ផ្សាយថ្ងៃទី ២៩ តុលា ២០២២
(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
តមកពីលេខមុន៖ គ្រានោះ ព្រះរាជបុត្រ ព្រះស័ង្ខចក្រដែលទើបតែបានអាយុ ១៤ វស្សា បានឡើងគ្រងរាជសម្បត្ដិបន្ដពីព្រះបិតា នៅថ្ងៃ១កើត ខែផល្គុន ឆ្នាំជូត ព.ស១៤៦០ ម.ស ៨៣៤ ច.ស ៦៧៨ ត្រូវជា គ.ស ៩១៦ ។ ព្រះអង្គមានព្រះបរមរាជនាមព្រះបាទសម្ដេចព្រះស័ង្ខចក្រព័ត្រ រាជាធិរាជ ។ ព្រះស័ង្ខចក្រជាក្សត្រខ្មែរទី ១៥ ដែលគេបានដាក់ឈ្មោះថា ស្ដេចគម្លង់ ព្រះអង្គបានលើកឋានៈព្រះនាងកើត ដែលជាព្រះរាជវង្ស ជាព្រះអគ្គមហេសី ដែលមានព្រះនាមថ្មីជាសម្ដេចព្រះភគវត្ដីស្រីចក្រព័ត្រ ក្នុង ច.ល ៣១៤ ជាមួយនឹងព្រះនាងកើត ព្រះអង្គបានព្រះរាជបុត្រមួយព្រះអង្គព្រះនាមចក្រពង្ស ។
ព្រឹត្ដិការណ៍ សំខាន់ ដែលពង្សាវតារខ្មែរបានកត់សម្គាល់ក្នុងរាជព្រះអង្គ បានកើតផ្ទុះឡើងក្រោយដែលព្រះអង្គសោយរាជ្យសម្បត្ដិបាន ៤៤ ឆ្នាំ។ កាលនោះព្រះអង្គមានព្រះជន្ម ៥២ វស្សា នេះបើតាមពង្សាវតារវត្ដទឹកវិល ។
ដើមហេតុធំនោះគឺបណ្ដាលមកពីព្រះបាទស័ង្ខចក្រមិនបានគ្រប់គ្រង ផែនដី ដោយសុចរិតយុត្ដិធម៌ត្រឹមត្រូវតាមទសពិធរាជធម៌ ។ ដែលជាប្រភពធ្វើឲ្យប្រជាពលរដ្ឋ និងនាម៉ឺនមុខមន្ត្រីគ្រប់ជាន់ថ្នាក់រងទុក្ខវេទនា ក្ដៅក្រហាយមិនសប្បាយចិត្ដ ជាពិសេសនាម៉ឺនដែលមានដើមកំណើតជានាគ ។ នាម៉ឺននាគទាំងនេះ ដែលធ្លាប់ចូលមកបម្រើទឹកដីខ្មែរ តាំងពីសម័យរាជ្យព្រះថោងនាងនាគ សុទ្ធតែមានបុណ្យបារមីឬទ្ធិតេជៈខ្លាំងពូកែ ។
ថ្ងៃមួយ នាឱកាសព្រះអង្គយាងចុះមករោងជុំនុំ ស្រាប់តែព្រះអង្គទតឃើញពួកនាម៉ឺននាគប្រកាន់អាកប្បកិរិយា ច្រឡើសបើស មិនសមរម្យឈរទ្រឹងនៅស្ងៀម មិនព្រមលុតជង្គង់ថ្វាយបង្គំព្រះអង្គដូចប្រក្រតី ព្រះស័ង្ខចក្រទ្រង់ពិរោធខឹងក្រេវក្រោធយ៉ាងខ្លាំង ដកដាវដេញតាមប្រហារជីវិតនាម៉ឺននាគទាំងនោះ ។ នាម៉ឺននាគមិននៅស្ងៀម បណ្ដោយឲ្យព្រះមហាក្សត្រពិឃាតឡើយ ។ គេនាំគ្នាព្រួសពិសដាក់មុខព្រះស័ង្ខចក្រ ហើយនាំគ្នារត់បាត់អស់ទៅ ចាប់តាំងពីថ្ងៃនោះមក នាម៉ឺន និងពពួកនាគឈប់ចេញមកជួយគ្រប់គ្រង កសាង ថែរក្សាស្រុកខ្មែរដូចដើមទៀតហើយ ។
ចំណែកព្រះ ស័ង្ខចក្រវិញ ដែលមានពិសនាគប្រឡាក់ជាប់ពេញមុខ ខំជូតដុសលាង និងប្រើអស់គ្រប់មធ្យោបាយដែរ តែនៅតែមិនជ្រះស្អាត ។ មិនយូរប៉ុន្មាន ព្រះភ័ក្ភ្រព្រះអង្គកើតមានជម្ងឺឃ្លង់ភ្លើង គ្មានគ្រូពេទ្យណាមួយអាចមើលព្យាបាលជម្ងឺព្រះអង្គបានជាសះស្បើយ ឡើយ ។ ព្រះអង្គត្រូវបានប្រជានុរាស្ដ្រទូទាំងប្រទេសដាក់ឈ្មោះថា ស្ដេចគម្លង់ជារៀងរហូតមក ។
ដំណឹងនេះបានឮទៅដល់ព្រះសង្ឃ រុក្ខមូល ដែលគង់នៅលើភ្នំគូលែន ដោយក្ដីអាណិតមេត្ដាធម៌ប្រោសប្រណី ព្រះអង្គបានបង្គាប់ប្រើសិស្សជំនិតមួយអង្គ ឲ្យចុះពីភ្នំធ្វើដំណើរទៅព្រះមហានគរ យកថ្នាំទៅព្យាបាលជម្ងឺព្រះរាជា ។ ព្រះធុតុង្គរុក្ខមូលនេះ បើតាមពង្សាវតារវត្ដទឹកវិល គ្មាននរណាក្រៅពីព្រះអង្គបទុមរាជា បុត្រច្បងព្រះជេដ្ឋាជ័យ និងត្រូវជាបងបង្កើតរបស់ព្រះបាទស័ង្ខចក្រនោះទេ ។ ទៅដល់គាល់ជួបព្រះមហាក្សត្រកាលណា ព្រះសង្ឃជាសិស្សបានទូលថ្វាយអំពីបេសកកម្ម និងពិធីព្យាបាលជម្ងឺរបស់ព្រះអង្គ ។ ព្រះសង្ឃបង្គាប់ឲ្យគេដាំទឹកថ្នាំមួយថ្លាង កាលណាទឹកពុះ ស្ដេចត្រូវយាងចុះក្នុងទឹកពុះ ពេលនោះ លោកចាក់រោយថ្នាំមួយមុខថ្មីទៀតបញ្ចូលជាបញ្ចប់ ខណៈនោះ ព្រះមហាក្សត្រនឹងជាសះស្បើយ លែងមានជម្ងឺឃ្លង់ភ្លើងជាមិនខាន ។ តែព្រះស័ង្ខចក្រមិនជឿតាមថេរដីកានេះឡើយ ព្រះអង្គសុំឲ្យព្រះសង្ឃចុះក្នុងទឹកក្ដៅបង្ហាញជាមុនសិន ទើបព្រះអង្គជឿជាក្រោយ ។ គ្រានោះ ព្រះសង្ឃក៏ចាប់យកឆ្កែមួយបោះទៅក្នុងទឹកពុះក្ដៅគគុក បន្ទាប់មក លោកបង់ថ្នាំធ្វើឲ្យឆ្កែនោះរស់ជីវិតឡើងវិញ ហើយជាចុងបញ្ចប់ ព្រះសង្ឃបង់ថ្នាំមួយមុខផ្សេងទៀតថែមទៅក្នុងទឹកក្ដៅពុះ ធ្វើឲ្យឆ្កែមានជីវិតដឹងខ្លួនហើយមានរូបរាងល្អស្អាតជាងមុន(នេះ ជាកំណត់ពង្សាវតារវត្ដទឹកវិលក្នុងស្រុកស្អាងខេត្ដកណ្ដាល) ទោះបីជាបានឃើញជាក់ស្ដែងនឹងភ្នែកក៏ដោយ ក៏ព្រះស័ង្ខចក្រនៅតែមិនជឿហើយ ទាមទារឲ្យព្រះសង្ឃចុះក្នុងទឹកក្ដៅពុះដោយផ្ទាល់ខ្លួន ដើម្បីបញ្ជាក់ភាពស្មោះត្រង់ ធ្វើឲ្យស្ដេចជឿ មានទំនុកទុកចិត្ដ ព្រះសង្ឃសិស្សព្រះបទុមរាជ ក៏យល់ព្រមចុះក្នុងទឹកពុះ ព្រះអង្គបានផ្ដាំផ្ញើនឹងព្រះមហាក្សត្រស្ដេចគម្លង់អំពីរបៀបវិធី បង់ថ្នាំគឺ ដំបូងត្រូវបង់ថ្នាំដែលធ្វើឲ្យរាងកាយឡើងរឹង បន្ទាប់មកត្រូវដាក់ថ្នាំធ្វើឲ្យចេញមានជារូបរាង និងជាបញ្ចប់ ត្រូវដាក់ថ្នាំធ្វើឲ្យមានជីវិតរស់មកវិញ(នេះជាកំណត់ពង្សាវតារ ព្រះអម្ចាស់នុព្វរតន៍ កូនព្រះបាទអង្គឌួង)។ មានថេរដីកាចប់ ព្រះសង្ឃក៏និមន្ដចុះភ្លាមទៅក្នុងថ្លាងដែលទឹកពុះក្ដៅហុយ ទ្រលោម ។
ជាមួយគ្នានោះដែរ នៅពេលដែលព្រះអង្គបានឃើញរូបរាងកាយព្រះសង្ឃកំពុងតែរលាយ ព្រះបាទ ស័ង្ខចក្រ ឬស្ដេចគម្លង់នឹកគិតឃើញថា «ព្រះគ្រូឧបជ្ឈាយ៍សង្ឃនេះ ត្រូវជាបងរបស់យើង មានដើមកំណើតឈាមជ័រជាស្ដេច សុភាសិតមួយបានដំណាលថា «កាលណាកើតជាខ្លា ខ្លានោះតែងតែចង់ស៊ីសាច់ កាលណាកើតមកមានឈាមជាស្ដេច មនុស្សនោះតែងតែចង់សោយរាជ្យជានិច្ច» បើយើងបង់ថ្នាំនេះឲ្យសង្ឃនេះមានជីវិតមកវិញ លោកអាចនិងតម្រូវឲ្យយើងចុះក្នុងទឹកពុះនោះជាមិនខាន ហើយក្នុងឱកាសដ៏ល្អនោះ លោកក៏អាចឆ្លៀតធ្វើឃាតយើង ហើយដណ្ដើមយករាជបល្ល័ង្កថ្វាយបងយើងបានងាយស្រួលបំផុត» ។
គិត ឃើញដូច្នេះ ស្ដេចគម្លង់ក៏ចាប់យកថ្នាំគ្រប់មុខគ្រវែងគ្រវាត់ចោលបាត់អស់ ហើយបញ្ជាឲ្យសេនាអាមាត្យយកថ្លាង និងសំណែសំណល់សពព្រះសង្ឃទៅចាក់ចោល ត្រង់ភ្នំបាខែង ដែលបន្ដិចម្ដងៗ គេនិយមហៅ «ភ្នំបាក់ខែង» ។ ដំណឹងអកុសលដែលស្ដេចគម្លង់បានធ្វើឃាតទៅលើរូបព្រះសង្ឃ បានលេចឮទៅដល់ព្រះគ្រូដែលគង់នៅឯភ្នំគូលែនព្រះអង្គនឹកស្រណោះ សោកស្ដាយយ៉ាងខ្លាំងដល់សិស្ស ដែលត្រូវបាត់បង់ជីវិត ដោយសារស្នាដៃស្ដេចមួយអង្គដ៏សាហាវយង់ឃ្នង ព្រះអង្គទ្រង់ខឹងខ្ញាល់ ហើយដាក់បណ្ដាសាប្រទេចដល់ស្ដេចគម្លង់ និងប្រទេសខ្មែរ ហេតុដូច្នេះហើយបានជាបណ្ដាជនខ្មែរមួយភាគធំមានជំនឿថាកម្មពៀរ វេរា ទុក្ខព្រួយវេទនា ស្លាប់ព្រាត់ប្រាស់បែកបាក់គ្រួសារ ដែលខ្មែរទាំងនគរធ្លាប់បានជួបប្រទះរហូតមកដល់បច្ចុប្បន្ន គឺបណ្ដាលមកអំពីពាក្យបណ្ដាសានេះ ។
រីព្រះ ស័ង្ខចក្រ ឬស្ដេចគម្លង់វិញ រហូតដល់អវសានជីវិត នៅតែមានជម្ងឺឃ្លង់ភ្លើងជាប់ខ្លួនជានិច្ច ព្រះអង្គសោយរាជ្យបាន៥៦ឆ្នាំ ហើយសុគតនៅឆ្នាំមមែ ក្នុងព្រះជន្ម៦៩វស្សា។ ក្នុងពេលនោះដែរ នគរចំណុះតូចធំ១៤ ដែលស្ថិតនៅក្រោមអំណាចត្រួតត្រារបស់ប្រទេសខ្មែរ បាននាំគ្នាប្រកាសឯករាជ្យភាព ផ្ដាច់ខ្លួនចេញពីសង្គមជាតិ ។ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119

ប្រវត្តិសាស្ត្រខ្មែរ៖ ស្ដេចគម្លង់ ឬព្រះបាទស័ង្ខចក្រ (ភាគបញ្ជប់)
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:16:00 AM
Rating:
No comments: