មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

នគរបាលស្រុកស្អាង សហការជាមួយនគរបាលក្រុងតាខ្មៅ និងខេត្តតាកែវ បំបែកសំបុកក្រុមចោរធាក់ប្លន់ម៉ូតូពីពលរដ្ឋជាច្រើនលើកបានសម្រេច..

ផ្សាយថ្ងៃទី ២៨ កក្កដា ២០២២

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
កណ្តាល៖ ក្រោមការបញ្ជារយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៌ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអោយលោកវរសេនីយ៌ លន ចន្ថារ អធិការរងនគរបាលស្រុកស្អាង បានដឹកនាំកម្លាំងព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលក្រុងតាខ្មៅ កម្លាំងនគរបាលខេត្តតាកែវ និងមានការចូលរួមពីកម្លាំងព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការនគរបាលខេត្តកណ្តាល បានបើកប្រតិបត្តិការណ៌បង្ក្រាបបំបែកសំបុកក្រុមចោរធាក់យកម៉ូតូពីពលរដ្ឋជាច្រើនលើកបានសម្រេច និងឃាត់ខ្លួនបាន ៥ នាក់ រួចគេចខ្លួន ៨ នាក់ រួមនិងវត្ថុតាងមួយចំនួនធំ ។
យើងខ្ញុំ ចាងហ្វាងការផ្សាយសែតឯករាជ្យជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អស់លោកអ្នកនាង ដែលបានគាំទ្រ និងចូលចិត្តអានកាសែតឯករាជ្យជាតិ តាមរយៈបណ្តាញសង្គមរបស់យើងខ្ញុំ កាសែតឯករាជ្យជាតិ នឹងខំស្វែងរកព័ត៌មាន ចំណេះដឹងថ្មីៗ ជូនអស់លោកនាងដោយមិនគិតថ្លៃ បើអស់លោកអ្នកនាង ចង់ជួយឧបត្ថម្ភការផ្សាយរបស់យើងខ្ញុំ សូមផ្ញើតាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
ហេតុការណ៌នេះបានកើតឡើងនៅថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០២២ វេលាម៉ោង ០៥ និង ៥០នាទី នៅចំនុចលើផ្លូវជាតិលេខ២១ភូមិផ្លូវបំបែក ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ។
លោកវរសេនីយ៌ លន ចន្ថារ អធិការរងនគរបាលស្រុកស្អាង បានប្រាប់អោយដឹងថា ជនរងគ្រោះ ០២នាក់ ទី១ឈ្មោះ សិច ប៊ុនលី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកាលររោងចក្រ មានទីលំនៅភូមិសំប៉ានលើ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ទី២ឈ្មោះ ឡុច ផល ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិកណ្ដាល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។
លោកបានបញ្ជាក់ថា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះបានជិះម៉ូតូមកពីភ្នំពេញទៅផ្ទះនៅឃុំព្រែកអំបិល ។ លុះពេលជិះម៉ូតូមកដល់ចំនុចកើតហេតុ ស្រាប់តែមានជនសង្ស័យចំនួន ០៣នាក់ ទី១ឈ្មោះ បុរី គឹមហំ ហៅ ហុង ទី២ឈ្មោះ ឡុង ច័ន្ទបូរឬទ្ធិ និងទី៣មិនស្គាល់អត្តសញ្ញាណ បានជិះម៉ូតូ០១គ្រឿងម៉ាកសង់ ដេញតាមជនរងគ្រោះ ហើយធាក់ម៉ូតូជនរងគ្រោះបណ្ដាលឲ្យដួល រួចជនសង្សយ័ឈ្មោះ បុរី គឹមហំ ហៅ ហុង ព្យាយាមលើកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួន ។
loading...
ភ្លាមនោះជនរងគ្រោះបានស្រែថាចោរៗ ក៏ត្រូវបានឈ្មោះ ហ៊ សុខម៉ិញ នៅក្បែរនោះរត់ជួយដេញចាប់ឃាត់ខ្លួនបានជនសង្យ័យឈ្មោះ ឡុង ចន្ទ័បូរឬទ្ធិ ចំណែកជនសង្សយ័ឈ្មោះ បុរី គឹមហំ ហៅ ហុង រត់គេចខ្លួនចេញពីកន្លែងកើតហេតុ ក៏ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាងឃាត់ខ្លួនបាន រីឯជនសង្ស័យម្នាក់ទៀតបានជិះម៉ូតូគេចខ្លួនបាត់ ។ ក្រោយពេលធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ បុរី គឹមហំ ហៅ ហុង និងឈ្មោះ ឡុង ច័ន្ទបូរឬទ្ធិ រួចមក នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចផ្នែកនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកស្អាង សហការជាមួយកម្លាំងផ្នែកព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានធ្វើការសាកសួរ រហូតបន្តធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន ៣ នាក់ បន្ថែមទៀត ដែលជាបក្សពួក មាន ទី១ឈ្មោះ ខុន សឹងហាក់ ទី២ឈ្មោះ នី សុខឡៃ ទី៣ឈ្មោះ ធឿន លីន មកធ្វើការសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួននិងបក្សពួកខាងលើ ធ្លាប់ធ្វើសកម្មភាពធាក់ វ៉ៃប្លន់យកម៉ូតូនៅតាមផ្លូវ ចំនួន២៥លើកមកហើយ ៖នៅស្រុកស្អាង ស្រុកកោះធំ ស្រុកគៀនស្វាយក្រុងតាខ្មៅ និងស្រុកខ្លះក្នុងខេត្តតាកែវ ។
សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ចុងក្រោយនៅថ្ងៃទី២៤ ខែ០៧ ឆ្នាំ២០២២ ធ្វើសកម្មភាពនៅឃុំព្រែកគយនិងឃុំទឹកវិល ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបានតែម្ដង។ នៅពេលធ្វើសកម្មភាពបានយកម៉ូតូទាំងនោះទៅលក់ឲ្យបុរសមិនស្គាល់អត្តសញ្ញាណនៅខេត្តតាកែវ និង ជួនកាលយកទៅលក់នៅរាជធានីភ្នំពេញ ។ បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានឃាត់ខ្លួន និងចាប់យក បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីចាត់ការទៅតាមនីតិវិធី ។ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
នគរបាលស្រុកស្អាង សហការជាមួយនគរបាលក្រុងតាខ្មៅ និងខេត្តតាកែវ បំបែកសំបុកក្រុមចោរធាក់ប្លន់ម៉ូតូពីពលរដ្ឋជាច្រើនលើកបានសម្រេច.. នគរបាលស្រុកស្អាង សហការជាមួយនគរបាលក្រុងតាខ្មៅ និងខេត្តតាកែវ បំបែកសំបុកក្រុមចោរធាក់ប្លន់ម៉ូតូពីពលរដ្ឋជាច្រើនលើកបានសម្រេច.. Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:47:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.