កន្លែងដែលកកើត​ព្រះរាជវង្សថៃ​ដំបូង (១២៧៩-១២៩៨) គឺខេត្តសុខោទ័យអតីតទឹកដីរបស់ខ្មែរ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

កន្លែងដែលកកើត​ព្រះរាជវង្សថៃ​ដំបូង (១២៧៩-១២៩៨) គឺខេត្តសុខោទ័យអតីតទឹកដីរបស់ខ្មែរ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ផ្សាយថ្ងៃទី ០៣ វិច្ឆិកា ២០២២

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
ការបង្កើតព្រះរាជវង្សានុវង្សថៃ ពោលគឺរបបរាជាធិបតេយ្យថៃដំបូងនៅខេត្តសុខោទ័យ ចុងសតវត្សទី១៣ និងដើមសតវត្សទី១៤ គឺត្រូវបានធ្វើឡើងតាមលំនាំនៃរបបរាជាធិបតេយ្យខ្មែរ ហើយបើយើងប្រៀបធៀបរបបនយោបាយរបស់ព្រះរាជាណាចក្រកម្ពុជា និងថៃ របបគ្រប់គ្រង ដែលមានស្តេចជាប្រមុខដឹកនាំនៅកម្ពុជា មានចំណាស់ចាស់ជាងរបបនៅថៃ ពោលគឺប្រមាណជា១៣០០ឆ្នាំ។ យ៉ាងណាមិញ ព្រះរាជាណាចក្រថៃ ដែលបានប្រសូតចេញនោះ ក៏មានអាយុតិចជាងព្រះរាជាណាចក្រកម្ពុជាផងដែរ ដោយកត្តាភូមិសាស្ត្រជាប្រវត្តិសាស្ត្របញ្ជាក់។ តើការកកើតនូវព្រះរាជវង្សានុវង្សថៃដំបូងបង្អស់ និងព្រះរាជាណាចក្រថៃ ធ្វើឡើងតាមរបៀបណា ?
យើងខ្ញុំ ចាងហ្វាងការផ្សាយសែតឯករាជ្យជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អស់លោកអ្នកនាង ដែលបានគាំទ្រ និងចូលចិត្តអានកាសែតឯករាជ្យជាតិ តាមរយៈបណ្តាញសង្គមរបស់យើងខ្ញុំ កាសែតឯករាជ្យជាតិ នឹងខំស្វែងរកព័ត៌មាន ចំណេះដឹងថ្មីៗ ជូនអស់លោកនាងដោយមិនគិតថ្លៃ បើអស់លោកអ្នកនាង ចង់ជួយឧបត្ថម្ភការផ្សាយរបស់យើងខ្ញុំ សូមផ្ញើតាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
ជាបឋមជាមួយលោក ហ៊្សក ស៊ឺដេស យើងសូមរំលឹកថា ការបង្កើតព្រះរាជាណាចក្រថៃ ឬរដ្ឋថៃ គឺត្រូវបានធ្វើឡើងដោយរដ្ឋប្រហារដោយកម្លាំងទ័ពប្រឆាំង នឹងអភិបាលខេត្តខ្មែរ នៅខេត្តសុខោទ័យ និង សជ្ជនល័យ ដែលជាខេត្តភ្លោះ ហរិបុណ្យ Haribunja (ផែនទីខាងក្រោម ថៃគូស)។ មួយវិញទៀតសោតការបង្កើតព្រះរាជាណាចក្រថៃខាងលើនេះ គឺត្រូវ បានធ្វើឡើងដោយការអនុវត្ត នូវហេដ្ឋារចនាសម្ព័ទ្ធនយោបាយ បែបរាជានិយមដែលមានព្រះរាជា ឬមហាក្សត្រជាប្រមុខដឹកនាំ។ ការគ្រប់គ្រងសង្គមជាតិ ដែលមានខាងលើនេះ គឺជាចំណុចចាប់ផ្តើមនៃការកកើតនៃព្រះរាជវង្សានុវង្សថៃជាលើកទី១ ក្នុងប្រវត្តិសាស្ត្រថៃផងដែរ ។ ខាងលើនេះ គឺជាព្រឹត្តការណ៍ជាប្រវត្តិសាស្ត្រឥតប្រកែកបាន ដែលអ្នកប្រវត្តិវិទូ គ្រប់សញ្ជាតិបានកត់ត្រា និងចងចាំយ៉ាងជាក់ច្បាស់។ ចំពោះព្រឹត្តិការណ៍នយោបាយនេះ លោក ហ្សក ស៊ឺដេស បានឲ្យដឹងថា នៅក្នុងរវាងឆ្នាំ ១២៣០ មេទ័ពថៃម្នាក់ឈ្មោះ ហ្វា មឿង ដែលធ្លាប់ជាមេទ័ពក្នុងរាជ្យរបស់ព្រះមហាក្សត្រខ្មែរ គឺព្រះបាទជយវរ័ន្មទី៨ (១២៤៣–១២៩៥) បានធ្វើរដ្ឋប្រហារដណ្តើមអំណាចពីអភិបាលខេត្តខ្មែរ នៅស្រុកសុខោទ័យ ហើយបន្ទាប់មកទៀត មេទ័ពនេះក៏បានក្លាយជាស្តេចថៃដំបូងបង្អស់ នៅសុខោទ័យ ដោយយកគោរមងារខ្មែរ ថាព្រះបាទស្រីឥន្ទ្រាទិត្យ (១២៧៩-១២៩៨)។ គឺលទ្ធផលនៃការបះបោរប្រឆាំងនឹងរដ្ឋអំណាចខ្មែរ ដែលជាម្ចាស់ទឹក ម្ចាស់ដីនេះហើយ គឺបានផ្តល់លទ្ធភាពឲ្យពួកថៃ និងអ្នកដឹកនាំរបស់ខ្លួន ក្នុងការបង្កើតព្រះរាជាណាចក្រថៃដំបូងបង្អស់ផងដែរនៅលើទឹកដីរបស់ខ្មែរ។
សូមបញ្ជាក់ថា ក្នុងដំណាក់កាលនេះដែរ(ឆ្នាំ១២៧៨) អាណាចក្រម៉ុងហ្គោលី ដែលដឹកនាំដោយអធិរាជ សង់ស៊ី ខាន់ បានមកត្រួតត្រាលើប្រទេសចិនទាំងមូល ដោយរំលាយរាជវង្សសុង ហើយដាក់ប្រទេសចិនជានគរចំណុះ បន្តរហូតដល់ឆ្នាំ ១៣៦៩ (រយៈពេល៩០ឆ្នាំ)ផងដែរ។ ប្រការនេះហើយ ដែលបណ្តាលឲ្យប្រទេសក្នុងតំបន់រងនូវការចលាចល់ និងកក្រើកមកដល់អាចក្រអង្គររបសខ្មែរយើងទៀត។ ផ្អែកលើមូលដ្ឋាន ដូចដែលទើបនឹងពោលនេះហើយ ដែលព្រះរាជវង្សានុវង្សថៃដំបូងបង្អស់ត្រូវបានបង្កើតឡើង តាមលំនាំនៃហេដ្ឋារចនាសម្ព័ន្ធដែលធ្លាប់តែមានពីមុន នៅទឹកដីដ៏បវររបស់មហានគរខ្មែរ។ ម្យ៉ាងវិញទៀត ក្រៅពីព្រះនាម ជាភាសាសំស្ក្រឹត នាគ្រាបឋមនៃប្រវត្តិសាស្ត្ររបស់ព្រះរាជាណាចក្រថៃ ព្រះមហាក្សត្រថៃ ក៏បានយកស័ព្ទខ្មែរមួយចំនួនមកប្រើប្រាស់ផងដែរ ដូចជាព្រះបាទរាមកំហែង និងព្រះបាទឮ/ថៃជាដើម។ ពាក្យកំហែង គឺជាពាក្យខ្មែរកើតចេញពីពាក្យខែង សំដៅមហិទ្ធិឫទ្ធិរបស់ហនុមាន។ រីឯពាក្យឮ គឺមានន័យថា ថៃ ដែលមានឈ្មោះល្បីល្បាញ ឮ>រន្ទឺ ។
សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ថ្វីដ្បិតតែ ឯកសារប្រវត្តិសាស្ត្រខ្មែរដែលសំអាងលើសិលាចារឹកជាចម្បង ព្រមទាំងការវិភាគពីសំណាក់ប្រវត្តិវិទូអន្តរជាតិជាច្រើនក្តី ក៏អ្នកប្រវត្តិសាស្ត្រថៃ នៅតែអះអាងថា សៀមបានបង្កើតឡើង នៅឆ្នាំ ១២៤៩ អំឡុងរជ្ជកាលរបស់ព្រះរាជាខ្មែរព្រះនាមព្រះបាទ ឥន្ទ្រវរ្ម័នទី២ (១២២៣-១២៤៣) ។ បើឆ្នាំ១២៤៩ មាន័យថា ក្នុងរាជព្រះបាទ ជ័យវរ្ម័នទី៨ (១២៤៣-១២៩៥)ឯណោះទេ នេះជាកំហុសរបស់អ្នកប្រវត្តិសាស្ត្រថៃ) ។ ប្រវត្តិសាស្ត្រថៃ បានសរសេរថា ការកកើតរាជាណាចក្រថៃ ដោយជនម្នាក់ឈ្មោះ ពុកឃុន ដែលមាននាមក្នុងរាជថាព្រះបាទ ស្រីឥន្ទ្រាទិត្យ។ រីឯ រាមកំហែង ជាបុត្រាទីពីរ ក្នុងរាជទីបី(រាជបន្ទាប់ពីព្រះជេដ្ឋា) ឯណោះទៅវិញ។ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
កន្លែងដែលកកើត​ព្រះរាជវង្សថៃ​ដំបូង (១២៧៩-១២៩៨) គឺខេត្តសុខោទ័យអតីតទឹកដីរបស់ខ្មែរ កន្លែងដែលកកើត​ព្រះរាជវង្សថៃ​ដំបូង (១២៧៩-១២៩៨) គឺខេត្តសុខោទ័យអតីតទឹកដីរបស់ខ្មែរ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:17:00 AM Rating: 5

No comments:

Powered by Blogger.