មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

មហាសាហាវ-ករណីឃាត្តកម្ម រំលោភហើយសម្លាប់ប្លន់យកម៉ូតូទៅបាត់ នៅខេត្តកំពត

ខេត្តកំពត -មានករណីឃាត្ត កម្មមួយកើតឡើងយ៉ាងសហាវព្រៃផ្សៃទៅលើស្ត្រី ម្នាក់កើតនៅភូមិស្រែលាវ ចំនុចភ្នំព្រាល ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ។
ជនរងគ្រោះមានឈ្មោះ ឆាលី អាយុ២៦ ឆ្នាំ មានកូនប្រុសម្នាក់ប្រភពពីសាច់ញ្ញាតិរងគ្រោះបានឲ្យដឹងថាដោយមុនកើតហេតុនៅថ្ងៃទី ១៣ ខែកញ្ញាឆ្នាំ ២០២២ ម៉ោងប្រហែល៣ រសៀល ដោយជនរងគ្រោះបានជិះម៉ូតូម៉ាកសេ១២៥ ស៊េរី ២០១៩ ក្នុងគោលបំណងទៅផ្លាស់ក្របីនៅវាលស្រែ តែមិនឃើញជនរងគ្រោះត្រឡប់មកផ្ទះវិញសោះ ហើយក្រុមគ្រួសារជនរងគ្រោះបាត់ដំណឹងឈឹង ក៏មានការសង្ស័យក៏បាននាំគ្នាដើររកតែមិនឃើញ លុះព្រឹកឡើងនៅថ្ងៃទី១៤ ខែ កញ្ញាឆ្នាំ ២០២២ ប្តីរបស់គាត់ក៏បានដើររកទៀតក៏ប្រទះឃើញសាកសពរបស់ប្រពន្ធបានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធម្មចោលប្តីនិងកូនទៅហើយៗក៏ផ្អើលឆោឡោឡើងនិងបានរាយការណ៍ដាក់ពាក្យបណ្តឹងទៅសមត្តកិច្ចៗ រួមជាមួយក្រុមគ្រូពេទ្យជំនាញ់ក៏បានចុះមកកន្លែងកើតហេតុពិនិត្យនិងធ្វើកោសល្យវិនិច័យហើយក៏ប្រគល់សាកសពជូនក្រុមគ្រួសារជនរងគ្រោះដើម្បីធ្វើបុណ្យតាមប្រពៃណី។
ហើយគួរបញ្ជាក់ដែរថាម៉ូតូដែលជនរងគ្រោះជិះមកនោះ បន្ទាប់ពីជនសង្ស័យធ្វើសកម្មភាពរួចហើយក៏បានយកម៉ូតូនោះជិះគេចខ្លួនទៅបាត់ស្រមោលតែម្តង ហើយក្រុមគ្រួសារសពក៏សុំអំពាវនាវក៏ដូចជាស្នើរទៅដល់លោកស្នងការនគរបាលខេត្តកំពតនិងមន្រ្តីជំនាញដែលពាក់ព័ន្ធមេត្តាជួយវែកមុខរកឃាតករដៃឆៅសាហាវឃោរឃៅមកផ្តន្ទាទោសតាមផ្លូវច្បាប់។
មហាសាហាវ-ករណីឃាត្តកម្ម រំលោភហើយសម្លាប់ប្លន់យកម៉ូតូទៅបាត់ នៅខេត្តកំពត មហាសាហាវ-ករណីឃាត្តកម្ម រំលោភហើយសម្លាប់ប្លន់យកម៉ូតូទៅបាត់ នៅខេត្តកំពត Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 12:35:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.