ប្រវត្តិ ភ្នំជីលា និងបាសាទលើភ្នំ ចរចា - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ប្រវត្តិ ភ្នំជីលា និងបាសាទលើភ្នំ ចរចា

ផ្សាយថ្ងៃទី ២៥ កក្កដា ២០២៦

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
ភ្នំជីលា (ឬ ភ្នំជាលា) និង ភ្នំចរចា គឺជាតំបន់ប្រវត្តិសាស្ត្រ និងទេសចរណ៍ធម្មជាតិពីរនៅក្បែរគ្នា ដែលស្ថិតនៅក្នុង ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម (តាមបណ្តោយផ្លូវជាតិលេខ៦)។ តំបន់ទាំងពីរនេះសម្បូរទៅដោយរឿងព្រេងនិទាន និងមានភ័ស្តុតាងនៃការយាងមកស្នាក់អាស្រ័យរបស់ព្រះរាជា។ ប្រវត្តិ និងរឿងព្រេងនៃភ្នំទាំងពីរភ្នំជីលា (ភ្នំជាលា)រឿងព្រេងនិទាន៖ ឈ្មោះ ជាលា គឺមកពីពាក្យថា ជាគ្នាវិញ។ ចាស់ៗដំណាលថា ពីបុរាណមានសត្វក្របីឈ្មោលឡើងកមួយក្បាលដែលជាកូន បានទាស់ទែងប្រកួតជាមួយក្របីឈ្មោលជាឪពុក។ ពេលនោះដោយសារការអង្វររបស់មេក្របី ក្របីទាំងពីរបានឈប់ប្រយុទ្ធ ហើយត្រូវរ៉ូវ ជាគ្នាវិញ។
ព្រះរាជវត្តមាន៖ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធ្លាប់បានយាងមកបរបាញ់សត្វព្រៃ និងបានស្នាក់នៅលើកំពូលភ្នំនេះ។ ព្រះអង្គក៏ជាអ្នកកសាងវត្តស៊ីសុវត្ថារ៉ាមនៅជើងភ្នំដិនក្បែរនោះផងដែរ។ ភ្នំចរចាទីតាំង៖ ស្ថិតនៅក្បែរភ្នំជីលា ដោយមានកម្ពស់ប្រហែលត្រឹម ៣០ ទៅ ៤០ ម៉ែត្រប៉ុណ្ណោះ។ នៅលើកំពូលភ្នំនេះមានបន្សល់ទុកនូវសំណង់ប្រាសាទបុរាណមួយ។ អត្ថន័យ៖ តាមរយៈការតំណាល ភ្នំនេះត្រូវបានអ្នកស្រុកដាក់ឈ្មោះថា ភ្នំចរចា។ អារម្មណ៍អ្នកធ្លាប់ទៅទស្សនា“ភ្នំ​ជីលា មាន​កម្ពស់​ប្រហែល​ជា ៣០ ទៅ ៤០ ម៉ែត្រ​ ប៉ុណ្ណោះ ដោយ​ឡើង​តាម​ជណ្ដើរ ក៏​ប៉ុន្តែ​ក៏​មាន​ផ្លូវ​ជិះ​វាង​ឡើង​ដល់​លើ​កំពូល​​ភ្នំ​ដែរ ”WordPress.com“ ក្នុង​ការ​សាងសង់​ប្រាសាទ បុព្វការី​ជន​ខ្មែរ​រមែង​តែ​ជ្រើសរើស​ទីតាំង ដូចជា​កំពូលភ្នំ​, ទី​ទួល​ខ្ពស់​មិន​លិច​ទឹក” ភ្នំ ជាលា
យើងខ្ញុំ ចាងហ្វាងការផ្សាយសែតឯករាជ្យជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អស់លោកអ្នកនាង ដែលបានគាំទ្រ និងចូលចិត្តអានកាសែតឯករាជ្យជាតិ តាមរយៈបណ្តាញសង្គមរបស់យើងខ្ញុំ កាសែតឯករាជ្យជាតិ នឹងខំស្វែងរកព័ត៌មាន ចំណេះដឹងថ្មីៗ ជូនអស់លោកនាងដោយមិនគិតថ្លៃ បើអស់លោកអ្នកនាង ចង់ជួយឧបត្ថម្ភការផ្សាយរបស់យើងខ្ញុំ សូមផ្ញើតាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
មានរឿងនិទានថា ជាលា (ជាគ្នាវិញ) ព្រោះនៅត្រង់ម្តុំភ្នំនេះ ធ្លាប់មានការប្រកួតគ្នាស្លាប់រស់រវាងសត្វក្របីឈ្មោលឡើង.ក ដែលជាកូនជាមួយសត្វក្របីឈ្មោលជាឪពុក តែដោយសារការអង្វររបស់ក្របីមេ ក្របីទាំង២បានជាគ្នា។ ក្របីឈ្មោលកន្លងមកតែងសម្លាប់កូនក្របីឈ្មោលចោលទាំងអស់ តែសម្រាប់កូនក្របីមួយនេះ ត្រូវបានមេក្របីយកទៅលាក់ទុក និងផ្តល់ការបណ្តុះបណ្តាលឱ្យមានចំណេះវិជ្ជាការពារខ្លួន។ ពាក្យថា «ជាលា» មាននៅក្នុងបទ «ចម្រៀងទាវឯក» របស់លោកស្រី​ រស់ សេរីសុទ្ធា។ តាមចាស់ៗដំណាលថា ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធ្លាប់បានយាងមកបរបាញ់សត្វព្រៃនៅភ្នំក្បែរភ្នំជាលាគឺ ភ្នំចរចា ឬ ភ្នំអស់លោក (បច្ចុប្បន្នគេហៅថា ភ្នំបែក ពាង) និងបានស្នាក់នៅលើកំពូលភ្នំជាលា។ ក្រុមប្រឹក្សាឃុំជាលា គូសបញ្ជាក់ថា វត្តស៊ីសុវត្ថារ៉ាមនៅជើងភ្នំដិន ស្ថិតនៅក្បែរភ្នំជាលាគឺ ជាព័ស្តុតាងបញ្ជាក់អំពីព្រះរាជវត្តមានរបស់ព្រះអង្គស៊ីសុវត្ថិ ហើយព្រះអង្គជាអ្នកកសាងវត្តនោះ។
ប្រាសាទ​លើ​ភ្នំចរចា បាធាយ
ក្នុង​ការ​សាងសង់​ប្រាសាទ បុព្វការី​ជន​ខ្មែរ​រមែង​តែ​ជ្រើសរើស​ទីតាំង ដូចជា​កំពូលភ្នំ​, ទី​ទួល​ខ្ពស់​មិន​លិច​ទឹក ដើម្បី​ធ្វើ​ឲ្យ​សំណង់​ស្ថាបត្យកម្ម​​មាន​ភាព​សម​ស្រប​តាម​ទ្រឹស្ដី​នៃ​លោកធាតុ​វិទ្យា​ឥណ្ឌា​-​ខ្មែរ ដែល​ចាត់ទុកថា ភ្នំ គឺជា​ទេវស្ថាន​ដ៏​សក្ដិសិទ្ធិ ជា​ទី​គោរព​សក្ការ ។ យ៉ាងណាមិញ​ការសាងសង់​ប្រាសាទ​នៅ​លើ​កូនភ្នំ​មួយ ក៏​ស្ថិត​ក្នុង​ចក្ខុវិស័យ​នេះ​ដែរ ។ បំណែក​ផ្ដែរ​ដែល​ធ្លាក់​បាក់​ជា​ពី​កំណាត់ ស​ឲ្យ​ឃើញ​ថា​ប្រាសាទ​នេះ​ត្រូវ​បាន​សាងសង់​នៅ​ ស​.​វ​. ទី​១០-១១ នៃ​គ​.​ស. ហើយ​មាន​ស្ថិត​ក្នុង​រចនាបថ​បាពួន ។ ហេតុ​ដែល​យើង​លើក​ប្រាសាទ​លើ​ភ្នំ​ចរចា​នេះ បណ្ដាល​មកពី​វត្តមាន​របស់​ប្រាសាទ​នា​សម័យ​អង្គរ​នេះ​ពុំ​សូវ​ត្រូវ​គេ​ស្គាល់ ឬ​ដឹងឮ​ទេ ។
ទាក់ទងទៅ​នឹង​ចំណាស់​នៃ​ប្រាសាទ ថ្វីត្បិតតែ​យើង​ពុំបាន​ជួបប្រទះ​នូវ​សិលាចារឹក​ក្ដី ក៏ប៉ុន្តែ​វត្តមាន​របស់​ក្បាច់​ផ្ដែរ​បែកបាក់​ជា​ពីរ​បំណែក​នៅ​ខាង​មុខ​ប្រាសាទ អាច​ចង្អុលបង្ហាញ​នូវ​ចំណាស់​ពិតប្រាកដ​នៃ​សំណង់​ស្ថាបត្យកម្ម​ខាងលើ​នេះ​ដែរ ។ ជា​ព័ត៌មាន​បន្ថែម យើង​អាច​បញ្ជាក់​ផង​ដែរ​ថា ទីតាំង​នៃ​ប្រាង្គ​ប្រាសាទ​ឥដ្ឋ​ខាង​លើ​នេះ ក្នុង​អតីតកាល​ដ៏​យូរលង់​មួយ​ដែល​គេ​ពិបាក​នឹង​កំណត់​សម័យកាល​បាន គឺជា​កន្លែង​ពិសិដ្ឋ​មួយ​យ៉ាង​សំខាន់​សម្រាប់​​ប្រជាជន​ដែល​រស់នៅ​ភូមិភាគ​នេះ ។
កាសែតឯករាជ្យជាតិ សូមជំរាបជូនលោកអ្នកនាងថា ពីរឆ្នាំកន្លងមកនេះ យើងបានផ្សាយតាមរយៈ Website: www.kaset-ekreachcheat.com គឺមិនដែលបានផលចំណូលពីការផ្សាយពាណិជ្ជកម្មដើម្បីទ្រទ្រង់គេហទំព័រនេះឡើយ ហេតុដូច្នេះចាប់ពីខែ វិច្ឆិកា ២០២៥ តទៅ យើងនឹងផ្សាយតាមគេហទំព័រចាស់ www.erc-news.blogspot.com របស់យើងដដែលវិញ សូមអរគុណ

លក្ខណៈ​ដ៏​ពិសិដ្ឋ​នេះ ត្រូវ​បាន​សំដែង​ឡើង​តាមរយៈ​ស្លាកស្នាម​បុរាណវត្ថុវិទ្យា ដូចជា រន្ធ​តូច​-​ធំ​ទាំងឡាយ ដែល​បុព្វបុរស​ជន​បាន​ចោះ​នៅ​លើ​ថ្មភ្នំ​ដើម្បី​ទុក​ជា​ទី​គោរព​សក្ការ ។ នេះ​ជា​បញ្ហា​មួយ​ដែល​គប្បី​គេ​ត្រូវ​សិក្សា វិភាគ​ស៊ីជម្រៅ​នៅ​ពេល​អនាគត​ខាងមុខនេះ ៕ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
ប្រវត្តិ ភ្នំជីលា និងបាសាទលើភ្នំ ចរចា ប្រវត្តិ ភ្នំជីលា និងបាសាទលើភ្នំ ចរចា Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:00:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.