ផ្សាយថ្ងៃទី ២៣ មេសា ២០២៦
(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
បាត់ដំបង៖ ភ្នំសំពៅជាតំបន់ធម្មជាតិមួយ ដែលស្ថិតនៅតាមដងផ្លូវជាតិលេខ៥៧ (អតីតផ្លូវជាតិលេខ១០) ក្នុងឃុំភ្នំសំពៅ ស្រុកបាណន់។ ភ្នំនេះមានកំពស់ប្រមាណ១០០ម៉ែត្រ ចម្ងាយ ១២ គីឡូម៉ែត្រ ពីក្រុងបាត់ដំបង។ លើខ្នងភ្នំតំបន់កំសាន្តចែកជាបីសំខាន់ៗ ទី១ កំពូលភ្នំមានព្រះវិហារដែលអ្នកអាចមើលឃើញពីចំងាយហៅថា "ប្រាង" ទី២ "ល្អាងផ្កាស្លា" ទី៣ "គិរីរម្យ" ។ ប្រាងគឺជាកន្លែងសម្រាប់ប្ររព្ធពីធីបុណ្យសាសនាផ្សេងៗ ហើយអ្នកទេសចរណ៍ អាចមើលទេសភាពវាលស្រែដ៏ធំល្វឹងល្វើយ ពីលើខ្នងភ្នំនៅត្រង់តំបន់នេះបានយ៉ាងល្អ។
ល្អាងផ្កាស្លាជាអាស្រមរបស់ព្រះសង្ឃ ដូនជី តាជី។ នៅល្អាងផ្កាស្លាមានល្អាងជាច្រើនឋិតនៅក្នុងនោះដូចជា ល្អាងផ្កាស្លាង ល្អាងខ្យល់ ល្អាងត្រជាក់។ គីរីរម្យ បច្ចុប្បន្នមានវត្តមួយស្ថិតនៅទីនោះ និងមានល្អាងសំខាន់ពីរគឺល្អាងតែងខ្លួន និងល្អាងល្ខោន។ កាលពីសម័យ ប៉ុល ពត ល្អាងទាំងពីរនេះជាកន្លែងសម្លាប់មនុស្ស គ្រោងឆ្អឹងមនុស្សជាច្រើន និងសំលៀកបំពាក់ ត្រូវបានរៀបចំដាក់ក្នុងទ្រុងសំណាញ់ យ៉ាងត្រឹមត្រូវ។
នៅក្បែរៗភ្នំសំពៅ មានចម្កោមភ្នំសំខាន់ៗមួយចំនួនទៀត ដែលទាក់ទងនឹងរឿងព្រេងខ្មែរជាច្រើនគឺរឿងរាជកុលនាងរំសាយសក់ មានភ្នំក្តោង ភ្នំក្រពើ ភ្នំអណ្តើក ភ្នំទ្រុងមាន់ ភ្នំទ្រុងទា ភ្នំនាងរំសាយសក់ ភ្នំតាគ្រាម ដែលសុទ្ធតែរមណីយដ្ឋានធម្មជាតិ។ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119

ភ្នំសំពៅ ជាតំបន់ស័ក្តសិទ្ធ សម្រាប់ជំនឿខ្មែរ
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:00:00 AM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:00:00 AM
Rating:

No comments: