្ធសាសនា ប៉ុន្តែមានតែអ្នកស្រាវជ្រាវមួយចំនួនតូចទេ ដែលដឹងអត្ថន័យស៊ីជម្រៅរបស់វា ។ ម្យ៉ាងវិញទៀត ថ្មសោមសូត្រវែងនេះ យ៉ាងហោចណាស់ក៏រវាង ២ ម៉ែត្រ ទៅ ៣ម៉ែត្រ ដែរ បានរងនូវការ ទ្រុឌទ្រោមដោយកត្តាមនុស្ស និងធម្មជាតិ ជាហេតុដែលធ្វើឲ្យបាក់ជាពីរកំណាត់។
លោកអេជេន អៃម៉ូញេ បានកត់ត្រាក្នុងអត្ថបទរបស់លោក។ ហើញមានកំណត់របស់ព្រះអង្គម្ចាស់ដាំរុងរាជានុភាព ហើយក្រោយមកទីនេះបានក្លាយជា បុរាណស្ថានរបស់ជាតិ តាមសេចក្តីប្រកាសលេខ៥២ ភាគទី៧៥ ទី៨ខែមិនា ព.ស.២៤៧៨។ ឈ្មោះប្រាសាទនេះមានប្រាកដក្នុងសិលាចារឹកនេះ ឧទ្ទិសថ្វាយដល់សិវ និកាយបសុបតៈ។ ប្រាសាទនេះច្រើនដំណាក់កាល នៅក្នុងសិលាចារឹករកឃើញនៅភ្នំរុងមួយទៀត បានបង្ហាញថា សាង ដោយនរេន្ទ្រាទិត្យ ដែលជារាជបុត្ររបស់ព្រះនាងភូបតិន្ទ្រលក្ស្មី និងមេទ័ពក្នុងរាជរបស់ព្រះបាទសូរ្យ វរ្ម័នទី២ បានបង្រាបការបះបោក្នុងសឹកសង្គ្រាម ហើទទួលបានការសព្វព្រះរាជហ្ឬទ័យរបស់ព្រះមហាក្សត្រខ្លាំង។ នរេន្ទ្រាទិត្យ ស្ថិតក្រោមអំណាចរបស់រាជវង្ស មហីធរបុរ។ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី Wing 016 85 63 66)
ប្រាសាទភ្នំរុង
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:58:00 AM
Rating:

No comments: