រថយន្តធុនធំសណ្ដោងរម៉កបើកបុកម៉ូតូឱ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រថយន្តធុនធំសណ្ដោងរម៉កបើកបុកម៉ូតូឱ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

កំពង់ស្ពឺ:បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងខណៈរថយន្តធន់ធំសន្តរម៉កបើកបុកចំពីមុខពេញកំហឹងបើកបញ្ច្រាសទិសគ្នា។ករណីនេះបង្កឲ្យភ្ញាក់ផ្អើលនៅវេលាម៉ោង ១៩និង០០នាទីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣​នៅផ្លូវជាតិលេខ០៤ចន្លោះគីឡូម៉ែត្រលេខ៩៩និង១០០​ ត្រង់ចំណុចភូមិទី០៦ ឃុំ យាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានរថយន្ត ០១ គ្រឿង​ ម៉ាក​ ហ៊ីយ៉ន់ដាយ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ3F-9276 សណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខភ្នំពេញ4B-0029 អ្នកបេីកបរមិនស្គាល់អត្តសញ្ញាណ ​បេីកបរពីទិសខាងកើតទៅទិសខាងលិច មកដល់ចំណុចខាងលេី បានបុកម៉ូតូ០១គ្រឿង ម៉ាក ហុងដា វ៉េវ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ1R-5490 បេីកបរឈ្មោះ​ ជ័យ ខន ភេទប្រុស អាយុ42ឆ្នាំ រស់នៅជាចជើង ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលបើកបរបញ្រ្ចាសទិសគ្នា ក្នុងកន្លង ផ្លូវខាងស្តាំដៃ បណ្តាលឲ្យ ស្លាប់ ០១នាក់ ប្រុស ( ឈ្មោះ ជ័យ ខននៅកន្លែងកើតហេតុ) សពបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ ខូចខាតរថយន្ត០១ គ្រឿងស្រាល ខូចខាតម៉ូតូ០១ គ្រឿង ធ្ងន់ ចំពោះអ្នកបើកបររថយន្តខាងលើ ពេលបុករួចបានចុះគេចខ្លួនពីកន្លែងកើតហេតុបាត់។ វត្ថុតាងទាំង០២គ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីចាត់ការតាមនិតិវិធី។
រថយន្តធុនធំសណ្ដោងរម៉កបើកបុកម៉ូតូឱ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រថយន្តធុនធំសណ្ដោងរម៉កបើកបុកម៉ូតូឱ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 9:59:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.