ទំនាស់ពាក្យសំដីជាមួយប្រពន្ធបន្តិចបន្តួចបុរសម្នាក់តូចចិត្តចងកសម្លាប់ខ្លួន... - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ទំនាស់ពាក្យសំដីជាមួយប្រពន្ធបន្តិចបន្តួចបុរសម្នាក់តូចចិត្តចងកសម្លាប់ខ្លួន...

ផ្សាយថ្ងៃទី ១០ មីនា ២០២៣

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
ភ្នំពេញ#បុរសម្នាក់តូចចិត្តជាមួយប្រពន្ធបានចងកសម្លាប់ខ្លួនបង្កឲ្យមានការភ្ញាក់ផ្អើលការពីវេលា ម៉ោង ១១នឹង៣០នាទី ថ្ងៃ ទី ៩ ខែមិនា ឆ្នាំ២០២៣ ដែលស្ថិតត្រង់ចំណុច ផ្លូវបេតុង ភូមិ ចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ កែវ សុខគឿន ភេទ ប្រុស អាយុ ៤២ឆ្នាំ មុខ របរ រត់កង់បី ស្នាក់នៅកន្លែងកើតហេតុខាងលើ។
យើងខ្ញុំ ចាងហ្វាងការផ្សាយសែតឯករាជ្យជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អស់លោកអ្នកនាង ដែលបានគាំទ្រ និងចូលចិត្តអានកាសែតឯករាជ្យជាតិ តាមរយៈបណ្តាញសង្គមរបស់យើងខ្ញុំ កាសែតឯករាជ្យជាតិ នឹងខំស្វែងរកព័ត៌មាន ចំណេះដឹងថ្មីៗ ជូនអស់លោកនាងដោយមិនគិតថ្លៃ បើអស់លោកអ្នកនាង ចង់ជួយឧបត្ថម្ភការផ្សាយរបស់យើងខ្ញុំ សូមផ្ញើតាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
យោងតាមប្រភពនិងការ បំភ្លឺ របស់កូនស្រីជនរងគ្រោះបាន អោយ ដឹង ថា មុនពេលកើតហេតុ កាលពីមួយឣាទិត្យមុនជនរងគ្រោះបានឈ្លោះប្រកែកជាមួយប្រពន្ធរបស់គាត់ បន្ទាប់ពីឈ្លោះប្រកែកគ្នាហើយប្រពន្ធរបស់ជនរងគ្រោះបានរត់ចេញទៅនៅខេត្ត ដោយទុកឣោយរូបគាត់នៅផ្ទះជួលម្នាក់ឯង។ ជារើយៗជនរងគ្រោះតែងតែខលមកកូនស្រីជារៀងរាល់ថ្ងៃ តែនៅថ្ងៃកើតហេតុពេលយប់មិនឃើញឪពុកខលសួរសុខទុកដូចធម្មតា ក៏មានការសង្ស័យលុះព្រឹកឡើងមកមើលឪពុកក៏ស្រាប់តែឃើញឪពុកចងករនឹងក្រមាស្លាប់បាត់ទៅហើយ។
សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
តាម ការ ពិនិត្យ របស់ ឧកញ៉ា វេជ្ជបណ្ឌិត នង សុវណ្ណ រ័ត្ន គ្រូ ពេទ្យ កោសល្យ វិច្ច័យ អយ្យកាអមសាលាដំបូងរាជធានី បាន ពិនិត្យ ឃើញ ថា ជនរងគ្រោះពិតជាស្លាប់ដោយសារធ្វើឣត្តឃាត ចងក ពិតបា្រកដមែន។
បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានសមត្ថកិច្ចមន្ត្រីជំនាញប្រគល់ឲ្យក្រុមទៅគ្រួសារយកទៅដំកល់នៅវត្តទឹកថ្លា រងចាំធ្វើបុណ្យតាមប្រពៃណី។ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
ទំនាស់ពាក្យសំដីជាមួយប្រពន្ធបន្តិចបន្តួចបុរសម្នាក់តូចចិត្តចងកសម្លាប់ខ្លួន... ទំនាស់ពាក្យសំដីជាមួយប្រពន្ធបន្តិចបន្តួចបុរសម្នាក់តូចចិត្តចងកសម្លាប់ខ្លួន... Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:21:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.