មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ខេត្តកំពត រសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២

លោក ម៉ាត់ ណូរីហ្វីន អនុប្រធានសមាគមរាជសីហ៍ សាខាខេត្តកំពត និងលោក អុឹម សុទ្ធា ប្រធានសមាគមរាជសីហ៍ អនុសាខាក្រុងកំពត តំណាងលោក ឈឹម ម៉ៅ ប្រធានសមាគមរាជសីហ៍ សាខាខេត្តកំពត បានដឹកនាំសមាជិក សមាជិកា និងក្រុមកីឡាកររាជសីហ៍ សង្កាត់ត្រើយកោះ ចុះសួរសុខទុក្ខក្រុមគ្រួសារលោក យ៉ើ អះម៉ាត់ ដែលរងគ្រោះដោយអគ្គីភ័យឆេះផ្ទះអស់១ខ្នង និងសំភារៈក្នុងផ្ទះទាំងស្រុង ស្ថិតនៅភូមិដូនតោក សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត។ បន្ថែមពីនេះ សមាគមរាជសីហ៍ សាខាខេត្តកំពត ក៏បាននាំយកគ្រឿងឧបភោគបរិភោគមួយចំនួនដូចជា អង្ករ ១០០គ.ក ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ ២យួរ ត្រីខ ២យួរ មី ២កេស និងទឹកបរិសុទ្ធ ១ប៊ីដុង ប្រគល់ជូនដល់លោកដោយផ្ទាល់។ បន្ទាប់មក ថ្នាក់ដឹកនាំ សមាជិក សមាជិកា និងក្រុមកីឡា ក៏បានអញ្ជើញទៅមន្ទីរពេទ្យបង្អែកខេត្តកំពត ដើម្បីយកថវិកាសប្បុរសធម៌របស់សមាគមរាជសីហ៍ សាខាខេត្តកំពត រួមជាមួយនឹងថវិការបស់ អនុសាខាស្រុកទឹកឈូ និងអនុសាខាឃុំកំពង់គ្រែងសរុបចំនួន ២,០០០,០០០៛ (ពីរលានរៀលគត់) ប្រគល់ជូនឪពុកម្តាយរបស់លោក យ៉ើ អះម៉ាត់ ដែលរងរបួសរលាកស្បែកដោយផ្ទាល់។ ជាចុងក្រោយ លោក និងក្រុមគ្រួសារ សូមអរគុណដល់ថ្នាក់ដឹកនាំសមាគមរាជសីហ៍ខេត្តកំពត ដែលតែងតែយកចិត្តទុកដាក់ជួយដល់ប្រជាជនដែលជួបការខ្វះខាត ជាពិសេសជនរងគ្រោះ ជនងាយរងគ្រោះ ស្ត្រីក្រីក្រ មេម៉ាយ និងកុមារកំព្រា ក៏សូមជូនពរដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាសមាគមរាជសីហ៍ទូទាំងប្រទេស និងក្រៅប្រទេស ទទួលបាននូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ។
ខេត្តកំពត រសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ខេត្តកំពត រសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 8:56:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.