មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើកម៉ូតូមិនប្រយ័ត្ន ទៅបុកបង្គោលចំណាំងផ្លាត រងរបួសបាក់ភ្លៅ

ផ្សាយថ្ងៃទី ១៤ កញ្ញា ២០២២

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
ខេត្តកំពង់ស្ពឺ៖ យុវជនម្នាក់ បើកម៉ូតូលឿនពេក ជ្រុលទៅបុកបង្គោលចំណាំងផ្លាត រងរបួសធ្ងន់។
យើងខ្ញុំ ចាងហ្វាងការផ្សាយសែតឯករាជ្យជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អស់លោកអ្នកនាង ដែលបានគាំទ្រ និងចូលចិត្តអានកាសែតឯករាជ្យជាតិ តាមរយៈបណ្តាញសង្គមរបស់យើងខ្ញុំ កាសែតឯករាជ្យជាតិ នឹងខំស្វែងរកព័ត៌មាន ចំណេះដឹងថ្មីៗ ជូនអស់លោកនាងដោយមិនគិតថ្លៃ បើអស់លោកអ្នកនាង ចង់ជួយឧបត្ថម្ភការផ្សាយរបស់យើងខ្ញុំ សូមផ្ញើតាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
ហេតុការណ៍នេះ កើតឡើង ម៉ោង១៧:៥៥នាទី ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០២២ នៅលើផ្លូវក្រាលកៅស៊ូ ត្រង់ចំណុចភូមិ បឹងស្ដុក ឃុំបសេដ្ឋស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា គេឃើញយុវជនម្នាក់ជិះម៉ូតូ ០១គ្រឿងឌុបគ្នាបីនាក់ ម៉ាកហុងដា C125 ពណ៌ ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1U-8108 បើកបរដោយឈ្មោះ សុន វាស្នា ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិ ត្រពាំងក្រសាំង ឃុំ ក្រាំងពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ អ្នករួមដំណើរទី១ ឈ្មោះ ថន ធន ភេទប្រុស អាយុ ១៨ ឆ្នាំ ទិសដៅពីខាងលិចទៅខាងកើត លុះមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកបង្គោលចំណាំងផ្លាត បណ្តាលអោយអ្នកជិះពីក្រោយ រងរបួសបាក់ភ្លៅខាងស្ដាំ និងអ្នករួមដំណើរទី ២ ឈ្មោះ រិត ភេទប្រុសអាយុ ១៦ ឆ្នាំ(រងរបួសបាក់កំភួនជើងខាងស្តាំ) អ្នករួមទាំងពីររស់នៅភូមិឃុំជាមួយអ្នកបើកបរ (ពុំមានពាក់មួកសុវត្តិភាពទាំង ៣ នាក់)។
សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ទំនាក់ទំនងអោយបងប្អូន ដឹកអ្នករងរបួសតាមរថយន្តយកទៅមន្ទីរពេទ្យបង្អែកស្រុកគងពិសី ឯម៉ូតូត្រូវបានសមត្ថកិច្ចដឹកយកទៅរក្សាទុកនៅអធិការស្រុកបសេដ្ឋ៕ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
បើកម៉ូតូមិនប្រយ័ត្ន ទៅបុកបង្គោលចំណាំងផ្លាត រងរបួសបាក់ភ្លៅ បើកម៉ូតូមិនប្រយ័ត្ន ទៅបុកបង្គោលចំណាំងផ្លាត រងរបួសបាក់ភ្លៅ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 8:27:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.