មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រាជព្រះបាទជ័យវរ្ម័នទី ៥ (គ.ស ៩៦៨-១០០១)

ផ្សាយថ្ងៃទី ២៩ ធ្នូ ២០២៣

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
ជ័យវរ្ម័នទី៥ (សំស្ក្រឹត: (ប្រ.ស|គ.ស ០០០-១០០១) រជ្ជកាលគ្រងរាជ (គ.ស ៩៦៨-១០០១) ក្រោយគ្រងរាជសម្បត្តិផ្លូវការណ៍ក្នុងឆ្នាំ ៩៦៨ នៃគ.សករាជ ទ្រង់មានព្រះបរមនាមថា "វ្រះបាទ ធូលីជេងវ្រះកម្រតេងអញ ឝ្រីជយវម៌្មទេវ" ប្រែជាខេមរៈភាសា "ព្រះបាទដែនដីខាងជើង ព្រះកម្រតែងអញ ស្រីជ័យវរ្ម័នទេវៈ" ​មិនមានកំណត់ត្រារៀបអភិសេករបស់ព្រះអង្គឡើយ តាមពង្សសាវតា គេដឹងត្រឹមថា ព្រះអង្គជាបុត្រាព្រះបាទ "រាជេន្ទ្រវរ្ម័នទី២" ហើយព្រះអង្គក៏ជាស្ដេចសឹកសង្គ្រាមដ៏ខ្លាំងពូកែផងដែរ ។
យើងខ្ញុំ ចាងហ្វាងការផ្សាយសែតឯករាជ្យជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អស់លោកអ្នកនាង ដែលបានគាំទ្រ និងចូលចិត្តអានកាសែតឯករាជ្យជាតិ តាមរយៈបណ្តាញសង្គមរបស់យើងខ្ញុំ កាសែតឯករាជ្យជាតិ នឹងខំស្វែងរកព័ត៌មាន ចំណេះដឹងថ្មីៗ ជូនអស់លោកនាងដោយមិនគិតថ្លៃ បើអស់លោកអ្នកនាង ចង់ជួយឧបត្ថម្ភការផ្សាយរបស់យើងខ្ញុំ សូមផ្ញើតាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
ក្នុងរាជព្រះបាទ "ជ័យវរ្ម័នទី៥" ព្រះអង្គ​បានចាប់ផ្ដើមសាងសង់ ប្រាសាទភិមានអាកាស ដែលជាទីចាប់ផ្ដើមរបស់ព្រះអង្គក្នុងការកសាងរាជវាំងថ្មី ដើម្បីពង្រីកឥទ្ធិពលអំណាចរបស់ព្រះអង្គក្នុងការគ្រប់គ្រងព្រះនគរ ចំណែករាជដំណាក់របស់ អង្គព្រះមហាក្សត្រ សុទ្ធតែ​ស្រោបទៅដោយមាស ដែលបង្ហាញពីកិត្យានុភាព និងភាពថ្លៃថ្នូរខ្ពង់ខ្ពស់ក្រោមការដឹកនាំរបស់ព្រះអង្គ រាជវាំងថ្មីរបស់ព្រះអង្គត្រូវបានប្រសិទ្ធនាមថា "ជ័យឥន្ទ្រនាគគិរី" (អង់គ្លេស: Jayendranagarī) ដែលមានន័យថា រាជវាំងភ្នំនាគរបស់ព្រះឥន្ទ្រ ហើយព្រះអង្គក៏ស្ថាបនារាជធានីបន្ថែមផងដែរ ។ ក្នុងរាជព្រះបាទ ជ័យវរ្ម័នទី៥ ការរីកចម្រើនផ្នែកសិល្បៈរបាំ ដែលប្រែសម្រួលចេញពីសិល្បៈ​របាំ ល្ខោនណាំងស្បែក ឬ ល្ខោនស្បែកធំ មកជាទម្រង់សិល្បៈមុខខ្មុក នៃការសម្ដែងសាច់រឿងដោយពាក់របាំងមុខរាំក្នុងទម្រង់ជាតួអង្គផ្សេងៗ ដែលត្រូវបានគេសម្គាល់ឈ្មោះរបាំនេះថា "ល្ខោនខោល" យោងតាមរយៈសិលាចរឹក តំបន់ស្ទឹងស្រែង ខេត្តសៀមរាប ​K.566 គ.សករាជ ៩៧៩ បានពណ៌នាថា៖ ​អង្គម្ចាស់​ម្នាក់​​នាម "វ្រៈកម្រៈតេងឥសានសិវៈ" លោកគឺ ជា​ប្រធាន​ក្រុម​នាដ​ខោល ដែលត្រូវនាំយកមនុស្សមួយក្រុមពី "ខេត្រវ្យាធៈបុរៈ" ឱ្យទៅបម្រើនារាជវាំង "ជ័យឥន្ទ្រនាគគិរី" នាផ្ទះនាដខោល ។
ក្នុងរាជព្រះបាទ ​"ជ័យវរ្ម័នទី៥" ការហូរចូលនៃទំនាក់ទំនង ពុទ្ធសាសនា មហាយាន បានធ្វើឱ្យព្រះអង្គទទួលយកសាសនាព្រះពុទ្ធមកបន្ថែមទៀត ដោយព្រះអង្គបានសាងសង់ប្រាសាទមួយបូជាចំពោះពុទ្ធសាសនា ប្រាសាទនោះគឺ ប្រាសាទបាពួន ។[៦] នៅក្នុងរាជរបស់ព្រះអង្គ តែងមានជម្លោះរវាងអ្នក ព្រហ្មញ្ញ សាសនា និង អ្នកពុទ្ធសាសនា ជារឿយៗ ដូចនេះហើយទើបប្រាសាទបាពួន មិនត្រូវបានសាងសង់បញ្ចប់ឡើយ យ៉ាងណាវិញ ព្រះអង្គនៅតែមានទំនោរច្រើនទៅលើព្រះពុទ្ធសាសនា តែព្រះអង្គក៏មិនបានបោះបង់និងការគោរពប្រតិបត្តិទៅលើព្រហ្មញ្ញសាសនាផងដែរ ។
សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ស្ថាប័ត្យកម្ម​ដែលទ្រង់បានកសាង ប្រាសាទភិមានអាកាស គ.សករាជ 968 AD. ប្រាសាទបាពួន ប្រាសាទតាកែវ ឈ្មោះដើម "ហេមស្រឹង្គគិរី" មានន័យថា ប្រាសាទភ្នំទ្រនុងមាស តំណាងឱ្យទីដ្ឋាន នៃភ្នំព្រះសុម៉ែរ ។ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
រាជព្រះបាទជ័យវរ្ម័នទី ៥ (គ.ស ៩៦៨-១០០១) រាជព្រះបាទជ័យវរ្ម័នទី ៥ (គ.ស ៩៦៨-១០០១) Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:50:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.