មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ឪពុកទៅធ្វើសំណង់កូនស្រីជិះម៉ូតូជាមួយមិត្តភក្តិទៅរៀន ត្រូវរថយន្តបែនដឹកដីបុកស្លាប់ម្នាក់ស្រីរបួសធ្ងន់ម្នាក់ស្រី

ផ្សាយថ្ងៃទី ១៨ មករា ២០២៣

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
កំពង់ស្ពឺ:កុមារីពីរនាក់បានជិះម៉ូតូឌុបគ្នាទៅសាលារៀនបើកឆ្លងផ្លូវ ត្រូវរថយន្តបានដឹកដីបុកពេញទំហឹងបណ្ដាលឱ្យស្លាប់ម្នាក់យ៉ាងអាណោចអាធម្មជាទីបំផុតភ្លាមៗ នៅកន្លែងកើតហេតុ និងកុមារីម្នាក់ទៀតរបួសធ្ងន់ត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខណៈបើកម៉ូតូឆ្លងផ្លូវស្របពេលនោះក៏មានរថយន្តបែនដឹកដីមួយគ្រឿងបើកគេចមិនផុតក៏បុកកន្ទុយម៉ូតូ បណ្ដាលឲ្យដួលបោកនឹងថ្នល់ជាតិ ភ្លាមៗនោះដែរ អ្នកបើកបររថយន្តបានទុករថយន្តចោល ហើយក៏បានចុះរត់គេចខ្លួនបាត់ស្រមោល
យើងខ្ញុំ ចាងហ្វាងការផ្សាយសែតឯករាជ្យជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អស់លោកអ្នកនាង ដែលបានគាំទ្រ និងចូលចិត្តអានកាសែតឯករាជ្យជាតិ តាមរយៈបណ្តាញសង្គមរបស់យើងខ្ញុំ កាសែតឯករាជ្យជាតិ នឹងខំស្វែងរកព័ត៌មាន ចំណេះដឹងថ្មីៗ ជូនអស់លោកនាងដោយមិនគិតថ្លៃ បើអស់លោកអ្នកនាង ចង់ជួយឧបត្ថម្ភការផ្សាយរបស់យើងខ្ញុំ សូមផ្ញើតាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
ហេតុការណ៍នេះបង្កឲ្យភ្ញាក់ផ្អើលនៅវេលាម៉ោង ០៩ នឹង ៣៥ នាទីព្រឹក ថ្ងៃទី១៣ ខែមករា ឆ្នាំ ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ ៤ ចន្លោះគីឡូម៉ែត្រលេខ ៤៥ នឹង ៤៦ត្រង់ចំណុចភូមិមុខខេត្ត សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា គេបានឃើញរថយន្ត០១គ្រឿងម៉ាកហុីយ៉ាន់ដាយពាក់ផ្លាកលេខ កំពង់ឆ្នាំង 3A-0637 បើកពីទិសខាងលិចទៅទិសខាងកើត (អ្នកបើកបរចុះរត់គេចខ្លួន)លុះបើកមកដល់ចំណុចខាងលើបានបុកម៉ូតូម៉ាកវ៉េវអាល់វ៉ាពណ៍ខ្មៅពាក់ស្លាកលេខ កំពង់ស្ពឺ 1K-5450 បើកពីទិសខាងត្បួងឆ្លងផ្លូវទៅទិសខាងជើងឌុបមនុស្ស១នាក់ អ្នកបើកបរឈ្មោះរឿន ហនបូរ៉ារត័្ន ភេទស្រី អាយុ ១៦ ឆ្នាំ រស់នៅភូមិរំលោងប្រឃ្លះ សង្កាត់សុព័រទេព ក្រុងច្បារមន  ខេត្តកំពង់ស្ពឺ អ្នកជិះពីខាងក្រោយឈ្មោះញែ៉ម សុនីតា ភេទស្រីអាយុ១៩ឆ្នាំរស់នៅភូមិទួលធ្នង់ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ(ស្លាប់នៅកន្លែងកើតហេតុ)បណ្តាលឲ្យស្លាប់០១នាក់ស្រីអ្នករួមដំណើរនិងរបួសធ្ងន់០១នាក់ស្រីអ្នកបើកបរម៉ូតូ បណ្តាលឲ្យខូចខាតម៉ូតូធ្ងន់ចំនួន០១គ្រឿងនិងរថយន្តខូចខាតស្រាលចំនួន០១គ្រឿង។
សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយកើតហេតុ ចំពោះវត្ថុតាងទាំងពីរបានប្រគល់អោយចរាចរណ៍ខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកសពបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
ឪពុកទៅធ្វើសំណង់កូនស្រីជិះម៉ូតូជាមួយមិត្តភក្តិទៅរៀន ត្រូវរថយន្តបែនដឹកដីបុកស្លាប់ម្នាក់ស្រីរបួសធ្ងន់ម្នាក់ស្រី ឪពុកទៅធ្វើសំណង់កូនស្រីជិះម៉ូតូជាមួយមិត្តភក្តិទៅរៀន ត្រូវរថយន្តបែនដឹកដីបុកស្លាប់ម្នាក់ស្រីរបួសធ្ងន់ម្នាក់ស្រី Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 1:17:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.