មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ដឹងការពិតហើយ នារីដែលស្លាប់ក្នុងរថយន្ត គឺជាករណីឃាតកម្ម

នៅវេលាម៉ោង ២១:០០ នាទី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នៅត្រង់ចំណុចក្រោយផ្សារទំនើប ភួ ពុយ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុង/ខេត្តបាត់ដំបង មានករណី មនុស្សដេកស្លាប់ក្នុងរថយន្ត ម៉ាកព្រុស (PRUISE) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BQ-1371 ជនរងគ្រោះ (មិនស្គាល់អត្តសញ្ញាណ) ភេទស្រី អាយុប្រហែល ៣០ ឆ្នាំជាង ។
• រហូតមកដល់ម៉ោង ០៨:០០ នាទី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងជំនាញកោសល្យវិច័្ចយ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងក្រុមគ្រូពេទ្យ បានធ្វើការត្រួតពិនិត្យទៅលើសាកសពជនរងគ្រោះ និងកំណត់បានអត្តសញ្ញាណសាវតាជនរងគ្រោះមានឈ្មោះ ឌិន សោភា ភេទស្រី អាយុ ៣៤ ឆ្នាំ មុខរបរ គក់ជេរលក់ដីឡូត៍ មានទីលំនៅភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយជនរងគ្រោះពិតជាបានស្លាប់ដោយករណី ឃាតកម្ម (កាច់បំបាក់ក) ពិតប្រាកដមែន ។
• បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានខាងជំនាញសម្រេចប្រគល់ឲ្យសាច់ញាតិយកទៅបូជានៅវត្តទួលតាឯក ដោយឡែកជនសង្ស័យកម្លាំងយើងកំពុងធ្វើការស្រាវជ្រាវ។
ដឹងការពិតហើយ នារីដែលស្លាប់ក្នុងរថយន្ត គឺជាករណីឃាតកម្ម ដឹងការពិតហើយ នារីដែលស្លាប់ក្នុងរថយន្ត គឺជាករណីឃាតកម្ម Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 12:22:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.