រឿងទិទាន ព្រះគម្លង់ ចងក្រងដោយ Robert J Casey នៅឆ្នាំ១៩២៩ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

រឿងទិទាន ព្រះគម្លង់ ចងក្រងដោយ Robert J Casey នៅឆ្នាំ១៩២៩

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ផ្សាយថ្ងៃទី ១៩ តុលា ២០២២

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
មានមហាក្សត្រមួយអង្គដែលពូកែខាងចម្បាំង បានរំដោះទឹកដីសង្គ្រោះនគរ នៅក្នុងសមរភូមិចុងក្រោយរបស់ព្រះអង្គ មានគ្រូទាយមួយបានទាយឲ្យព្រះអង្គថា សមរភូមិនេះ ព្រះអង្គនឹងទទួលបានជ័យជំនះទៀត ក៏ប៉ុន្តែព្រះអង្គក៏ជួបនឹងគ្រោះកាចដែរ ហើយក្នុងគ្រានោះ ព្រះអង្គនឹងរកឃើញវត្ថុមានតម្លៃ២ពីក្នុងភក់។ ពេលធ្វើសឹកសង្គ្រាមលើកចុងក្រោយនោះ ព្រះអង្គក៏ទទួលបានជ័យជំនះមែន ក្នុងពេលដែលព្រះអង្គហែទ័ពចូលក្នុងអាណាចក្រអង្គរវិញ មានស្រ្តីចំណាស់ម្នាក់ រត់ចេញពីក្នុងចំណោមប្រជាជនដែលមកអបអរសាទរ ហើយបានអោបព្រះអង្គនិងថើបព្រះអង្គ ក្រោយមកទើបដឹងថា ស្រ្តីចំណាស់នោះមានជំងឺឃ្លង់ដ៏កាចសាហាវ។ ហើយព្រះអង្គក៏បានឆ្លងជំងឺឃ្លង់ពីស្រ្តីចំណាស់នោះ គេជឿថាអ្នកដែលព្រះអង្គបានប៉ះទាំងឡាយក៏ឆ្លងជំងឺនោះដែរ។
យើងខ្ញុំ ចាងហ្វាងការផ្សាយសែតឯករាជ្យជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អស់លោកអ្នកនាង ដែលបានគាំទ្រ និងចូលចិត្តអានកាសែតឯករាជ្យជាតិ តាមរយៈបណ្តាញសង្គមរបស់យើងខ្ញុំ កាសែតឯករាជ្យជាតិ នឹងខំស្វែងរកព័ត៌មាន ចំណេះដឹងថ្មីៗ ជូនអស់លោកនាងដោយមិនគិតថ្លៃ បើអស់លោកអ្នកនាង ចង់ជួយឧបត្ថម្ភការផ្សាយរបស់យើងខ្ញុំ សូមផ្ញើតាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
ក្រុមជំនុំរាជវាំង បានយកព្រះអង្គទៅគង់នៅកន្លែងដាច់ដោយឡែកពីគេ ដើម្បីកុំឲ្យមានការរីករាលដាលនៃជំងឺនេះដល់អ្នកដទៃ ហើយព្រះស្ងោយក៏ត្រូវបានយកទៅថ្វាយព្រះអង្គនៅទីនោះ។ ក្នុងចំណោមស្រីស្នំជាច្រើនពាន់នាក់ ក្នុងនោះមានស្រីស្នំ២នាក់ ដែលមានភក្តីស្មោះស្ម័គ្រនឹងព្រះអង្គ ហើយអាណិតព្រះអង្គក៏បានជីកដីធ្វើរូងចូលទៅកាន់កន្លែងដែលព្រះអង្គគង់ ហើយធ្វើការបម្រើព្រះអង្គរហូតមក ព្រះអង្គព្រះកន្សែងរំភើប ហើយបាននឹកដល់សម្តីគ្រូទាយដែលនិយាយថា ព្រះអង្គនឹងទទួលបានវត្ថុមានតម្លៃ២ចេញពីភក់នោះ។ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
រឿងទិទាន ព្រះគម្លង់ ចងក្រងដោយ Robert J Casey នៅឆ្នាំ១៩២៩ រឿងទិទាន ព្រះគម្លង់ ចងក្រងដោយ Robert J Casey នៅឆ្នាំ១៩២៩ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:04:00 AM Rating: 5

No comments:

Powered by Blogger.