ផ្សាយថ្ងៃទី ២៤ កុៈម្ភៈ ២០២៦
(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
-តើនាងរើសចម្រៀងខ្លួនឯងឬក៏នរណាមួយបង្ខំ?
-ចា៎ ខ្ញុំរើសខ្លួនឯង។អ្នកតែងបទចម្រៀងបានបង្ហាញស្នាដៃគេដល់ខ្ញុំ ហើយខ្ញុំយកមកបកស្រាយតាមសំឡេងនិងចរិតលក្ខណៈរបស់ខ្ញុំ។
-តើនាងមានលេងកីឡាឬទេ?
-ចា៎ រត់ប្រណាំង,វាយសី និងលោតអន្ទាក់ខ្សែ
-តើនាងចាប់ច្រៀងពីពេលណាមក?
-ខ្ញុំចាប់ច្រៀងតាំងពីខ្ញុំនៅតូច។
-តើនាងរៀនច្រៀងយ៉ាងដូចម្ដេច?
-ដោយប្រើត្រចៀកខ្ញុំហើយភាគច្រើនស្ដាប់តាមវិទ្យុ។
-តើពេលណាដែលនាងចាប់ល្បី?
-ឆ្នាំ១៩៦៤ ខ្ញុំស្គាល់លោកម៉ាឡាពីនៅវិទ្យុជាតិ ។គាត់ស្ដាប់ហើយចូលចិត្តសំឡេងខ្ញុំ ក៏ណែនាំឲ្យជួបអ្នកនិពន្ធបទចម្រៀងពៅស៊ីផូ។លោកពៅស៊ីផូបានបង្រៀនខ្ញុំផ្នែកខ្លះៗ។ខ្ញុំក៏ចាប់ផ្ដើមច្រៀងចម្រៀងគាត់នៅក្នុងវិទ្យុជាតិ។លោកពៅស៊ីផូបានតែងចម្រៀងឱ្យខ្ញុំច្រៀងលើកទីមួយឈ្មោះ"ស្ទឹងខៀវ"។ -តើនាងចាប់ច្រៀងនៅមុខសាធារណជនពេលណា?
-ឆ្នាំ១៩៦៤ ក្នុងពិធីបុណ្យជាតិមួយនៅវាលព្រះមេរុ។ពេលនោះខ្ញុំច្រៀងបទ"ស្ទឹងខៀវ"ដែលធ្វើឲ្យសាធារណជនអ្នកស្ដាប់ពេញចិត្តយ៉ាងខ្លាំង ដែលក្លាយជាជោគជ័យរបស់ខ្ញុំ។
-ដូច្នេះតាំងពីពេលនោះមកការច្រៀងក្លាយជាមុខរបររបស់នាងឬ?
-ចា៎ តាំងពីពេលនោះមកខ្ញុំក៏ចូលទៅក្នុងវង់តន្ត្រីវិទ្យុជាតិ។ប៉ុន្តែពេលយប់ខ្ញុំច្រៀងក្នុងបារ ដង់សីង។ខ្ញុំច្រៀងសឹងគ្រប់បារនៅក្នុងរាជធានី។បន្ទាប់មកថ្ងៃ ១៨មិនាឆ្នាំ១៩៧០ ក៏មកដល់។
-តើពេលនោះនាងធ្វើអ្វី?
-ខ្ញុំបានចូលបម្រើក្នុងកងទ័ព នៅក្នុងវង់តន្ត្រីកងពលធំលេខ១(1ere DI)រហូតមក។ឆ្នាំ ១៩៧៣ ខ្ញុំបានទទួលសញ្ញាបត្រលោតឆ័ត្រយោង(brevet de parachute)។ខ្ញុំមិនដែលចេញទៅច្បាំងទេប៉ុន្តែខ្ញុំតែងតែទៅច្រៀងនៅតាមសមរភូមិជាច្រើន ដើម្បីកំដរអារម្មណ៍កងទាហានប្រយុទ្ធ។
-តើនាងដែលសំដែងជាតួកុនទេព្រោះតាមលក្ខណៈរូបរាងនេះគួរតែជាតួកុន?
-ឆ្នាំ១៩៧៣ ខ្ញុំសំដែងជាអ្នកចម្រៀងនៅក្នុងខ្សែភាពយន្តរបស់លោកស៊ិនស៊ីសាមុតឈ្មោះ"ចម្រៀងឥតព្រៀងទុក" ជាមួយលោកជា យុទថន។ឥឡូវនេះខ្ញុំចូលចិត្តច្រៀងនៅក្នុងទូរទស្សន៍ជាង។ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119

បទសម្ភាសន៍ជាមួយអ្នកនាង រស់ សេរីសុទ្ធា (ប្រែសម្រួលក្រៅផ្លូវការ ដោយលោក ជា សាវុធ)
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:00:00 AM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:00:00 AM
Rating:

No comments: