មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ឧបករណ៍ភ្លេង តើលោកអ្នកនាងស្គាល់ទេ? ទ្រខ្មែរខ្សែរ ៣

ផ្សាយថ្ងៃទី ១៣ ឧសភា ២០២២

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
ទ្រខ្មែរ ឬទ្រខ្សែ ៣ គឺជាឧបករណ៍ភ្លេងបុរាណខ្មែរមួយប្រភេទដែលមានអាយុកាលដ៏យូរលង់មកហើយ។ គ្រូបង្រៀនតូរ្យតន្រ្តីផ្នែកបុរាណនៃសាលាមធ្យមសិក្សាវិចិត្រសិល្បៈ លោក សយ សារេត ឱ្យដឹងថា បើទោះបីជាពុំមានឯកសារបញ្ជាក់ពីប្រវត្តិទ្រខ្មែរនេះ តែបើតាមការដំណាលតៗគ្នា ឧបករណ៍ទ្រខ្មែរនេះមានអាយុរាប់ពាន់ឆ្នាំមកហើយគឺមានតាំងពីសម័យព្រះថោងនាងនាគមកម្លេះ។
លោក សយ សារេត ឱ្យដឹងដែរថា ទ្រនេះមានឈ្មោះហៅថាទ្រខ្សែ ៣ ព្រោះវាមានខ្សែសំនៀង ៣ ខុសពីទ្រដទៃទៀតនៅក្នុងកម្ពុជាដែលមានខ្សែសំនៀងតែ ២។ ចំណែកមូលហេតុដែលគេហៅថា ទ្រខ្មែរពីព្រោះតាំងពីអតីតកាលរហូតដល់បច្ចុប្បន្ននេះ​គេឃើញជនជាតិខ្មែរជាអ្នកប្រើប្រាស់ទ្រនេះ។
យើងខ្ញុំ ចាងហ្វាងការផ្សាយសែតឯករាជ្យជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អស់លោកអ្នកនាង ដែលបានគាំទ្រ និងចូលចិត្តអានកាសែតឯករាជ្យជាតិ តាមរយៈបណ្តាញសង្គមរបស់យើងខ្ញុំ កាសែតឯករាជ្យជាតិ នឹងខំស្វែងរកព័ត៌មាន ចំណេះដឹងថ្មីៗ ជូនអស់លោកនាងដោយមិនគិតថ្លៃ បើអស់លោកអ្នកនាង ចង់ជួយឧបត្ថម្ភការផ្សាយរបស់យើងខ្ញុំ សូមផ្ញើតាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
សៀវភៅឧបករណ៍តន្រ្តីបុរាណកម្ពុជាបោះពុម្ពដោយអង្គការអប់រំវិទ្យាសាស្រ្ត និងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) សរសេរថា ទ្រខ្មែរមានដងរាងមូលត្រង់ តូចក្រោមធំលើ មានក្រឡឹងក្បាច់ផ្សេងៗជាគ្រឿងលម្អ។ ដងទ្រខ្មែរច្រើនធ្វើពីឈើរឹងដូចជាឈើនាងនួន ឈើគ្រញូង ឬឈើខ្មៅ មានបញ្ចុះភ្លុកដំរី ឆ្អឹងឬឈើដៃខ្លាពណ៌សជាកង់ៗ ដើម្បីឱ្យកាន់តែប្រណីត។
សៀវភៅដដែលសរសេរថា ទ្រខ្មែរមានព្រលួត៣ ធ្វើពីប្រភេទឈើរឹង ដូចដងដែរ មានទំហំនិងប្រវែងប៉ុនគ្នា ជួនកាលមានបញ្ចុះភ្លុកឬឆ្អឹង ឬឈើពណ៌សនៅចុងដើម ហើយមានក្បូរក្បាច់ជាគ្រឿងលម្អ។ ចំណែកប្រអប់សំនៀងធ្វើពីត្រឡោកដូងរាងដូចក្បាលដំរី ដោយយកមួយចំហៀងបញ្ឈរមកធ្វើ។ នៅផ្នែកខាងខ្នងប្រអប់សំនៀងមានចោះរន្ធតូចៗជាក្បាច់ផ្សេងៗ សម្រាប់បញ្ចេញសំនៀងមកក្រៅ។
loading...
លោកគ្រូ សយ សារេត រៀបរាប់ពីលក្ខណៈពិសេសរបស់ទ្រខ្មែរយ៉ាងដូច្នេះថា៖ «ព្រោះឆាកមិនកូតដូចទ្រសោ មិនកូតដូចទ្រអ៊ូទេ។ ឆាកគាត់ដូចវីយូឡុងអ៊ីចឹងកូតពីខាងក្រៅ។ ខ្សែ ៣ ខ្សែកណ្តាលហ្នឹងខ្ពស់ជាងគេ ខ្សែ ២ សងខាងទាប ទំនូលគឺកណ្តាលទូលឡើងខ្ពស់ ដល់ពេលកូតហ្នឹងយើងផ្អៀង ផ្អៀងតាមដើម្បីតម្រូវសំឡេង ផ្អៀងតាមខ្សែមួយៗ ឬក៏គេប៉ះ កាត់ទាំង២ ប៉ះម្តង២ហ្នឹងឱ្យរ៉ែ ព្រោះខ្មែរយើងថា ទ្រខ្មែរសំឡេងរៃ»។
គ្រូតូរ្យតន្ត្រីវ័យជាង ៦០ ឆ្នាំ រូបនេះបន្ថែមថា ទ្រខ្មែរមានជើងខាងក្រោមត្រឡោក ប្រវែងមួយតឹក ទ្រនេះមិនកូតដាក់លើភ្លៅដូចទ្រផ្សេងៗទៀតទេ ដែលចាស់បុរាណនិយមហៅទ្រនេះថា ទ្រស៊ីកន្ទេល ដោយសារគេត្រូវដាក់វាលើកន្ទេសមូលទៅមូលមក។ តន្ត្រីករជើងចាស់រូបនេះឱ្យដឹងទៀតថា ទ្រខ្មែរមានមុខងារសំខាន់បំផុតនៅក្នុងវង់ភ្លេងអារក្ស និងនៅក្នុងវង់ភ្លេងការបុរាណ។ អតីតនិស្សិតសម្បុរសណ្តែកបាយរូបនេះបន្ថែមថា បើក្រឡេកមកមើលទីផ្សារវិញហាក់មានការគាំទ្រពីប្រជាពលរដ្ឋគួរ​ឱ្យ​កត់​សម្គាល់​ទាំង​ពិធី​មង្គលការ ហើយ​ពិធី​អារក្ស​នៅ​មាន​លេង​តាម​តំបន់​ខ្លះ។ លោក​បន្ថែម​ថា ពិធី​មង្គលការ​បុរាណ​ដែល​មាន​ពិធី​បុក​ល័ក្ខ ដែល​ការ​តាម​ប្រពៃណី​បុរាណ​គេ​ប្រើ​ភ្លេង​ខ្មែរ​វង់​ធំ។
អតីត​និស្សិត​រូប​នេះ​បន្ថែម​ថា សម្រាប់​ឧបករណ៍​ភ្លេង​វិញ​មាន​ការ​ហូរ​ចូល​ទៅ​វិញ​ទៅ​មក​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ ប៉ុន្តែ​អ្វី​ដែល​ខុស​គ្នា​គឺ​បច្ចេកទេស​នៃ​ការ​លេង​និង​សំឡេង។
សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
គ្រូ​តូរ្យ​តន្ត្រី​ជើង​ចាស់​លោក សយ សារេត លើក​ឡើង​ថា បើ​ទោះ​បី​ជា​ទ្រ​នេះ​ជា​ទ្រ​របស់​ខ្មែរ តែ​កូន​ខ្មែរ​ក៏​ដូចជា ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ហាក់​មិន​ទាន់​ស្គាល់​វា​នៅ​ឡើយ​ទេ។ លោក​អំពាវនាវ​ឱ្យប្រជាពលរដ្ឋ​ខ្មែរ​សិក្សា​ឱ្យ​បាន​ច្បាស់​ពី​ប្រវត្តិសាស្រ្ត​របស់​ខ្មែរ​និង​ងាក​មក​ថែរក្សា​កេរ្តិ៍តំណែល​របស់​ដូនតា​ខ្មែរ៕ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
ឧបករណ៍ភ្លេង តើលោកអ្នកនាងស្គាល់ទេ? ទ្រខ្មែរខ្សែរ ៣ ឧបករណ៍ភ្លេង តើលោកអ្នកនាងស្គាល់ទេ? ទ្រខ្មែរខ្សែរ ៣ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:28:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.