មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រាជព្រះបាទសូរ្យវរ្ម័ន​ទី១ (ពិស្តា តចប់)

ផ្សាយថ្ងៃទី ០៤ វិច្ឆិកា ២០២២

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
សូរ្យវរ្ម័នទី ១ (អង់គ្លេស: Sorya varaman I) (សំស្ក្រឹត: Suryavarman I) (ប្រ.ស|គ.ស ០០០-១០៥០) រជ្ជកាលគ្រងរាជ (គ.ស ១០០៦-១០៥០) ក្រោយគ្រងរាជសម្បត្តិផ្លូវការណ៍ក្នុងឆ្នាំ ១០០៦ នៃគ.សករាជ ទ្រង់មានព្រះបរមនាមថា "វ្រះកម្រតេងអញ កំត្វនសូយ៌្យវម្ម៌ទេវ" ប្រែជាខេមរៈភាសា "ព្រះកម្រតែងអញ ម្ចាស់សូរ្យវរ្ម័នទេវៈ"​ ។ ព្រះបាទ សូរ្យវរ្ម័នទី១ មានព្រះមហេសីមួយអង្គព្រះនាមហៅថា៖ វីរៈល័ក្ខស្មី (អង់គ្លេស: Vira- lakshmi) តាមពង្សសាវតា គេដឹងត្រឹមថា ខ្សែរស្រឡាយខាងមហេសីរបស់ទ្រង់ មានទំនាក់ទំនងទៅនិងសាច់ញាតិ ព្រះបាទ ឥន្ទ្រវរ្ម័នទី១​ ដូចនេះទើបការគ្រងរាជរបស់ព្រះអង្គគឺស្របច្បាប់។ ហើយទំនងជាការរៀបមង្គលការរបស់ព្រះអង្គទៅនិងសាច់ញាតិខាងមហេសីរបស់ទ្រង់ដើម្បីបង្កើនអំណាចឥទ្ធិពលរបស់ព្រះអង្គ ក្នុងការពង្រីកឥទ្ធិពលរបស់ព្រះអង្គក្នុងភូមិភាគអាសុីអាគ្នេយ៍នេះ ។ ព្រះបាទ សូរ្យវរ្ម័ន​ទី១ ដែលមានជំនឿយ៉ាងមុតមាំទៅលើ សាសនា ទេវតា (អង់គ្លេស: Theravada) នៃ ពុទ្ធសាសនា មហាយាន និង គោរពទៅលើលទ្ធិទេវរាជផងដែរ ឈ្មោះមរណៈនាមរបស់ព្រះអង្គត្រូវបានគេស្គាល់ថា "បរមនិព្វានបថ" (Borom Nipeanbot) ។
ព្រះបាទ សូរ្យវរ្ម័ន​ទី១ ដែលមានដើមកំណើតនៅ នគរស្រីធម្មរាជ នាឧបទ្វីប​ម៉ាឡេ (អង់គ្លេស: Malay peninsula) បានលើកទ័ពមកតាមតំបន់កូរ៉ាត់ (Korat) រហូតមកដល់ សុីសុផុន (អង់គ្លេស: Sisophon) (បច្ចុប្បន្នជា ខេត្តបន្ទាយមានជ័យ​) ដែលទ័ពព្រះអង្គបានវាយសំរុកចូលពីភាគខាងលិច ពីឆ្នាំ ១០០២ ដល់ឆ្នាំ ១០០៤ នៃគ.សករាជ នៅទីបំផុត​ព្រះអង្គក៏វាយបែក រាជធានី យសោធរៈបុរៈ និងបានបណ្ដេញព្រះបាទ ជ័យវីរៈវរ្ម័ន ចេញពី យសោធរៈបុរៈ ក្នុង​ឆ្នាំ ១០០៦ នៃគ​.សករាជ ហើយព្រះអង្គក៏ឡើងសោយរាជ្យក្នុងពេលនោះ ។
យើងខ្ញុំ ចាងហ្វាងការផ្សាយសែតឯករាជ្យជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អស់លោកអ្នកនាង ដែលបានគាំទ្រ និងចូលចិត្តអានកាសែតឯករាជ្យជាតិ តាមរយៈបណ្តាញសង្គមរបស់យើងខ្ញុំ កាសែតឯករាជ្យជាតិ នឹងខំស្វែងរកព័ត៌មាន ចំណេះដឹងថ្មីៗ ជូនអស់លោកនាងដោយមិនគិតថ្លៃ បើអស់លោកអ្នកនាង ចង់ជួយឧបត្ថម្ភការផ្សាយរបស់យើងខ្ញុំ សូមផ្ញើតាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
ព្រះបាទ សូរ្យវរ្ម័ន​ទី១ ជាស្ដេចដ៏ខ្លាំងពូកែមួយអង្គដែលបានធ្វើសង្គ្រាមពង្រីកទឹកដីយ៉ាងធំចុះមកភាគខាងត្បូង តាមទន្លេមេណាម (បច្ចុប្បន្នជា ទន្លេចៅប្រាយ៉ា) ចុះមកតំបន់លប់បុរី ក្នុងការកំចាត់ព្រះបាទ ជ័យវីរៈវរ្ម័ន​ ឱ្យបរាជ័យទាំងស្រុងនៅចំណុះរដ្ឋល្វោ ក្នុងឆ្នាំ ១០១០ នៃគ.សករាជ ។ ក្នុងការគ្រប់គ្រងរបស់ព្រះអង្គរវាងឆ្នាំ ១០២២-១០២៥ នៃគ.សករាជ ​នៅភាគខាងត្បូងវិស័យពុទ្ធសាសនា មានភាពរីកចម្រើនយ៉ាងខ្លាំង ព្រះអង្គបានសាងសង់សាលាសំណាក់ធម៌ ចំនួន2 សម្រាប់បណ្ដុះបណ្ដាល រាល់ភិក្ខុសង្ឃដែលបានបួសរៀននៅទីនោះ មួយជាសាលា ពុទ្ធសាសនា មហាយាន រីឯមួយទៀត ជាសាលា សម្រាប់សមណៈព្រាហ្មណ៍ ខាងសាសនាព្រហ្មញ្ញ ក្នុងរដ្ឋល្វោ (State of Louvo) យ៉ាងណាមិញសាសនាព្រះពុទ្ធមានភាពសំខាន់សម្រាប់ទ្រង់ផងដែរក្នុងពេលព្រះអង្គកំពុងគ្រប់គ្រង អាណាចក្រទ្វាវត្តី ។
ព្រះបាទ សូរ្យវរ្ម័ន​ទី១ បានពង្រីកឥទ្ធិពលរបស់ខ្លួនទៅភាគខាងជើង ក្នុងចម្បាំងដណ្ដើមរាជ្យ នៅក្រុង "យសោធរៈបុរៈ​" ព្រះអង្គបានក៏សាង ប្រាសាទមួយចំនួននៅទីនោះ ដែលការពង្រីកទឹកដីរបស់ព្រះអង្គចេញពី កូរ៉ាត់ (Korat) ទៅកាន់ "នគររាជសីម៉ា" (Kh-pronoun: Nokor Reach Seima) (អង់គ្លេស: Thai-pronoun: Nakhon Ratchasima) ដែលព្រះអង្គបានដាក់សាច់ញាតិរបស់ព្រះអង្គឱ្យគ្រប់គ្រងនៅទីនោះ ដែលមានព្រះនាមថា "ព្រះបាទនរេន្ទ្រទិត្យៈ" (អង់គ្លេស: Narendraditya) ឱ្យកាន់កាប់តំបន់ភាគខាងជើងនេះ ។ ព្រះបាទ សូរ្យវរ្ម័ន​ទី១ លោកក៏បានពង្រីកឥទ្ធិពលរបស់ខ្លួនទៅដល់ "ចម្ប៉ាសាក់" (អង់គ្លេស: Champasak) (បច្ចុប្បន្នជា​ទឹកដីរបស់ ប្រទេសឡាវ) ផងដែរ លោកបានសាងសង់សំណង់ប្រាសាទមួយ ហៅថា "ប្រាសាទវត្តភូ" តែទ្រង់មិនទាន់បានបញ្ចប់នោះទេ គេដឹងត្រឹមថាប្រាសាទនេះសាងបញ្ចប់ដោយព្រះបាទ "សូរ្យវរ្ម័ន​ទី២" ដែលប្រាសាទមួយនេះសាងដើម្បីឧទ្ទិសថ្វាយទៅដល់ព្រះឥសូរ ក្នុងជំនឿនៃសាសនាហិណ្ឌូ ។ ព្រះកែវមរកត ដែលបានបើកចាកចេញពីកោះលង្កា កាត់តាមមហាសមុទ្រឥណ្ឌា សំដៅមកប្រទេសភូមា តែកាលមកដល់កណ្ដាលសមុទ្រ សំពៅទាំង២ បានជួបព្យុះបក់បោក សំពៅដែលផ្ទុកព្រះត្រៃបិដកសម្រាយព្រមទាំង បដិមា ព្រះកែវមរកត បានរសាត់មកដល់ត្រោយសមុទ្រ ត្រង់ខែត្របន្ទាយមាសនៃ អាណាចក្រខ្មែរ ភាគខាងត្បូង ។ ក្រមការខែត្រចាប់សំពៅនេះបាន ក៏នាំយក ព្រះត្រៃបិដកសម្រាយ ព្រមទាំង បដិមា ព្រះកែវមរកត មកថ្វាយព្រះមហាក្សត្រខ្មែរព្រះនាម "សូរ្យវរ្ម័នទី១" នៅក្រុង "ស្រីយសោធរៈបុរៈ" ទ្រង់សោមនស្សណាស់ឱ្យទទួលទុកក្នុងព្រះបរមរាជវាំង ក្នុងរវាងឆ្នាំ ១០៤០ នៃគ​.សករាជ ។ ក្រោយមកក្នុងរវាងឆ្នាំ ១០៤៤ នៃគ.សករាជ ព្រះបាទ អនុរុទ្ធ ដែលសោយរាជ្យសម្បត្តិផ្លូវការណ៍ នៃអាណាចក្របាកាន បានជ្រាបដឹងដំណឹងនេះទ្រង់បានត្រាសបញ្ជារ ឱ្យរាជបំរើនាំរាជសារមកស្នើសុំយករបស់ទាំងនេះត្រឡប់ទៅវិញ ព្រះបាទ សូរ្យវរ្ម័ន​ទី១ ក៏យល់ព្រម​ប្រគល់រាល់របស់ដែលបានមកពីសំពៅនោះទៅវិញទាំងអស់ លើកលែងតែបដិមា ព្រះកែវមរកត ទ្រង់សូមរក្សាទុកក្នុងព្រះនគរ ដើម្បីជាការគោរពបូជា ដូចនេះ បដិមា ព្រះកែវមរកត បានស្ថិតក្នុងប្រទេសកម្ពុជាដោយអាការយ៉ាងនេះ ។
ព្រះបាទ សូរ្យវរ្ម័នទី១ ជាស្ថាបនិកសាងសង់ក្រុងអង្គរទី២ ឬហៅថា "សម័យកាលអង្គរទី២" (The Secons Angkor) ត្រង់ បារាយណ៍ខាងលិច (អង់គ្លេស: West Baray) ដែលជាឈ្មោះរបស់ អាងស្តុកទឹកដ៏ធំមួយ ដែលមានបណ្ដោយ ៨ គម និង ទទឹង ២.២ គម និង ជម្រៅ៤ម៉ែត្រ ដែលអាចផ្ទុកទឹកចន្លោះពី ១២ ពាន់លានហ្គាឡោន ទៅ ១៤ ពាន់លានហ្គាឡោន ដោយស្មើនិង ៥៣ លានម៉ែត្រគីប ដែលអាចប្រើប្រាសសំរាប់ទីក្រុងទាំងមូល នៅរដូវប្រាងរាំងស្ងួត ស្ថាប័ត្យកម្ម​ដ៏ធំសម្បើមនេះហើយត្រូវបានអ្នកប្រវត្តិវិទូជាច្រើន ចាត់ទុកជាយុគសម័យកាល នៃអង្គរទី២ ។ [១០] ក្រៅពីស្ថាបនា បារាយណ៍​ទឹកថ្លាដែលជា ស្ថាបត្យកម្មដ៏ធំសម្បើម ព្រះអង្គបានសាងសង់បញ្ចប់នៅ ប្រាសាទភិមានអាកាស ដែលជាប្រាសាទនៅក្បែរព្រះរាជវាំងរបស់ព្រះអង្គ ដើម្បីទុកជាការបន់ស្រន់ រាជវាំងដែលជាលំនៅដ្ឋានរបស់ព្រះមហាក្ស័ត្រ ធ្វើអំពីសំណង់ឈើយ៉ាងប្រណិត ។ ព្រះអង្គក៏បានសាង​បញ្ចប់ ប្រាសាទតាកែវ ដែលបន្តសាងពីព្រះបាទ ជ័យវរ្ម័នទី៥ ផងដែរ ។
ព្រះបាទ សូរ្យវរ្ម័ន​ទី១ មានព្រះមហេសីមួយអង្គព្រះនាមហៅថា៖ វីរៈល័ក្ខស្មី (អង់គ្លេស: Vira- lakshmi) តាមពង្សសាវតា គេដឹងត្រឹមថា ខ្សែរស្រឡាយខាងមហេសីរបស់ទ្រង់ មានទំនាក់ទំនងទៅនិងសាច់ញាតិ ព្រះបាទ ឥន្ទ្រវរ្ម័នទី១​ ដូចនេះទើបការគ្រងរាជរបស់ព្រះអង្គគឺស្របច្បាប់ ។ ព្រះអង្គមានបុត្រាចំនួន ២អង្គ ១ព្រះនាម "ឧទ័យទិត្យវរ្ម័នទី២" យោងតាមកំណត់ត្រា​សិលាចរឹក នៃ ប្រាសាទស្ដុកកក់ធំ ព្រះអង្គបានឡើងសើយរាជ្យសម្បត្តិបន្តពីព្រះបិតារបស់ទ្រង់ រីឯមួយអង្គទៀត ព្រះនាម "ហស៌វរ្ម័នទី៣"​ ។ ស្ថាបត្យកម្ម​ដែលទ្រង់បានកសាង
សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ប្រាសាទគុហ៌នគរ
ប្រាសាទភិមាន ឬ ប្រាសាទ​ភីម៉ៃ
ប្រាសាទកំពូលបី
បារាយណ៍ខាងលិច
ប្រាសាទភិមានអាកាស
ប្រាសាទឃ្លាំងខាងត្បូង
ប្រាសាទព្រះខ័ន (កំពង់ស្វាយ)
ប្រាសាទភ្នំតាម៉ៅ
ប្រាសាទព្រះវិហារ
ប្រាសាទភ្នំជីសូរ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
រាជព្រះបាទសូរ្យវរ្ម័ន​ទី១ (ពិស្តា តចប់) រាជព្រះបាទសូរ្យវរ្ម័ន​ទី១ (ពិស្តា តចប់) Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:41:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.