ផ្សាយថ្ងៃទី ១៥ ឧសភា ២០២៦
(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
សៀមរាប៖ នៅរាជធានីមហេន្ទ្របព៌តភ្នំគូលែន ក្រៅពីចម្លាក់តាមប្រាសាទ ប្រព័ន្ធគ្រប់គ្រងទឹក និងកន្លែងយកថ្ម គឺភ្នំគូលែនមានចម្លាក់នៅលើផ្ទាំងថ្មធម្មជាតិ តាមពើង និងនៅតាមបាតស្ទឹងធម្មជាតិជាច្រើន។ ពើងឥសី គឺជារចនាសម្ព័ន្ធមួយដ៏សំខាន់សម្រាប់ការរៀបចំក្រុង ប្រព័ន្ធគ្រប់គ្រងទឹក ចម្លាក់លើផ្ទាំងថ្ម និងជំនឿសាសនានៅមហេន្ទ្របព៌ត។ តាមលោក Stern ឆ្នាំ១៩៣៨ បានប្រទះឃើញចម្លាក់លើថ្មភ្នំ ជើងទម្រ ចម្លាក់ទេពភេទស្រី ចម្លាក់សត្វ និងចម្លាក់រឿងមួយចំនួនផ្សេងទៀត។ ចម្លាក់នៅពើងឥសី និងស្រះទឹកនេះយើងអាចស្វែងយល់ពីការរៀបចំសម្រាប់ប្រភពទឹកធម្មជាតិភ្ជាប់ជាមួយសាសនា និងជំនឿទាក់ទងនឹងទឹកពិសិដ្ឋក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី២។ តាមទីតាំងភូមិសាស្រ្តតំបន់ពើងឥសី ស្រះទឹក និងចម្លាក់ជុំវិញលើថ្មធម្មជាតិ គឺជាការរៀបចំសំណង់សំខាន់មួយសម្រាប់រាជធានីមហេន្ទ្របព៌ត។ តើពើងឥសី ចម្លាក់ជុំវិញ រូងថ្មមានទេពស្រីអម និងស្រះទឹកនេះមានទំនាក់ទំនងជាមួយគ្នាក្នុងន័យជាសាសនាបែបណា? តើហេតុអ្វីបានជាស្ថាបត្យកម្មខ្មែរ ឬព្រះមហាក្សត្រខ្មែរបង្កើតស្រះទឹកលាយជាមួយថ្មធម្មជាតិ និងចម្លាក់រូងថ្មជាមួយទេពស្រីអមសងខាងដើម្បីអ្វី? ការស្រាវជ្រាវបុរាណវិទ្យាផ្ទាល់ដី និងផែនទី LiDAR បញ្ជាក់ថាពើងឥសី ស្រះទឹក និងរូងថ្ម មានប្រភពទឹកធម្មជាតិហូរកាត់ និងមានរយៈកំពស់ខ្ពស់ជាងតំបន់បារាយណ៍ និងរាជវាំង។ ជាពិសេសតំបន់នេះក៏ជាប្រភពទឹកទាំងទឹកភ្លៀង និងទឹកជប់ពីក្រោមថ្មផងដែរ។
ចម្លាក់លើថ្មធម្មជាតិភាគច្រើននៅជុំវិញពើងឥសី និងស្រះទឹក មួយចំនួនមានប្រភពទឹកហូរកាត់ និងមួយចំនួនលិចទឹកនៅក្នុងរដូវវស្សា។ ចំណុចសំខាន់មួយទៀត នៅផ្នែកខាងលើស្រះទឹក និងពើងឥសីមានទួលមូលរត់ត្រង់ជាជួរ ដែលជាការរៀបសម្រាប់ពិធីសាសនាអ្វីមួយ ឬជាតំបន់ព្រាហ្មសម្រាប់គ្រប់គ្រងទឹក។ ចំណុចនេះត្រូវការទិន្នន័យបន្ថែម ដើម្បីបញ្ជាក់ពីតួនាទីទួលមូលរត់ជួរគ្នានេះបន្ថែមទៀត ត្បិតអីលោក Chevance (ក្រុមADF) បានធ្វើកំណាយម្តងហើយ តែមិនទាន់អាចសន្និដ្ឋានបានថាជាទីតាំងសម្រាប់អ្វីនោះទេ។ ដោយឡែកទួលរាងមូល ទំនប់ទប់ទឹក និងស្រះទឹក ឬបារាយណ៍លាយជាមួយប្រភពទឹកធម្មជាតិហូរកាត់បែបនេះ ព្រមទាំងស្ថិតនៅតំបន់ខ្ពស់ ក៏ប្រទះឃើញមាននៅឦសានបុរៈ(សំបូរព្រៃគុក)។
ចម្លាក់នៅពើងឥសីមានតួនាទីសំខាន់ផ្សេងមួយទៀត ដើម្បីភ្ជាប់ជាមួយការរៀបចំប្រភពទឹកពិសិដ្ឋ និងស្រះទឹកទាំងអស់នេះឡើង។ ចម្លាក់សំខាន់ៗទាំងនោះ មានចម្លាក់ព្រះវិស្ណុផ្ទំលើនាគ (Viṣṇu Anantaśāyin) មានអាយុកាលស.វទី៩ដល់ទី១១គ.ស ចម្លាក់ព្រះវិស្ណុយកកំណើតជាមនុស្សតឿ មានរៀបចំស្រះទឹកពីខឿនថ្មបាយក្រៀមភ្ជាប់ជាមួយថ្មធម្មជាតិ មានព្រះបាទព្រះសិវៈលើគោនន្ទិន សត្វអណ្តើក សត្វដំរី ក្បាលយក្ស ខ្លា ក្រពើ និងគ្រុឌ។ ចំណុចសំខាន់មួយទៀត យើងសង្កេតឃើញថា ពើងឥសីមានឆ្លាក់លើថ្មធម្មជាតិជារូបសត្វគ្រុឌ បំណែកនាគ អណ្តើក ក្រពើ បានឆ្លាក់នៅក្នុងទឹកស្រះជាមួយចម្លាក់ព្រះវិស្ណុផ្ទុំលើនាគ។ ពើងឥសីមានស្នាមកាត់ថ្ម ចាំងថ្ម ជញ្ជាំងផ្នែកខាងលើ និងខាងត្បូង និងស្រះដែលរៀបចំបន្សុតទឹកពិសិដ្ឋពីធម្មជាតិសម្រាប់យកធ្វើពិធីសាសនា។
ដូច្នេះការរៀបចំពើងឥសី មានប្រភពទឹកធម្មជាតិ មានស្រះទឹកភ្ជាប់ជាមួយថ្មភ្នំ ឬប្រភពទឹកធម្មជាតិ មានចម្លាក់ព្រះវិស្ណុផ្ទុំលើនាគផុសចេញកណ្តាលស្រះ និងចម្លាក់សត្វឬទេពមួយចំនួនដែលឆ្លាក់មិនទាន់រួច ឬក៏ជាបំណែកនៅក្នុងបាតស្រះ ប្រហែលជាការរៀបចំជាយ័ន្តឬពិធីសម្រាប់សាសនាតាមបែបខ្មែរលាយឥណ្ឌា ដែលទាក់ទងនឹងការបង្កើតលោកថ្មី រាជធានីថ្មី និងកសាងសំណង់ថ្មីៗ។
តើការរៀបចំចម្លាក់នៅពើងឥសី និងស្រះទឹកមានទំនាក់ទំនងអ្វីខ្លះជាមួយប្រាសាទរោងចិន បារាយណ៍ថ្នល់ម្រេច និងរាជវាំង? តាមការរៀបចំពើងឥសីនិងស្រះទឹកនេះឡើង គឺជាទំនៀមសាសនាខ្មែរលាយជាមួយឥណ្ឌា ដែលបន្តពីសម័យមុនអង្គរ រហូតប្រទះឃើញមានការរៀបចំដូចគ្នានឹងពើងឥសីដែរ នៅត្រពាំងខ្នាររាជធានីកោះកេររបស់ព្រះបាទជ័យវរ្ម័នទី៤ និងសម័យក្រោយៗទៀតជាបន្តបន្ទាប់៕ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119

សិក្សាពីសារៈប្រយោជន៍ ពើងឥសី នៅភ្នំគូលែន
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:00:00 AM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:00:00 AM
Rating:

No comments: