មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ប្រភេទ​ប្រេត​ទាំង​១២ក្នុង​ជំនឿ​ពុទ្ធ​សាសនា​

ផ្សាយថ្ងៃទី ២១ កញ្ញា ២០២២

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
ក្នុងគម្ពីរសំយុត្តនិកាយ ដែលជាគម្ពីរក្នុងព្រះត្រៃបិដក បាននិទានថា ប្រេតមាន ១២ ប្រភេទ។ ប្រេតទាំងនោះ គឺមានរូបរាងអាក្រក់ផ្សេងៗពីគ្នា អាស្រ័យមកពីអំពើបាបកម្ម ដែលខ្លួនបានសាងពីជាតិមុនមក។ ប្រេតទាំង ១២ ប្រភេទនោះមានដូចតទៅ៖
ប្រភេទទី ១. វន្តាសប្រេត
យើងខ្ញុំ ចាងហ្វាងការផ្សាយសែតឯករាជ្យជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អស់លោកអ្នកនាង ដែលបានគាំទ្រ និងចូលចិត្តអានកាសែតឯករាជ្យជាតិ តាមរយៈបណ្តាញសង្គមរបស់យើងខ្ញុំ កាសែតឯករាជ្យជាតិ នឹងខំស្វែងរកព័ត៌មាន ចំណេះដឹងថ្មីៗ ជូនអស់លោកនាងដោយមិនគិតថ្លៃ បើអស់លោកអ្នកនាង ចង់ជួយឧបត្ថម្ភការផ្សាយរបស់យើងខ្ញុំ សូមផ្ញើតាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
វន្តាសប្រេត គឺប្រេតស៊ីរបស់ដែលគេខ្ជាក់ចេញហើយ ។ ប្រេតនេះមានភ្នែកក្រលួង មានមុខក្រញូវ ដុះរោមច្រើនសម្រ៉ូវ មាត់រៀចកំប៉ូវ ខ្នងកោងកំពួរ សក់រួញ​ក្រញង់ ដោះប៉ោង ខ្លួនធំក្លិនខ្មួរ ដៃជើងក្រញង់ ធ្មេញដុះខុសជួរ មានរូបរាងខ្ពស់ជង្គ្រោង ស្គមដូចកុកគ្រោង ដំបៅពេញកាយ រាប់រយលានឆ្នាំមិនដែលស្គាល់បាយ ស៊ីតែកំហាក ដែលស្តោះ ចេញពីមាត់គេ ។ ចំពោះប្រេតទាំងនេះ មកពីមិនបានធ្វើបុណ្យដោយចិត្តជ្រះថ្លា ស្តោះដាក់អាហារឱ្យអ្នកមានសីលខ្ពស់។
ប្រភេទ​ទី ២. កុណ​បាស​ប្រេត​កុណ​បាស​ប្រេត (​ឬ​កុណ​បា​) ប្រេត​ដែល​ស៊ី​សាកសព ។ ប្រេត​នេះ​មាន​ពោះ​ធ្លាក់​ត្រ​យោ​ក មុខ​ខ្លី​កំប៉ុក ភ្នែក​ប៉ុន​ត្រ​ឡោក ចង្កា​យា​ស្ពោ​ក ធ្មេញ​ធំ​ប៉ុន​ដប សក់វែង​អូស​ដី ចម្រុះ​ខើច​ខ្លី ក​ស្តួច​ដូច​ដប ក្បាល​ធំ​ជាង​ខ្លួន​មិន​សមប្រកប​។ ធុំក្លិន​ស្អុយ​អសោច ស៊ី​តែ​សព​ខ្មោច​។ ប្រេត​នេះ​អត់បាយ​រាប់​កោដិ​ឆ្នាំ ស៊ី​តែ​ខ្ទុះ​ឈាម​នៃ​សាកសព​ខ្មោច ឥត​បាន​ប្រយោជន៍​ទេ បើ​ស៊ី​ណាស់ កាន់តែ​ឃ្លាន​ណាស់ ព្រោះ​មាន​ផលកម្ម​ចាស់​ដែល​ខ្លួន​បាន​សាង​ឡើង​។
​ប្រភេទ​ទី ៣. គូថ​ខាទ​ក​ប្រេត​
​គូថ​ខាទ​ក​ប្រេត (​ឬ​គូ​ថៈ​) ប្រេត​ដែល​ស៊ី​ឧច្ចារៈ​(​លាមក​)​។ ប្រេត​នេះ​មាន​ភ្នែក​រិល​ទទឹង មាត់​ខើច​សំ​ញេញ ដុះ​រោម​ជិត​ឈឹង ច្រមុះ​ត្រង់ភ្លឹង ក​ខ្លី​ដូច​ហ៊ីង​។ ក្បាល​ធំ​ក្រ​មាង សក់​ដុះ​ខាងៗ កណ្តាល​រលីង ស្លឹកត្រចៀក​កំប៉ិត ពោះធំ​កំភ្លឹង រូបរាង​ស្គមកំព្រឹង ស៊ី​តែ​លាមក ក្លិនស្អុយ​ខ្មោះៗ សាច់​ស្រែង​កក្រោះ ដៃជើង​ធំៗ ខំ​ដើរ​ស្កាត់រក​គំនរ​លាមក​ធ្វើ​ចំណី​។ ចំពោះ​ប្រេត​នេះ គឺ​រស់នៅ​របៀបនេះ​រាប់រយ​កោដិ​ឆ្នាំ រស់​ដោយ​ផលកម្ម គឺ​ពៀរ​វេរា​ពី​ជាតិ​មុន ជា​ជនពាល​អត់​មាន​សទ្ធា កោងកាច​អប្រិយ។
ប្រភេទ​ទី ៤. អគ្គិ​ជាល​មុខ​ប្រេត​
អគ្គិ​ជាល​មុខ​ប្រេត ប្រេត​ដែលមាន​ភ្លើង​នៅក្នុង​មាត់ ។ ប្រេត​នេះ​ហៅថា អគ្គិ​ជាល មាន​ភ្លើង​ឆេះ​រោលរាល​ពេញ​ខ្លួនប្រាណ ភ្នែក​ហើ​មលៀន ភ្លើង​ឆេះ​រន្ធ​មាត់ មាន​ដំបៅ​ខ្លាំង ស្រែកយំ គ​គ្រក់ ហុយផ្សែង​ព័ន្ធ​ព័ទ្ធ​សាច់​ស្បែក​ឡើង​រលួយ ភ្លើង​ឆេះ​ទាំងយប់​ទាំង​ថ្ងៃ ។ ពួក​ប្រេត​នេះ​គឺ​ចង្រៃ ព្រោះ​មានកម្ម​សាង​ពី​ជាតិ​មុន គឺជា​មនុស្ស​ប៉ោឡែ លេង​នឹង​ព្រះសង្ឃ​បញ្ឆោត​លេង​សប្បាយ ។ ប្រេត​នេះ​ច្រើនតែ​រស់នៅ​ដងព្រៃ​ជ្រៅ ក្បែរ​មាត់សមុទ្រ លើ​ដុំ​សិលា ស្រេកឃ្លាន​អាហារ ស្រេកទឹក​ពុំ​អាច​ស៊ី​ចំណី​បាន។
ប្រភេទ​ទី ៥. សូចិ​មុខ​ប្រេត​
​សូចិ​មុខ​ប្រេត ប្រេត​ដែលមាន​មាត់​ប៉ុន​ម្ជុល​។ ប្រេត​ឈ្មោះ សុ​ចិ មុខមាត់​ស្រួច​ដូច​ម្ជុល ក្បាល​ធំ​ត្រមែង រន្ធ​មាត់​ប៉ុន​រន្ធ​ក្តិត​ម្ជុល ដៃជើង​ធំ​បែក រាង​ទុល​មុលធំ​ប៉ុន​ភ្នំ ភ្នែក​លៀន​ក្រ​ឡោក ក្រចកដៃ​សោត​ស្រែង​ស៊ីសុះ​ដុំ ដុះ​វែង​ក្រាស​ចោទ​ដូច​ជើងភ្នំ សក់​ក្បាល​ពុកមាត់ពុកចង្កា​ដុះ​ដូច​ព្រឹក្សា ។ ពួក​ប្រេត​នេះ ច្រើន​រស់នៅ​បព្វ​តា​ព្រៃ​ជ្រៅ ភ្នំ​គិ​ជ្ឈ​កូដ ហើយ​ប្រេត​នេះ​ស្រេកឃ្លាន​អាហារ​ចាក់ទឹក​មិន​ចូល ញាត់​បាយ​មិន​ទៅ ចេះតែ​រស់នៅ​ដោយ​ផលកម្ម​ដែល​ខ្លួន​បាន​សាង ។ កាលពី​ជាតិ​មុន​មិនបាន​ធ្វើបុណ្យ​មានទ្រព្យ​ច្រើនតែ​ចិត្ត​កំណាញ់ មិន​ដាក់​ទាន​ឲ្យ​អ្នកក្រខ្សត់ សូម្បីតែ​មាតាបិតា ក៏​មិនឲ្យ​លោកពិសា​គ្រប់​ដែរ។
​ប្រភេទ​ទី ៦. ត​ណ្ហ​ដ្តិត​ប្រេត​
ត​ណ្ហ​ដ្តិត​ប្រេត ប្រេត​ដែល​ត្រូវ​សេចក្តី​លំបាក​បៀតបៀន ។ ប្រេត​មាន​រូបរាង​ធំ​ខ្ពស់​ពេញចិត្ត ដៃជើង​ធំៗ ខ្លួន​ធំ​ដូច​យក្ស​សាច់​ពព្លាក់​ពពាល ឡើង​ចាង ក​វែង ក្បាល​ផ្អៀង ភ្នែក​ស្រលៀង ច្រមុះ​ធំ​ខ្លី រោម​ដុះ​ស្រ​មាង ដៃជើង​ក្រញាង ធ្មេញ​សំញេញ បបូរមាត់​ស្ពែះ​យា​ធ្លាក់​សំយែះ ពោះ​ប៉ោង​ក្រអាញ ធំ​វែង​ដូច​ភ្នំ សាច់​ស្បែក​ស្ពោត​សាញ ដុះ​ស្លែ​ស្រមាញ ។ ប្រេត​នេះ​ច្រើន​រស់នៅ​ក្នុងព្រៃ​ជ្រៅ​ដាច់​ពី​គេឯង ហើយ​ស្រេកឃ្លាន​អាហារ ព្រោះ​ស៊ី​មិនបាន ស្រេកទឹក​ខ្លាំងណាស់ ឃើញ​បឹង​ស្រះ​ស្ទុះ​ទៅរក ប៉ុន្តែ​បានប្រែក្លាយ​ទៅជា​គ្រួស​ថ្ម​ទៅវិញ។
ប្រភេទ​ទី ៧. សុនិ​ជ្ឈាម​ក​ប្រេ​ត​
​សុនិ​ជ្ឈាម​ក​ប្រេ​ត ប្រេត​ដែល​ត្រូវ​ឆេះ​ខ្មៅ​ដូច​គល់ឈើ ។ ប្រេត​នេះ​គឺមាន​កម្មក្រាស​ណាស់ បើ​មាន​ចំណី​គឺ​ពុំ​អាច​ស៊ី​បានទេ គឺ​មាត់​ដុះ​កន្ទុយ ចំពោះ​រូបរាង​វិញ​គឺ​រូបរាង​អាក្រក់ ពោះ​ប៉ោង​កំប៉ិត ផ្ចិត​ទុល​លៀន ស្អុយ ច្រមុះ​កញ្ឆា​ត ភ្នែក​ដូច​ទី​ទុយ ដុះ​រោម​ច្រើន មាត់​ស្អុយ​ខ្មូរ​ខ្មោះ សាច់​ខ្មៅក្រងិត រាង​ខ្ពស់​ស្គម​ស្វិត ដៃជើង​ក្រោះ ម្រាមដៃ​ដុះ​ចង្កា ។ ត្រចៀក​បាក់​ធ្លាក់​យាដា​បដ​ល់ស្មា សក់​ក្បាល​វែង​ស្កា អាក្រក់​ពេក​ក្រៃ ។ ប្រេត​នេះ​ច្រើន​រស់នៅ​ក្នុងព្រៃ​ជ្រៅ​ឆ្ងាយ​ដាច់​ពី​គេ ឬ​នៅលើ​កោះ​តែម្នាក់ឯង ព្រោះ​ខ្លួន​ចង្រៃ​ប្រព្រឹត្ត​តក់​ម៉ក់​ពេល​ឃើញ​សា​មណៈ ឬ ស្មូម​យាចក ប្រើពាក្យ​អាក្រក់​ជេរ​ស្តីឲ្យ​លោក និយាយ​ពាក្យចាក់ដោត​ឡកឡឺយ បញ្ឆោត​អ្នកមាន​សីល​ឲ្យ​អាប់​កិត្តិយស។ ​ប្រភេទ​ទី ៨. ស​ត្ថ​ង្គ​ប្រេត​
​ស​ត្ថ​ង្គ​ប្រេត ប្រេត​មាន​ក្រចក​ដូច​កាំបិត ។ ប្រេត​ប្រភេទ​នេះ មាន​ដំបៅ​ពេញ​រាងកាយ​ក្នុង​សាច់​សុទ្ធតែ ពង​រុយ មាន​ខ្ទុះ​ពាសពេញ​ខ្លួនប្រាណ ក្លិន​ស្អុយគគ្រុក ភ្នែក​ធំ​លៀន ច្រមុះ​ធំ​វែង ពោះ​ធ្លាក់​ទ្រ​យុក ស្រែកថ្ងូរ​រង​ទុក្ខ ដោយមាន​សេចក្តីស្រេកឃ្លាន ខំ​យកដៃ​ខ្វារ​ពាសពេញ​ប្រាណ ក្រចក​វែង​មុត ខ្វេះ​ហែក​សាច់​បាន​គឺ​សាច់​ខ្លួនឯង យកមក​ស៊ី​ជា​អាហារ ប៉ុន្តែ​បើ​ស៊ី​ណាស់ រឹតតែ​ឃ្លាន ព្រោះ​វា​មាន​កម្មក្រាស់​ណាស់​។ នៅក្នុង​ព្រៃ​ជៅ​លើ​កោះ ក៏មាន​ច្រើនណាស់ គ​គោក​រាប់ម៉ឺន​សែន​លាន កាលពី​ជាតិ​មុន​អត់​បាន​ធ្វើបុណ្យ​មានចិត្ត​កាច​។ ប្រេត​នេះ​ច្រើន​រស់នៅ ឫស្យា ហាម​ប្រកែក​ជាមួយ​ម៉ែឪ ព្រមទាំង​វាយ​គាត់ ប្រើពាក្យ​ប្រមាថ​ជីដូន​ជីតា ឬ ញាតិ​សន្តាន បំភ្លេច​គុណ​គេ​បែរជា​ឲ្យ​ទោស​គេ​ទៅវិញ។
ប្រភេទ​ទី ៩. បព្វ​ត​ង្គ​ប្រេ​ត​
បព្វ​ត​ង្គ​ប្រេ​ត ប្រេត​មាន​កាយ​ដូច​ភ្នំ ។ ប្រេត​ប្រភេទ​នេះ មាន​ដៃខ្លី​ជើង​ខ្លី ខ្លួន​វែង​ជ្រ​ងក់ ធំ​ខ្ពស់ ដូច​ភ្នំ ក្បាល​តូច ក​ខ្លី សាច់​រឹង​ដូច​ដំរី ចំពោះ​ខ្លួនប្រាណ​វិញ គឺមាន​ភ្លើង​ឆេះ​រងំ ឆេះ​ទាំងយប់​ទាំង​ថ្ងៃ ដូច​ភ្លើង​ឆេះ​ភ្នំ ស្រេកឃ្លាន​អាហារ​រាប់​កោដិ​ឆ្នាំ ឃ្លាន​ឥតមាន​ស្រា​ក តែ​មិន​ស្លាប់ ព្រោះ​បានធ្វើ​បាបកម្ម​ច្រើន​និង​ទ្រាំ​រស់នៅ​បែប​ប​នេះ​រាប់រយឆ្នាំ​ទៀត​លុះ​អស់កម្ម​ពៀរ ។ ប្រេត​នេះ​ច្រើន​រស់នៅក្នុង​ដងព្រៃ​ជ្រៅ​នា​ហេមពាន្ត ភ្នំ​គិ​ជ្ឈ​កូដ​។ កាលពី​ជាតិ​មុន​គឺ​មនុស្ស​ទុរជន មានចិត្ត​រឹងរូស ចងគំនុំ ឈ្លោះប្រកែក​និង​តាម​ព្យាបាទ​គេឯង ឥត​កោតក្រែង​អំពើអាក្រក់​ដែល​ខ្លួន​បាន​សាង។
ប្រភេទ​ទី ១០. អ​ជគ​រង្គ​ប្រេត​
អ​ជគ​រង្គ​ប្រេត ប្រេត​មាន​កាយ​ដូច​ពស់ថ្លាន់ ។ ប្រេត​ប្រភេទ​នេះ មាន​ក្បាល​ច្រើន​ប្រភេទ​ដូចជា​ពស់ថ្លាន់ សត្វ​ខ្លា ជា​ឆ្មា គោ ក្របី ប្រេត​នេះ​ចម្លែក​មាន​រូបរាង​ប្លែក​ខុស​ប្រក្រតី ខ្លួន​ជា​ពស់ថ្លាន់ ធំ​វៀន​លើដី ធំ​វែង​ដូច​ភ្នំ ។ ភ្លើង​ឆេះ​ព័ទ្ធ​រុំ​ទាំងយប់​ទាំង​ថ្ងៃ ស្រេកឃ្លាន​អាហារ​គ្រប់ពេលវេលា ចេះតែ​ថ្ងូរ​ស្រែក ទុក្ខ​ខ្លាំងពេក​ក្រៃ ។ ប្រេត​នេះ​ច្រើន​រស់នៅ​ក្នុងព្រៃ​ជ្រៅ ឬ បុព្វ​តា ក្បែរ​សមុទ្រ លើ​ដុំ​សិលា ។ ប្រេត​នេះ​ពី​ជាតិ​មុន​មិនបាន​ធ្វើបុណ្យ ប្រព្រឹត្ត​ប៉ោឡែ មិន​ខ្លាច​ម៉ែ ឪ ជីដូន ជីតា ជេរ​អ្នកមានគុណ​ថា​ឆ្កែ​ជា​ឆ្មា ។ ចំពោះ​ព្រះសង្ឃ ក៏​មិន​ខ្លាច ប្រើពាក្យ​ប្រមាថ​ទៅទៀត ទើប​ធ្វើឲ្យ​ប្រេត​នេះ មាន​ក្បាល​ច្រើនបែប​នេះឯង មាន​ភ្លើង​គ្រប់ពេលវេលា​បែបនេះ។
ប្រភេទ​ទី ១១. វិមាន​ក​ប្រេត​
វិមាន​ក​ប្រេត ប្រេត​មាន​វិមាន​នៅ ។ ប្រេត​ប្រភេទ​នេះ មាន​រូប​ធំ​ទ្រ​មឹង រាង​ធាត់​ក្រអាញ ដុះ​រោម​ជិត​ឈឹង ពោះ​ប៉ោង​ត្រង់ភ្លឹង​សម្បើម​អស្ចារ្យ ប៉ុន្តែ​សុខ ទុក្ខ​ស្ទើ​គ្មាន ។ តាម​ធម្មតា​ដៃ​កាន់​អាវុធ ចិត្ត​កាច​ក្លៀវក្លា ប្រេត​នេះ គេ​ហៅថា យមរាជ ទៅ​កាប់​សត្វ​នរក​ឈាម​ប្រឡាក់​ព្រាច​ពី​ព្រឹក​ដល់​ល្ងាច អត់បាយ​អត់​ទឹក វាយ​សួរចម្លើយ កាត់ទោស​គ្រប់​នរក ត្រួតត្រា​លើ​គេ​ទាំងអស់ ។ ពេលដែល​សាយ​សុខ គឺ​ក្លាយខ្លួន​ទៅជា​ទេវបុត្រ​កម្លោះ​មាន​រូប​ល្អឥតខ្ចោះ នៅក្នុង​ឋានសួគ៌ ស្រី​ទេពអប្សរ​ចោមរោម​សុំ​ស្នេហ៍ ដល់ពេល​សោយទុក្ខ​កើតជា​ប្រេត​ចង្រៃ​រងទុក្ខវេទនា​ទាំងយប់​ទាំង​ថ្ងៃ ប្រេត​នេះ​កាលពី​ជាតិ​មុន​ជា​មនុស្ស​ស៊យ​ប្រព្រឹត្តិ​លីលា​បានធ្វើ​ទាន​ខ្លះ ធ្វើតាម​ទម្លាប់​គឺ​បុណ្យ​ក៏​ធ្វើ បាប​ក៏​ធ្វើ ក្នុងន័យ​ប្រមាថ​ដូចនេះហើយ​ទើប​ផលកម្ម សង​ទាំងពី​បែបនេះ​។
ប្រភេទ​ទី ១២. មហិ​ទ្ធិ​ក​ប្រេត​
សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
មហិ​ទ្ធិ​ក​ប្រេត ប្រេត​មាន​ឫទ្ធិ​ច្រើន (​ជាធំ​ជាង​ប្រេត​ទាំងឡាយ មើល​ខុសត្រូវ​ប្រេត​ទាំងឡាយ​) ។ ប្រេត​ប្រភេទ​នេះ រូបល្អ​ពេញទី​ជា​ស្តេច​នៃ​ប្រេត អ្នកមាន​ឫទ្ធិ​ល្អ​ឥតមាន​ពីរ​ស្មើ​រូប​ទេព្តា​មាន​គ្រឿង​ស្លៀកពាក់ ស្រស់ស្អាត​ពេក​ក្រៃ ទាស់​តែ​ស្រេកឃ្លាន​អាហារ អ្វីៗ​ត្រេកអរ​លើសលន់ ខំ​ស្ទុះ​ទៅ​ចាប់​ភ្លើង​ឆេះ​ពេក​ពន់ បើ​មិន​ដូច​នោះទេ ឃើញ​ហើយ​ខំ​ស្ទុះ ចាប់​កើប​ស្រវា​បានដាក់​ក្នុង​មាត់​លេប​ទៅ​កាលណា​ស្រាប់តែ​ក្លាយជា​ដុំ​ដែក ក្រហមច្រាល​ឆ្អៅ​ឆេះឆាប​ក្នុង​មាត់​ស្រេកឃ្លាន​ណាស់ ព្រោះ​មានកម្ម​ច្រើន ក្លិនស្អុយ​អស្ចារ្យ ល្អ​តែ​រូប​កាយ ។ ប្រេត​នេះ​កាលពី​ជាតិ​មុន​បួស​ក្នុង​សាសនា​ប្រមាថ​សុះសាយ បួស​មិន​ប្រព្រឹត្ត​វិន័យ បួស​ឆាន់​តែ​បាយ ប្រព្រឹត្ត​អាក្រក់ ធ្វើ​មិច្ឆាចារ ឆបោក​គ្រហស្ថ ប្លន់​លាភ​មិន​ប្រតិបត្តិ​តាម​វិន័យ​៕ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
ប្រភេទ​ប្រេត​ទាំង​១២ក្នុង​ជំនឿ​ពុទ្ធ​សាសនា​ ប្រភេទ​ប្រេត​ទាំង​១២ក្នុង​ជំនឿ​ពុទ្ធ​សាសនា​ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:57:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.