ផ្សាយថ្ងៃទី ១៩ តុលា ២០២៦
(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
ស្ពានតាអោង (ឬតាអុង) គឺជាស្ពានបុរាណសម័យអង្គរដែលមានអាយុកាលជិត ៩០០ឆ្នាំ កសាងឡើងក្នុងរជ្ជកាលសម័យ [ព្រះបាទជ័យវរ្ម័នទី៧]។ ប្រវត្តិ និងទីតាំងសំខាន់ៗអ្នកកសាង៖ ព្រះបាទជ័យវរ្ម័នទី៧ នៅចុងសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣។ ទីតាំង៖ ស្ថិតនៅលើខ្នងស្ទឹងជីក្រែង ក្នុងខេត្តសៀមរាប។ លក្ខណៈពិសេស៖ ជាស្ពានបុរាណវែងជាងគេទី៣ ក្នុងសម័យអង្គរ ដែលមានប្រវែងប្រមាណ ៧៧ម៉ែត្រ។ ស្ថាបត្យកម្ម៖ សង់ឡើងអំពីថ្មបាយក្រៀម លម្អដោយបង្កាន់ដៃនាគក្បាល៩ និងមានរូបព្រះពុទ្ធសមាធិនៅចំកណ្តាល។
ស្ពានតាអោងមានទីតាំងស្ថិតនៅក្នុងភូមិកំបោរអ ឃំុខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។ ស្ពានតាអោងមានអាយុកាលប្រហែលជាង៩០០ឆ្នាំហេីយ ដែលមនុស្សម្នាមិននឹកស្មានថាវាស្ពានបុរាណមួយ ទោះជាយ៉ាងណាក៏ដោយ វាជាស្ពានដ៏ធំហេីយវែងជាងគេក្នុងចំណោមស្ពានទាំង២៣ ដែលស្ថិតតាមបណ្តោយមាគា៌ទៅកាន់ទីក្រុងព្រះខ័នកំពង់ស្វាយ។ ស្ពានដែលបានស្ថាបនៅខ្សែខាងលេីនៃស្ទឹងជីក្រែង ដែលមានបណ្តោយ ៧៧ម៉ែត្រ និងទទឹង ១៣ម៉ែត្រនិងមានរន្ធតាដេវ (ប្រឡោះបង្ហូរទឹក) ចំនួន១៥ កំពស់៦ម៉ែត្រ ទទឹង២ម៉ែត្រ ដែលស្ថាបនាអំពីថ្មបាយក្រៀម។
នៅខាងលេីស្ពានសងខាងវាត្រូវបានអមដោយភ្នាក់ដៃនាគរាជដែលមានក្បាល៩ និងមានរូបសំណាកព្រះពុទ្ធគង់តាំងសមាធិធម៌ចំកណ្តាលនៃក្បាលនាគ។ ចំណុចចាប់ចិត្តដិតអារម្មណ៏តាមបណ្តោយផ្លូវបុរាណទៅកាន់ស្ពានបុរាណនេះ ចាប់ពីប្រាសាទបេងមាលាទៅទិសខាងកេីតអាចដល់ចំណុចភូមិចាន់ហៀរ ភូមិទ័ពជ័យ បុរាណដ្ឋាន ឡផលិតកុលាលភាជណ៏ និងស្ពានតូចៗជាច្រេីនទៀត បន្ទាប់ មកបន្តដំណេីរមួយស្របក់ទៀតទេីបដល់ភូមិកំបោរអ និងស្ពានចំណាស់នេះ។ ស្ពានតាអោងគឺជាស្ពានបុរាណវែងជាងគេក្នុងចំណោមស្ពានបុរាណចំនួន២៣លើដងផ្លូវបុរាណពីរាជធានីអង្គរទៅបាកាណ(បាកាណព្រះខ័នកំពង់ស្វាយ)។ ស្ពាននេះមានប្រវែង៧០ម៉ែត្រ ទទឹង១៣ម៉ែត្រ និងមានរន្ធត្រដេវចំនួន១៤។ រន្ធត្រដេវនីមួយមានទទឹង២ម់ែត្រ និងមានកំពស់៦ម៉ែត្រ។ ស្ពាននេះធ្វើអំពីថ្មបាយក្រៀម លំអដោយបង្កាន់ដៃនាគក្បាលប្រាំបួន និងមានព្រះពុទ្ធសមាធិនៅចំកណ្តាលក្បាលនាគធ្វើអំពីថ្មភក់ចំពោះកាលបរិច្ឆេទនៃស្ពាននេះគេពុំដឹងច្បាស់ថាវាចាប់ផ្តើមកសាងនៅក្នុងរាជណាទេ គ្រាន់តែដឹងថាស្ពាននេះកសាងឡើងនៅក្នុងសម័យអង្គរ ប៉ុន្តែបើមើលទៅចម្លាក់បង្កាន់ដៃនាគកសាងឡើងនៅក្នុងរចនាបថបាយ័នឆ្នាំ១១៨១ ដល់ឆ្នាំ ១២២០នៃគ.ស។
ស្ពាននេះមានសភាពទ្រុឌទ្រោមយ៉ាងខ្លាំង ដែលបង្កឡើងពីកត្តាមនុស្ស និងកត្តាធម្មជាតិ។ ផ្នែកជាច្រើននៃស្ពានបុរាណនេះបានប្រះញែកចេញពីគ្នាជាខ្លាំងដោយនៅផ្នែកកណ្តាលតួស្ពានសង្ខាងថ្មមួយចំនួនត្រូវបានរលុះធ្លាក់ និងផ្នែកផ្សេងទៀតកំពុងប្រឈមនឹងការរលុះធ្លាក់ផងដែរ។ ក្រោយពីសិក្សាអំពីផែនទីហានិភ័យរួចនៅឆ្នាំ ២០១៧ អាជ្ញាធរជាតិអប្សរាបានលើកគម្រោងជួសជុលដំណាក់កាលទី១ ចំនួន ២ ចំណុចសំខាន់ៗ នៅជញ្ជាំងស្ពានផ្នែកខាងជើង ដែលបានរលុះធ្លាក់ និងមានការរហែកធំចេញក្រៅប្រឈមការធ្លាក់។ ដំណើរការនៃការជួសជុលនេះមានដូចជា ធ្វើសម្រង់ប្លង់ ការចុះបញ្ជីថ្ម ការជួសជុលថ្ម ការពង្រឹងជើងសសររលុះធ្លាក់ឡើងវិញ ការបង្ហាប់ដីជាដើម។ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119 ស្រាវជ្រាវដោយលោក នង ច័ន្ទថន និងរក្សាសិទ្ធិដោយ កាសែតឯករាជ្យជាតិ

តោះ! យើងនាំលោកអ្នកនាងទៅដឹងពី ប្រវត្តិ ស្ពានតាអោង
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:00:00 AM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:00:00 AM
Rating:

No comments: