ផ្សាយថ្ងៃទី ២៩ កក្កដា ២០២៦
(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
ពញារក្សាភិបាលមេឃុំព្រែកតាកូវ ខ្ញុំព្រះបាទសូមជូនព័ត៌មានឣំពីឣ្នកតា១ដែលមាននៅក្នុងវត្តព្រែកបង្កង។ តាមសេចក្តីសួររបស់ពុទ្ធសាសនបណ្ឌិត្យ លេខ ១២២១ និងសាលាស្រុកលេខ ៣១៦ ថ្ងៃ២៣ ខែសេប្តមប្រិ ឆ្នាំ ១៩៤៦។ ពញាព្រះបាទបានសួរពុទ្ធដីកាលោកគ្រូចៅឣធិការគង់នៅវត្តព្រែកបង្កង។ លោកថា តាំងពីដើមមក គ្មានឣ្នកតាព្រះចៅមុខបួនធ្វើឣំពីសំរឹទ្ធទេ មានតែឣ្នកតាប៉ាខាវ និងព្រះឣង្គព្រះភ័ក្ត្រ ៤ គឺមកជាមួយគ្នា។ រូបឣ្នកតានោះធ្វើដោយថ្ម ប៉ុន្តែបាត់បង់យូរណាស់ទៅហើយ ទើបមានឈ្មោះ ឈឹម ជាឣាចារ្យវត្ត បានសាងរូបជាថ្មទៀតធ្វើឣំពីស៊ីម៉ង់ត៍ ហើយធ្វើឣាស្រមដាក់ឣ្នកតានោះនៅខាងកើតក្បែរព្រះវិហារ។ ឣ្នកស្រុកជិតឆ្ងាយតែងតែ រាប់ឣានគោរពឣ្នកតានោះជាច្រើន។ គ្រឿងសំណែនដែលគេតែងបូជាគឺបាយដំណើប ប្រហុក ក្បាលជ្រូក និងមាន់ស្ងោរ។ ពេលដែលឡើងឣ្នកតានោះ កំណត់យកថ្ងៃ ១៥កើត ខែមាឃ។
ឯព្រះឣង្គព្រះភ័ក្ត្រ ៤ ធ្វើឣំពីថ្ម ដល់មក ព.ស.២៤៣៧ មានលោកចាងហ្វាងឈ្មោះ ញឹក បានកសាងព្រះវិហារជាថ្មីក៏យកទឹកមាសមកបិទព្រះឣង្គនោះហើយ។ តាំងពីដើមមកគេយកព្រះឣង្គមកដាក់ក្នុងព្រះវិហារ ឣ្នកស្រុកជិតឆ្ងាយកោតខ្លាចគោរពប្រណិប័តន៍ព្រះឣង្គមិនដែលដាច់ ហើយគេតែងតែថ្វាយស្លាធម៌ដូង អង្ស ផ្កាប្រាក់ ហើយឣ្នកស្រុកចូលមកធ្វើបុណ្យដូចជាព្រះឣង្គធម្មតាតាមទំនៀមទម្លាប់ពីបុរាណមក។ អ្នកតា ប៉ាខាវ គឺជាអ្នកតាដ៏ល្បីល្បាញមួយរូបក្នុងជំនឿរបស់ប្រជាជនខ្មែរ។ តាមទម្លាប់តាំងពីបុរាណមក រូបតំណាងអ្នកតាប៉ាខាវច្រើនតែជា ដុំថ្ម ដែលអ្នកស្រុកយកមកតម្កល់ទុក ក្នុងអាស្រមតូចមួយ ឬឆ្លាក់ជាព្រះនារាយណ៍ និងមានទម្រង់ជា ព្រះភ័ក្ត្រ៤ គូជាមួយនឹងព្រះអង្គផ្សេងៗទៀត។នៅក្នុងខេត្តកណ្តាល (ដូចជានៅវត្តព្រែកបង្កង ស្រុកមុខកំពូល) ពេលឡើងអ្នកតានេះ អ្នកស្រុកតែងធ្វើឡើងនៅថ្ងៃ ១៥ កើត ខែមាឃ ព្រមទាំងថ្វាយគ្រឿងសំណែនដូចជា បាយដំណើប ប្រហុក ក្បាលជ្រូក និងមាន់ស្ងោរ។ រូបសំណាករបស់លោកអាចប្រែប្រួលទៅតាមតំបន់ ដែលជារឿយៗត្រូវបានសាងសង់ឡើងវិញដោយស៊ីម៉ងត៍។ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119

អ្នកតាប៉ាខាវ និងព្រះអង្គព្រះភ័ក្រ្ត៤ ខេត្តកណ្ដាល
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:00:00 AM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:00:00 AM
Rating:

No comments: