ក្មេងប្រុសម្នាក់ បានសុំឪពុកម្ដាយ ទៅលេងសង្រ្កាន្តចូលឆ្នាំ នៅសាលារៀន បាត់កូនយូរពេក ម្ដាយតាមរក ឃើញតែកង់ និងស្បែកជើង នៅមាត់ស្រះ!
ផ្សាយថ្ងៃទី ០៦ មេសា ២០២៣
(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
ភ្នំពេញ៖ ក្មេងប្រុសម្នាក់ បានសុំឪពុកម្ដាយ ទៅលេងសង្រ្កាន្តចូលឆ្នាំ នៅសាលារៀន ហើយក៏ស្រាប់តែបាត់រហូត មិនឃើញត្រឡប់ទៅផ្ទះវិញសោះ។ ដោយបាត់កូនយូរពេក ម្ដាយបានតាមទៅរក ហើយបានប្រទះឃើញកង់ និងស្បែកជើងកូនប្រុស នៅមាត់ទឹក។
ខណៈនោះ គាត់បានពឹងឲ្យអ្នកភូមិ បានជួយរាវរកតែមិនឃើញ រហូតក្រុមអ្នកមុជទឹកអង្គភាពកងពលតូចទ័ពពិសេសឆត្រយោង ៩១១ ចេញជួយអន្តរាគមន៍ ដោយប្រើខ្សែចងយុថ្កាអូស ទើបទាក់ជាប់កូនប្រុស ដែលលង់ទឹក ស្លា.ប់បាត់ទៅហើយ ដោយគេសង្ស័យថា ក្មេងប្រុសរងគ្រោះ បានចុះងូតលេង ឬរអិលជើងធ្លាក់ចូលស្រះទឹក បណ្ដាលឲ្យលង់ស្លា.ប់បែបនេះ។ ហេតុការណ៍នោះ បានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៤ល្ងាចថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ នៅក្នុងវត្តស្ងួនពេជ្រ ក្នុងភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ក្មេងប្រុសរងគ្រោះ ឈ្មោះ វាសនា រ៉ាយុទ្ធ អាយុ ៩ឆ្នាំ មានឪពុកឈ្មោះ ថន វាសនា អាយុ ៣០ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី មានម្តាយ ឈ្មោះ ស៊ូ ស្រស់ អាយុ ៣៥ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានបងប្អូនប្រុស ២នាក់ ក្មេងរងគ្រោះជាកូនច្បង មានទីលំនៅក្នុងបុរីពិភពថ្មីកំបូល៣ ភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល។ ម្ដាយរបស់ក្មេងប្រុសរងគ្រោះ បានប្រាប់ថា នៅព្រឹកថ្ងៃកើតហេតុ កូនប្រុសគាត់ បានសុំទៅលេងសង្រ្កាន្តចូលឆ្នាំ នៅសាលារៀន ក្នុងវត្តស្ងួនពេជ្រ ហើយគាត់ក៏បានអនុញ្ញាតឲ្យទៅ។ បន្ទាប់មក ក៏ស្រាប់តែបាត់កូន រហូតដល់វេលាម៉ោងជាង ១១ព្រឹកទៅហើយ មិនឃើញត្រឡប់ទៅផ្ទះវិញ។ ពេលនោះ គាត់ និងក្រុមគ្រួសារមានការព្រួយបារម្ភពីសុវត្ថិភាពកូនខ្លាំងណាស់ ក៏បានទៅតាមរក។លុះពេលទៅដល់ទីតាំងសង្រ្កាន្ត ពុំបានឃើញកូនប្រុសសោះ។ គាត់ក៏បន្តតាមរក រហូតដល់វេលាម៉ោងប្រមាណ ២រសៀលថ្ងៃដដែល ក៏បានប្រទះឃើញកង់ និងស្បែកជើងកូនប្រុស នៅមាត់ស្រះទឹកដ៏ជ្រៅខាងលើនោះ។ ខណៈនោះ ពួកគាត់ប្រាកដក្នុងចិត្តថា កូនប្រុសរបស់គាត់ បានលង់ទឹក ក៏បានសុំឲ្យសមត្ថកិច្ចនិងអ្នកភូមិ ជួយរាវរកកូនប្រុសគាត់។ ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ភ្លាមៗនោះ អ្នកភូមិខ្លះ បាននាំគ្នាចុះរាវ និងខ្លះបង់សំណាញ់។ ប៉ុន្តែទឹកជ្រៅពេក មិនអាចរកឃើញឡើយ លុះក្រោយមក ក្រុមអ្នកមុជទឹកអង្គភាពកងពលតូចទ័ពពិសេសឆត្រយោង៩១១ បានចេញជួយអន្តរាគមន៍ ដោយប្រើយុថ្កាអូសចុះឡើងៗ ទើបរកឃើញសាកស.ពក្មេងប្រុសរូបនោះ។
ស្រះទឹកក្នុងវត្តនោះ មានជម្រៅ ២ប្រម៉ោយអេស្កាវ៉ាទ័រ និងមានទឹកពេញប្រៀបថែមទៀតផង។ តែគេពុំដឹងថា ក្មេងប្រុសខាងលើ ចុះងូត ឬក៏រអិលជើងធ្លាក់ ចូលទៅក្នុងស្រះ ទើបលង់ស្លា.ប់នោះឡើយ។ ដូច្នេះសូមអាណាព្យាបាល ឪពុកម្តាយ បង្កើនការប្រុងប្រយ័ត្ននឹងកូនចៅ កុំឱ្យទៅលេងទឹក មិនថា ទឹកស្រះ ទឹកស្ទឹង ឬទឹកទន្លេនោះទេ គឺអាចនឹងគ្រោះថ្នាក់ ដោយនឹកស្មានមិនដល់៕ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119

Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:39:00 AM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:39:00 AM
Rating:

No comments: