ផ្សាយថ្ងៃទី ១៣ កុម្ភៈ ២០២៦
(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
ប្រាសាទភ្នំបាសិទ្ធ ឬភ្នំប្រសិទ្ធិមានទីតាំងស្ថិតនៅ ភូមិតាពេជ្រ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល និងចម្ងាយ ២៨ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ ៥ ដល់ផ្សារព្រែកព្នៅបត់ឆ្វេងតាមថ្នល់កៅស៊ូរហូតដល់ខ្លោងទ្វារវត្ត ភ្នំប្រសិទ្ធិត្រៃត្រឹង្ស ដែលស្ថិតនៅខាងស្តាំដៃ។ នឹងបន្តដំណើរដោយតាមផ្លូវចាក់ស៊ីម៉ង់ត៍ទៅដល់វត្តនៅលើកំពូលភ្នំ។ ភ្នំប្រសិទ្ធិមានបណ្តោយ ៣ គីឡូម៉ែត្រ គុណ ១ គីឡូម៉ែត្រ កម្ពស់ប្រមាណ ១៣៨ ម៉ែត្រ។ ពេលបន្តដំណើរបានចម្ងាយប្រមាណ ១ គីឡូម៉ែត្រ នឹងជួបផ្លូវបំបែកពីរ រួចបន្តដំណើរតាមផ្លូវឡើងអមដោយបង្កាន់ដៃរូបនាគ គឺនឹងទៅដល់កំពូលត្រៃត្រឹង្ស។ រួចបត់ឆ្វេងដៃ ឃើញរោងធំមួយប្រក់សង្កសី ដែលជាកន្លែងព្រះពុទ្ធចូលនិពា្វន។ បដិមាននេះធ្វើអំពីថ្មគឺដាប់ថ្មភ្នំមានបណ្តោយប្រវែង ២៤ ម៉ែត្រ។ ព្រះភ័ក្រ្តព្រះអង្គ ត្រូវបែកបាក់នៅសម័យខ្មែរក្រហមហើយត្រូវបានធ្វើសារជាថ្មីឡើងនៅវិញឆ្នាំ ១៩៨៦។ នៅផ្នែកខាងកើតត្រង់ព្រះសិរព្រះអង្គ គេបានរៀបថ្មបាយក្រៀមផ្ទប់ទៅនិងថ្មភ្នំ។ បើយើងមើលពីព្រះពុទ្ធចូលនិព្វានទៅខាងក្រោមចង្កេះភ្នំខាងជើងយើងនិងឃើញប្រាសាទស្រីគ្រប់លក្ខណ៍។ នៅជិតអ្នកតាម្ចាស់ស្រុកប្រមាណ ២០ ម៉ែត្រ យើងឃើញតួប៉មប្រាសាទស្រីគ្រប់លក្ខណ៍ ផ្នែកខាងក្រោមលម្អដោយទ្វារបញ្ឆោត ដែលមានការបែកបាក់យ៉ាងដំណំ។ ប្រាសាទនេះកសាងឡើងដោយ ព្រះបាទឥសានវរ្ម័នទី ១ នៅសតវត្សទី ៧ ដើម្បីឧទ្ទិសថ្វាយ: ព្រហ្មញ្ញសាសនា ស្ថាបត្យកម្ម: រចនាប័ទ្មសំបូរព្រៃគុក។
ស្ថាបត្យកម្ម តួប៉មប្រាសាទនេះសង់អំពីឥដ្ឋតាន់ដែលមានផ្តែរទ្វារធ្វើអំពីថ្មភក់សាងសង់ឡើងដោយ ព្រះបាទឥសានវរ្ម័នទី ១ ក្នុងសតវត្សទី ៧ ក្នុងរចនាប័ទ្មសំបូរព្រៃគុក។ នៅគ្រប់ជ្រុងនៃប្រាសាទមានលម្អដោយរូបចម្លាក់ប្រាសាទអណ្តែត ដែលនៅក្នុងប្រាសាទអណ្តែតនោះមានរូប ទេវៈបីអង្គ គឺ ព្រះសិវគង់នៅកណ្តាលស្រ្តីពីនាក់ គឺ នាងឧមា និង ព្រះម៉ែគង្គា។ ទិដ្ឋភាពនៅក្នុងជញ្ជាំងខាងជើងខូចខាតយ៉ាងខ្លាំង ដោយត្រង់ផ្នែកកណ្តាលបាក់បែកស្ទើរគ្មានសល់។ ជ្រុងខាងត្បូងបាក់បែកត្រង់ផ្នែកកណ្តាលដូចគ្នានិងជ្រុងខាងជើង។ សិលាចារឹក តាមសិលាចារឹកលេខ K-៧១០ ប្រាសាទភ្នំបាសិទ្ធមានឈ្មោះដើមថា សិទ្ធេស្វរៈ ជាភាសាបាលី-សំស្រ្តឹត មានន័យថា ទេពប្រកបដោយសេចក្តីសម្រេច គឺជាឈ្មោះរបស់ព្រះសិវៈ ស្ថាបនានៅសតវត្សទី ៧ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី១។ ឯកសារយោង
១-សៀវភៅ មគ្គុទ្ទេសក៍ទេសចរណ៍ ស្រី សារឿន បណ្ណាគារអង្គរ ឆ្នាំ ២០០៤ ទំព័រ ១៦៦។ ២-សៀវភៅ ដែនដីអាថ៌កំបាំងអច្ឆរិយៈប្រាសាទកោះកេរ ព្រះបាទជ័យវរ្ម័នទី ៤ ឆ្នាំ ២០១៧ ដោយលោក ស៊ឹម ភក្ត្រា ទំព័រ ៨។ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119

ប្រាសាទស្រីគ្រប់លក្ខណ៍
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:00:00 AM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:00:00 AM
Rating:

No comments: