ប្រាសាទបក្សីចាំក្រុង - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ប្រាសាទបក្សីចាំក្រុង

ផ្សាយថ្ងៃទី ១២ កញ្ញា ២០២៦

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
ប្រាសាទបក្សីចាំក្រុង ស្ថិតនៅក្បែរច្រកទន្លេអុំ (ខាងត្បូងអង្គរធំ និងខាងជើងភ្នំបាខែង) សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប គឺជា​ប្រាសាទ​ដែល​មាន​រូបរាងតូច​ច្រឡឹង​មួយ និង​មាន​ឃឿ​ន​៣​ថ្នាក់ សាង​ឡើង​រវាង​ដើម​ស​.​វ​ទី​១០ ក្រោយ​ពេល​ដែល​ប្រាសាទ​លើ​ភ្នំ​បាខែង​សាង​រួច​ហើយ​។
ប្រាសាទបក្សីចាំក្រុងចាប់ផ្តើមកសាងឡើងដោយព្រះបាទហស៌វរ្ម័នទី១ (៩១០ - ៩៤៤) ដែលព្រះអង្គគឺជាព្រះរាជបុត្រមួយអង្គក្នុងចំណោមព្រះរាជបុត្រាទាំងពីររបស់ព្រះបាទយសោវរ្ម័នទី១ និងបញ្ចប់ការកសាងដោយព្រះបាទរាជេន្ទ្រវរ្ម័នទី២ (៩៤៤ - ៩៦៨) ដែលប្រាសាទនេះត្រួវបានស្ថាបនាដើម្បីឧទ្ទឹសថ្វាយព្រះឥសូរក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទបក្សីចាំក្រុង ស្ថិតនៅកណ្តាលព្រៃស្រោងខាងឆេ្វងផ្លូវ និងខាងជើងភ្នំបាខែង ប្រហែល១៥០ម៉ែត្រមានកាំជណ្តើរស្ថាបនា ដោយថ្មបាយកៀ្រម និងឥដ្ឋពក្រហម។
យើងខ្ញុំ ចាងហ្វាងការផ្សាយសែតឯករាជ្យជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អស់លោកអ្នកនាង ដែលបានគាំទ្រ និងចូលចិត្តអានកាសែតឯករាជ្យជាតិ តាមរយៈបណ្តាញសង្គមរបស់យើងខ្ញុំ កាសែតឯករាជ្យជាតិ នឹងខំស្វែងរកព័ត៌មាន ចំណេះដឹងថ្មីៗ ជូនអស់លោកនាងដោយមិនគិតថ្លៃ បើអស់លោកអ្នកនាង ចង់ជួយឧបត្ថម្ភការផ្សាយរបស់យើងខ្ញុំ សូមផ្ញើតាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
នៅម្តុំប្រាសាទនេះក៏មានប្រាសាទតូចៗមួយចំនួនទៀតកសាងអំពីឥដ្ឋ ដែលខ្លះបាំងបាត់ដោយរុក្ខជាតិ។ ប្រាសាទបក្សីចាំក្រុងមានរាងជាសាជី មានថ្នាក់ៗ ធ្វើពីឥដ្ឋបែរមុខទៅទិសខាងកើត។ ប្រាសាទនេះមាន៤ ថ្នាក់ កសាងពីថ្មបាយកៀ្រមបន្តុប ប្រាសាទឥដ្ឋខាងលើ មានជណ្តើរគ្រប់ទាំងបួនទិស ទ្វារបញ្ឆោតបីទិសតែក្បាច់រចនាសំរាប់បិទពីក្រៅបាត់បង់អស់ហើយនៅសល់តែក្បាច់ផែ្តរលើខ្លោងទ្វារនៅល្អ មានព្រះឥន្រ្ទ គង់លើដំរីព្ធរាវ័ណ (ដំរីមានក្បាលបី) ឯចុងទាំងសងខាងមានគណេសនិងមាត់ទ្វារខាងកើតមានសិលាចារិក ។
តាមឯកសារបានបញ្ជាក់ថាកាលពីជំនាន់កសាងប្រាសាទនេះពុំមានសិលាចារិកអ្វីឡើយលុះដល់ ព្រះបាទរាជេន្ទ្រវរ្ម័នទី២ ដែលមានមរណនាមថា សិវលោក បាននាំរាជធានីពីកោះកេរមកតាំងនៅអង្គរសាថ្មីវិញនៅគ្រិស្តសករាជ ៩៤៨ ទើបព្រះអង្គឲ្យគេចារិកកាព្យសំស្រ្កឹតនៅលើមេទ្វារគួរជាទីចាប់អារម្មណ៍ក្រៃលែងព្រោះមាននិទានអំពីបុព្វការីជនដំបូងបង្អស់នៃជនជាតិខែ្មរក្នុងលំនាំរឿងព្រេងដែលបាននិយាយថាខែ្មរមានតំណពូជពង្ស មកពីឥសីមួយអង្គព្រះនាម "កម្ពុ" ដែលបង្កើតដោយឯកឯង (ស្វាយម្ភូ) ឥសីនោះទៅភពប្រសព្វនឹងទេពកញ្ញាឈ្មោះ "មេរា" ទើបបង្កើតជាកូនចៅតរៀងមក ប្រាសាទបក្សីចាំក្រុងកសាងនៅលើស្ថានីយបុរេប្រវត្តិមួយនៃយុគសំរឹទិ្ធ។ សិលាចារិកនៅលើទ្វាប្រាសាទបញ្ជាក់អំពីកាលបរិច្ឆេទរបស់ប្រាសាទ និង ពីរូបបដិមាព្រះឥសូរធ្វើអំពីមាស និងកវីទេវកថានៃអារ្យធម៌ខ្មែរ។ នៅចម្ងាយ១៥០ម៉ែត្រពីជណ្តើរបុរាណភ្នំបាខែង នៅខាងឆ្វេងផ្លូវគេប្រទះឃើញប្រាសាទនេះលេចនៅក្នុងកណ្តាលព្រៃមានថ្នាក់កាំជណ្តើរស្ថាបនាដោយថ្មបាយក្រៀមនិងឥដ្ឋពណ៌ក្រហម ដែលជាសម្ភារៈម្យ៉ាងដែលច្រើនប្រើប្រាស់នៅក្នុងសតវត្សរ៌ទី១០។
តួប្រាសាទប្រើឥដ្ឋដោយមិនប្រើប្រាស់កំបោរបាយអរ ដើម្បីភ្ជាប់ឥដ្ឋនោះទេ គេដាក់បន្តុបពីលើផ្ទៃគ្រឹះឱ្យឃើញគែមបន្តិចៗ តួប្រាង្គនេះមួយជ្រុងប្រវែង៨ម៉ែត្រសង់ទៅទិសខាងកើត ហើយមានទ្វារបញ្ឆោត ៣ ដែលមានសសរនិងផ្តែរសង់អំពីថ្មភក់ដែលមានឆ្លាក់ក្បាច់ផ្កាយ៉ាងល្អ។ ជាពិសេសទៅទៀតក្បាច់ដែលនៅខាងលើផ្តែរទិសខាងកើតមានឆ្លាក់រូបគណេស្វរៈមានប្រមោយវែងដូចរូបដែលគេឃើញនៅប្រាសាទមេបុណ្យខាងកើត។ នៅចំកណ្តាលប្រាង្គនៅទិសខាងកើតមានផ្តែរឆ្លាក់ជារូបព្រះឥន្ទ្រគង់លើដំរីក្បាលបីនិងមានរូបមនុស្សតូចៗអមសងខាងផង។ នៅខាងក្រៅមានឆ្លាក់ជាក្បាច់ផ្កាផ្សេងៗព្រមទាំងទេពមានលាបពណ៌ខ្លះផង ដើប្បីកុំឱ្យឆាប់ខូចក្បាច់។ នៅកណ្តាលប្រាង្គមានគេចាក់ដីកម្រាស់មួយម៉ែត្រហើយមានព្រះពុទ្ឋរូបចូលបរិនិព្វាន រូបព្រះពុទ្ឋនេះត្រូវបានគេកសាងនៅសម័យក្រោយទេ។
ឈ្មោះរបស់ប្រាសាទបក្សីចាំក្រុងគឺជាប់ទាក់ទងនឹងរឿងព្រេងខ្មែរ ដែលស្តេចនៅក្នុងរឿងនោះមានបក្សីចាំថែរក្សាគ្រប់គ្រង ហើយមិនបានគ្រងរាជ្យបន្ទាប់ពីមានការគេចខ្លួនពីការដេញតាមសំលាប់ពីស្តេចដែលសោយរាជ្យមុន។
កាសែតឯករាជ្យជាតិ សូមជំរាបជូនលោកអ្នកនាងថា ពីរឆ្នាំកន្លងមកនេះ យើងបានផ្សាយតាមរយៈ Website: www.kaset-ekreachcheat.com គឺមិនដែលបានផលចំណូលពីការផ្សាយពាណិជ្ជកម្មដើម្បីទ្រទ្រង់គេហទំព័រនេះឡើយ ហេតុដូច្នេះចាប់ពីខែ វិច្ឆិកា ២០២៥ តទៅ យើងនឹងផ្សាយតាមគេហទំព័រចាស់ www.erc-news.blogspot.com របស់យើងដដែលវិញ សូមអរគុណ

តាមសិលាចារឹកនៅប្រាសាទបក្សីចាំក្រុង បានសរសើរពីព្រះបាទហស៏វរ្ម័នទី១ ពូកែក្នុងការប្រយុទ្ធ ដោយដាវ ពោរពេញដោយជ័យជំនៈ តឹងរុឹងក្នុងការតាំងសមាធិ យកចិត្តទុកដាក់ក្នុងការយកអាសាអ្នកដទៃ ត្រឹមត្រូវក្នុងវិរភាព[២]។ សិលាចារឹកនៅតាមជើងសសរខ្លោងទ្វាររៀបរៀបពីរាជ្ជកាលរបស់ព្រះបាទរេជេន្ទ្រវរ្ម័នព្រមទាំងអធិប្បាយបញ្ជាក់អំពីស្ថានភាពនៃប្រាសាទនៅក្នុឆ្នាំ៩៤៧នៃគ.ស។ មានរូបសំណាក់ព្រះវស្ណុមួយអង្គបិទមាសនៅក្នុងប្រាសាទនេះនៅជំនាន់នោះ។ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
ប្រាសាទបក្សីចាំក្រុង ប្រាសាទបក្សីចាំក្រុង Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:00:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.