ប្រវត្តិលោកយាយទេព មានចេស្តាបារមីស័ក្តិសិទ្ធិ (នៅវត្តទេពធិតារាម ហៅវត្តយាយទេព) - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ប្រវត្តិលោកយាយទេព មានចេស្តាបារមីស័ក្តិសិទ្ធិ (នៅវត្តទេពធិតារាម ហៅវត្តយាយទេព)

ផ្សាយថ្ងៃទី ២៧ កុម្ភៈ ២០២៦

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
ខេត្តកំពង់ឆ្នាំង៖ វត្តទេពធិតារាម ហៅវត្តយាយទេពនេះ ស្ថិតនៅក្នុងភូមិផ្សារឆ្នាំង ឃុំផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង សង់នៅលើផ្ទៃដី ទំហំ២ហិកតា១៤អា។ នៅបរិវេណវត្តលោកយាយទេព គេសង្កេតឃើញមានមនុស្សម្នាចេញចូលឥតដាច់ ដែលអ្នកខ្លះ បានទៅបូងសួងសុំឱ្យ លោកយាយទេពជួយ អ្នកខ្លះទៅលាបំណន់ និង អ្នកខ្លះបាននាំគ្នាចូលទស្សនាវត្តលោកយាយទេពដើម្បីឱ្យមើលឃើញ ច្បាស់លាស់នូវទីអារាម ដែលមានឈ្មោះល្បីល្បាញមួយជាយូរណាស់មកហើយ។
យើងខ្ញុំ ចាងហ្វាងការផ្សាយសែតឯករាជ្យជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អស់លោកអ្នកនាង ដែលបានគាំទ្រ និងចូលចិត្តអានកាសែតឯករាជ្យជាតិ តាមរយៈបណ្តាញសង្គមរបស់យើងខ្ញុំ កាសែតឯករាជ្យជាតិ នឹងខំស្វែងរកព័ត៌មាន ចំណេះដឹងថ្មីៗ ជូនអស់លោកនាងដោយមិនគិតថ្លៃ បើអស់លោកអ្នកនាង ចង់ជួយឧបត្ថម្ភការផ្សាយរបស់យើងខ្ញុំ សូមផ្ញើតាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
អ្នកដំណើរខេត្តកំពង់ឆ្នាំង រឺក៏មកពីបណ្តាខេត្តផ្សេងៗ តែងតែមានជំនឿលើបារមី របស់លោកយាយទេព គឺបានមកអុជធូប បួងសួង សុំសេចក្ដីសុខបន់ស្រន់សុំឲ្យសម្រេចភាពជោគជ័យលើអាជីវកម្ម ឬកិច្ចការងារផ្សេងៗតាមការប៉ង់ប្រាថ្នា មិនដែលដាច់នោះឡើយ ។ វត្តយាយទេព នៅផ្សារក្រោមមានចេស្តាបារមីស័ក្តិសិទ្ធិក្នុងទឹកដីខេត្តកំពង់ឆ្នាំងបន់អ្វីក៏បានដូចបំណង រហូតមកដល់ពេលនេះវត្តនេះមានអាយុកាលជាង៣០០ឆ្នាំហើយ ។ ចាប់តាំងពីបុរាណរហូតមកដល់បច្ចុប្បន្ននេះ វត្តលោកយាយទេព នៅតែមានភាពល្បីល្បាញខាងជំនឿដដែល ។ តាមឯកសារចងក្រងដោយមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈ ខេត្តពង់ឆ្នាំង បានឱ្យដឹងថា លោកយាយទេព បានបរិច្ចាគដីទំហំប្រមាណជា ៥ ហិកតាកន្លះនៅចំចំណុចទីអារាមយាយទេពសព្វថ្ងៃដែលទីទួលមួយដែលកាលពីមុនជាទីលំនៅរបស់លោកយាយទេព។ នៅលើទីទួលមានដើមពោធិ៍មួយដើមធំ និងព័ទ្ធជុំវិញដោយផ្ទៃទឹកល្ហល្ហាចប្រៀបដូចសមុទ្រនៃបឹងទន្លេសាប។ លោកយាយក៏បានផ្តួចផ្តើមគំនិតដើរកៀរគរអ្នកស្រុកឲ្យគេមកជួយកសាងព្រះពន្លាធ្វើជាទីសក្ការបូជាតាមផ្លូវព្រះពុទ្ធសាសនាតទៅ។ ប៉ុន្តែក្រោយមកទៀតទីនេះក៏ក្លាយជាទីអារាមមួយយ៉ាងល្អ ដោយស្មារតីលះបង់ដ៏ធំធេងក្នុងចិត្តជ្រះថ្លារបស់លោកយាយទេពលើផ្លូវព្រះពុទ្ធសាសនារួចអ្នកស្រុកក៏បានឯកភាពគ្នាដាក់ឈ្មោះវត្តនេះទៅជា «វត្តទេពធីតារាម» ហៅថា «វត្តយាយទេព» តាំងពីពេលនោះរហូតមកដល់សព្វថ្ងៃនេះ។
សេចក្តីជ្រះថ្លារបស់លោកយាយទេព ពោលគឺក្រោយពេលគាត់ធ្វើមរណកាលទៅអ្នកស្រុកក្នុងតំបន់នេះបាននិយាយតៗគ្នាថាព្រលឹងលោកយាយទេព បានមកសណ្ឋិតនៅនឹងដើមពោធិ៍ហើយមានចេស្តាបារមីស័ក្តិសិទ្ធិធ្វើឲ្យអ្នកស្រុកមានជំនឿគោរពបូជារៀងរហូតមក។ ទន្ទឹមនេះ ក៏មានកវីនិពន្ធបានចារជាទំនុកបទច្រៀង ទាក់ទងនឹងបារមីលោកយាយទេពថែមទៀតផងដូចជាបទ «ចំប៉ាផ្សារលើ» ដែលច្រៀងរៀបរាយដោយអធិរាជសំឡេងមាស លោកស៊ីន-ស៊ីសាមុតជាដើម។ ត្រង់វគ្គ "ឱ!លោកយាយទេព នៅអែបផ្សារក្រោម ចែចូវលួងលោមរូបស្រីឲ្យបាន មានតែយាយទេជាផ្លូវជាស្ពាន កាលណាខ្ញំបាន ខ្ញុំថ្វាយភ្លេងការ"។
កាសែតឯករាជ្យជាតិ សូមជំរាបជូនលោកអ្នកនាងថា ពីរឆ្នាំកន្លងមកនេះ យើងបានផ្សាយតាមរយៈ Website: www.kaset-ekreachcheat.com គឺមិនដែលបានផលចំណូលពីការផ្សាយពាណិជ្ជកម្មដើម្បីទ្រទ្រង់គេហទំព័រនេះឡើយ ហេតុដូច្នេះចាប់ពីខែ វិច្ឆិកា តទៅ យើងនឹងផ្សាយតាមគេហទំព័រចាស់ www.erc-news.blogspot.com របស់យើងដដែលវិញ សូមអរគុណ

ប្រជាជនក្មេង ចាស់ ប្រុស ស្រីមិនថាតែអ្នករស់នៅក្នុងខេត្តកំពង់ឆ្នាំងនោះទេ សូម្បីតែអ្នករស់នៅក្នុងក្រុងភ្នំពេញ ឬ អ្នក រស់នៅតាមបណ្តាខេត្តផ្សេងៗទៀតនោះសុទ្ធតែបានដឹង និង ល្បីតៗគ្នា ពីព្រះនអានុភាពរបស់លោកយាយទេពតាំងពីយូរលង់ ណាស់មកហើយ ។ ចំពោះអ្នករស់នៅក្បែរៗនោះ ក៏ដូចជាអ្នករស់នៅក្នុងខេត្តកំពង់ឆ្នាំងទាំងមូល ពេលណាមានទុក្ខភ័យ អ្វីមួយបាននាំគ្នាមករកការបន់ស្រន់សុំឱ្យលោយាយទេពជួយ ។ រីឯអ្នកដំណើរវិញនៅពេលឆ្លងកាត់វត្តយាយទេពសុទ្ធតែចូល ទៅអុជធូបថ្វាយបង្គំសុំសេចក្ដីសុខពីលោកយាយទេពគ្រប់គ្នា៕ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
ប្រវត្តិលោកយាយទេព មានចេស្តាបារមីស័ក្តិសិទ្ធិ (នៅវត្តទេពធិតារាម ហៅវត្តយាយទេព) ប្រវត្តិលោកយាយទេព មានចេស្តាបារមីស័ក្តិសិទ្ធិ (នៅវត្តទេពធិតារាម ហៅវត្តយាយទេព) Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:00:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.