ប្រវត្តិ នៃកោះសុទិន - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ប្រវត្តិ នៃកោះសុទិន

ផ្សាយថ្ងៃទី ១៤ សីហា ២០២៦

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
កោះសូទិន (បច្ចុប្បន្នជា ស្រុកកោះសូទិន ក្នុង ខេត្តកំពង់ចាម) គឺជាតំបន់ប្រវត្តិសាស្ត្រ និងទីប្រជុំជននៅលើកោះទន្លេមួយ ដែលមានជាប់ទាក់ទងនឹងសម័យបុរាណ ព្រឹត្តិការណ៍សម័យស្ដេចកន និងការឆ្លងកាត់របបនានា。ទីតាំងភូមិសាស្ត្រ និងប្រវត្តិសាស្ត្រទាក់ទងស្ថិតនៅតាមបណ្តោយទន្លេ ព័ទ្ធជុំវិញដោយទឹក និងមានព្រំប្រទល់តភ្ជាប់ជាមួយក្រុងកំពង់ចាម និងខេត្តព្រៃវែង។
ក្នុងប្រវត្តិសាស្ត្រខ្មែរ សម័យស្តេចកន (គ.ស ១៥១២-១៥២៥) ទីតាំង «ក្បាលកោះសូទិន» ធ្លាប់ជាសមរភូមិ និងជាកន្លែងដែលព្រះស្រីជ័យជាតា ឬព្រះបរមបាលកន បានដេញវាយលុក និងជាតំបន់ប្រវត្តិសាស្ត្រពាក់ព័ន្ធនឹងព្រះទីនាំងស័ង្ខរស្មី។
យើងខ្ញុំ ចាងហ្វាងការផ្សាយសែតឯករាជ្យជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អស់លោកអ្នកនាង ដែលបានគាំទ្រ និងចូលចិត្តអានកាសែតឯករាជ្យជាតិ តាមរយៈបណ្តាញសង្គមរបស់យើងខ្ញុំ កាសែតឯករាជ្យជាតិ នឹងខំស្វែងរកព័ត៌មាន ចំណេះដឹងថ្មីៗ ជូនអស់លោកនាងដោយមិនគិតថ្លៃ បើអស់លោកអ្នកនាង ចង់ជួយឧបត្ថម្ភការផ្សាយរបស់យើងខ្ញុំ សូមផ្ញើតាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
សង្គម និងវប្បធម៌មូលដ្ឋានប្រជាពលរដ្ឋរស់នៅលើកោះនេះមានរបរចិញ្ចឹមជីវិតបែបស្រែចម្ការ និងមានសិប្បកម្ម តម្បាញក្រមា-សូត្រ ប្រពៃណី ដែលមានចំណងទាក់ទងវប្បធម៌រស់នៅអមនឹងដងទន្លេតាំងពីយូរលង់ណាស់មកហើយ។ តំបន់នេះមានវត្តអារាមចំណាស់ៗជាច្រើនដូចជា វត្តក្បាលកោះ និងវត្តចុងកោះ ដែលសហគមន៍មូលដ្ឋានរក្សាប្រពៃណីសាសនា និងជំនឿអ្នកតាគោរពតៗគ្នា។ វប្បធម៌នោះគឺ ការរស់នៅប្រកបរបរចិញ្ចឹមជីវិត តម្បាញ ការរៀបចំលំនៅដ្ឋាន ផ្ទះសម្បែងចាស់ៗស្អាត សំណង់សាសនា ការនិយាយស្តី របៀបរបបនៃការរាក់ទាក់ជនដែលមកពីឆ្ងាយជាដើម។ ចំណែកបរិស្ថានវិញគឺ ភូមិសាស្ត្រទីនេះមានទន្លេតូច (ទន្លេធំគឺទន្លេមេគង្គ) កាត់ចំពាក់កណ្តាលស្រុកដែលបង្កើតជាប្រយោជន៍សម្រាប់អ្នកនេសាទផង និងអ្នកដាំបន្លែបង្ការ ឬថ្នាំជក់ជាដើមផង។ តាមផ្ទះនីមួយៗតែងមានចម្ការដំណាំហូបផ្លែ ទោះបីជាដីលំនៅដ្ឋាននោះតូច ឬធំ។ ទិដ្ឋភាពនេះគួរសមប្រកបនឹងភ្នែកយើងឲ្យឃើញពណ៌ខៀវពេញមួយឆ្នាំ។ នេះមិនទាន់និយាយដល់ដីស្រែចម្ការនៅឡើយផង។
កាសែតឯករាជ្យជាតិ សូមជំរាបជូនលោកអ្នកនាងថា ពីរឆ្នាំកន្លងមកនេះ យើងបានផ្សាយតាមរយៈ Website: www.kaset-ekreachcheat.com គឺមិនដែលបានផលចំណូលពីការផ្សាយពាណិជ្ជកម្មដើម្បីទ្រទ្រង់គេហទំព័រនេះឡើយ ហេតុដូច្នេះចាប់ពីខែ វិច្ឆិកា ២០២៥ តទៅ យើងនឹងផ្សាយតាមគេហទំព័រចាស់ www.erc-news.blogspot.com របស់យើងដដែលវិញ សូមអរគុណ

អ្វីដែលគួរកត់សម្គាល់ខ្លាំងទៅទៀតនោះគឺ អ្នកស្រុកទីនេះភាគច្រើនជាប់សាច់ឈាមជាកូនចៅចិន។ បើទោះជាមនុស្សជាន់ក្រោយលែងចេះនិយាយចិនម្តេចក្តី ឬលែងប្រតិបត្តិប្រពៃណីចិនខ្លាំងក៏ដោយ ប៉ុន្តែយើងនឹងអាចកាត់ស្មានបានភ្លាមតាមរយៈវប្បធម៌។ រូបថតចាស់ៗនៃគ្រួសារចិនទាំងនោះក៏ជួយយើងក្នុងការស្វែងយល់បន្ថែមអំពី ពង្សាវតារនៃគ្រួសារទាំងនោះដែរ។
ចិនទាំងនេះរស់នៅក្នុងស្រុកខ្មែរតកូនតចៅច្រើនជំនាន់មកហើយ។ ក្មេងៗជាន់ក្រោយខ្លះក៏លែងចាប់អារម្មណ៍ថាខ្លួនជាចិនទៀតដែរ ព្រោះទទួលឥទ្ធិពលពីខ្មែរច្រើន។ អ្នកទាំងនេះគោរពពុទ្ធសាសនា ចូលរួមកសាងវិហារ សាលា វត្តអារាម ជឿលើបុណ្យបាប ហើយឡើងអ្នកតានៅដើមខែវស្សាជាមួយខ្មែរទៀតផង។ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
ប្រវត្តិ នៃកោះសុទិន ប្រវត្តិ នៃកោះសុទិន Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:00:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.