មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រាជព្រះបាទឥន្ទ្រវរ្ម័នទី១ (ឆ្នាំ ៨៧៧-៨៨៩ នៃគ.ស) តមកពីលេខមុន ភាគបញ្ចប់

ផ្សាយថ្ងៃទី ០៣ កក្កដា ២០២៣

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
ព្រះអង្គជាញាតិវង្សនឹងព្រះបាទជ័យវរ្ម័នទី៣។ ព្រះអង្គបានបង្កើតលទ្ធិបុគ្គលនិយម(គោរពបូជាដូនតា បុព្វការីជន ញាតិវង្ស) និងបានកសាងប្រាសាទដូចជា ប្រាសាទព្រះគោ ប្រាសាទបាគង បារាយណ៍ឥន្ទ្រតដាក សិវលិង្គនិងការពារសន្តិសុខពេញផ្ទៃប្រទេស ពង្រីកទឹកដី កសាងសិលាចារឹកច្រើនកន្លែងដូចជា នៅប្រាសាទភ្នំបាយ៉ង់ អ៊ូប៊ុន(ប្រទេសថៃ)។ ដោយព្រះបាទជ័យវរ្ម័នទី៣ ពុំមានបុត្រសោយរាជ្យបន្ត ទើបប្អូនជីដូនមួយរបស់ព្រះអង្គឡើងសោយរាជបន្តគឺ ព្រះបាទឥន្ទ្រវរ្ម័នទី១។ តាមសិលាចារឹកប្រាសាទព្រះគោបានឱ្យដឹងថា ព្រះបាទឥន្ទ្រវរ្ម័នទី១ ជាបុត្ររបស់ស្តេច បិវីន្ទ្រវរ្ម័ន ត្រូវជាចៅទួតតាមខ្សែមាតាស្តេច នបតីន្ទ្រវរ្ម័ន ដែលមិនដឹងច្បាស់ពីជីវប្រវត្តិ។ អគ្គមហេសីរបស់ព្រះអង្គគឺព្រះនាងឥន្ទ្រទេវី ដែលជាក្សត្រីដែលមានជាប់ពូជពង្សពីព្រះបាទបុស្ករាក្ស។ តាមសិលាចារឹកប្រាសាទព្រះគោ បាននិយាយពីការសច្ចាថាព្រះអង្គនិងជីកបន្ទាប់ពីព្រះអង្គបានឡើងសោយរាជ្យ ព្រះអង្គបានជីកបារាណ៍ដែលមានឈ្មោះថា ឥន្ទ្រតដាកនៅខាងជើងរាជធានីដែលមានប្រវែង៣០០០ម៉ែត្រគុណនឹង៨០០ម៉ែត្រ។ ការជីកបារាណ៍នេះក្នុងគោលបំណងតម្រូវការសាសនា ប៉ុន្តែវាបានផ្តល់ផលប្រយោជន៍មួយយ៉ាងធំចំពោះវិស័យកសិកម្ម។ បារាណ៍នេះកសាងឡើងនៅក្បែរស្ទឹងរលួស។ នៅរដូវវស្សាទឹកភ្លៀងបានហូរចូលបារាណ៍។ ចំណែកនៅរដូវប្រាំងគេគ្រាន់តែជីកប្រឡាយកាត់ទំនប់ដែលព័ន្ធជុំវិញបារាណ៍ គេអាចបង្ហូរទឹកចូលស្រែបានយ៉ាងស្រួល។ នៅឆ្នាំ៨៧៩ ព្រះអង្គបានកសាងប្រាសាទព្រះគោ ដើម្បីឧទ្ទិសថ្វាយចំពោះបុព្វបុរសរបស់ព្រះអង្គមានព្រះរាជបិតា ព្រះរាជមាតា ជីដូនជីតាខាងមាតា ព្រះបាទជ័យវរ្ម័នទី២ និងអគ្គមេហាសី។ ព្រះបាទឥន្ទ្រវរ្ម័នទី១ បានសោយទីវង្គតនៅឆ្នាំ ៨៨៩ នៃគ.ស និងមានមរណមានថា ឥស្វរលោក[២]។ ព្រះបាទឥន្ទ្រវរ្ម័នទី១ មានព្រះនាមសម្រាប់រាជ្យថា ធូលីព្រះបាទ ធូលីជើងព្រះកម្រតេងអញស្រីន្រ្ទវរ្ម័នទេវៈ។
យើងខ្ញុំ ចាងហ្វាងការផ្សាយសែតឯករាជ្យជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អស់លោកអ្នកនាង ដែលបានគាំទ្រ និងចូលចិត្តអានកាសែតឯករាជ្យជាតិ តាមរយៈបណ្តាញសង្គមរបស់យើងខ្ញុំ កាសែតឯករាជ្យជាតិ នឹងខំស្វែងរកព័ត៌មាន ចំណេះដឹងថ្មីៗ ជូនអស់លោកនាងដោយមិនគិតថ្លៃ បើអស់លោកអ្នកនាង ចង់ជួយឧបត្ថម្ភការផ្សាយរបស់យើងខ្ញុំ សូមផ្ញើតាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
ព្រះបាទឥស្វរលោករូបព្រះកម្រតេងជគតដ៏រាជាស្ថិតនៅរាជធានីហរិហរាល័យ វង្សត្រកូលផងទាំងឡាយក៏ទៅជាបូជាបម្រើព្រះកម្រតេងជគតដ៏រាជាដូចពីពេលមុន។ ព្រះស្តែងអញវាមសិវៈជាចៅរបស់ព្រះស្តែងអញសិវៈកៃវល្យៈបានធ្វើជាព្រះឧបាធ្យាយាចារ្យរបស់ព្រះបាទឥស្វរលោក។ ព្រះបាទឥស្វរលោកបានប្រើឱ្យ(វាមសិវៈ)បង្រៀនព្រះបាទបរមសិវលោក(ព្រះបាទយសោវរ្ម័នទី១)កាលព្រះអង្គស្ថិតនៅក្នុងយុវវ័យនៅឡើយ។ ព្រះស្តែងអញវាមសិវៈជាសិស្សរបស់ព្រះស្តែងអញសិវាសោមដែលជាព្រះរាជគ្រូរបស់ព្រះបាទឥស្វរលោក។ ព្រះស្តែងអញសិវាសោមត្រូវបានអ្នកស្រុកហៅថាកម្រតេងសិវស្រមចាស់។ ព្រះស្តែងអញវាមសិវៈត្រូវបានអ្នកស្រុកហៅថាកម្រតេងសិវស្រមក្មេង។ ពេលព្រះស្តែងសិវាសោមទទួលមរណភាព ព្រះស្តែងអញវាមសិវៈបានទៅជាចៅអធិការអាស្រមសិវាស្រម។ អ្នកស្រុកបានហៅកម្រងតេងសិវាស្រមតទៅមុខទៀត។ ព្រះបាទបរមសិវលោកបានប្រើឱ្យកម្រតេងវាមសិវៈដែលមានគោរម្យងារជាកម្រតេងសិវាស្រមជាព្រះរាជគ្រូឱ្យទទួលខុសត្រូវថែរក្សាទ្រព្យសម្បត្តិនិងវត្តអារាមផងទាំងឡាយដែលញាតិសណ្តានបានស្ថាបនាឡើងនៅរាជធានីឥន្ទ្របុរៈ និងនៅស្រុកកវាលយៈនៅក្បែរអមរេន្ទ្របុរៈ ស្រុកកុតិបូព៌ ទិសស្រុកភទ្រគីរី។ ជើងភ្នំញាតិសណ្តានទាំងអស់បានធ្វើសក្ការបូជាដល់ព្រះកម្រងតេងជគតដ៍រាជាជាប្រក្រតី។
នាឡិកាដាក់លើតុ លក់តម្លៃ ២០.០០០រៀល ភ្នំពេញ ដឹក Free Tel: 016 85 63 66
នាឡិកាដាក់លើតុ លក់តម្លៃ ២០.០០០រៀល ភ្នំពេញ ដឹក Free Tel: 016 85 63 66
រាជព្រះបាទឥន្ទ្រវរ្ម័នទី១ (ឆ្នាំ ៨៧៧-៨៨៩ នៃគ.ស) តមកពីលេខមុន ភាគបញ្ចប់ រាជព្រះបាទឥន្ទ្រវរ្ម័នទី១ (ឆ្នាំ ៨៧៧-៨៨៩ នៃគ.ស) តមកពីលេខមុន ភាគបញ្ចប់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:30:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.