ភ្នំពេញ៖ នារីម្នាក់បានបើកម៉ូតូ១គ្រឿង ម៉ាកធូដេរ បំរុងមកទិញទឹកក្រឡុក ត្រូវជន សង្ស័យមានគ្នាពីរនាក់ ជិះមកក្បែរឆក់យក កាបូបលុយបានសំរេច គេចខ្លួនដោយ សុវត្តិភាព។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ IOS
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១១ នឹង ៣០នាទីយប់ ថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០១៦ ស្ថិតក្នុងសង្កាត់ទួលទំពូង ២ ខណ្ឌចំកាមន។
ជនរងគ្រោះមានឈ្មោះ អ៊ូច ចាន់ឌី ភេទ ស្រី អាយុ ២៦ ឆ្នាំ មានមុខរបរ ដើរលក់ម្ជូរ តាមហាង ស្នាក់នៅក្នុងបុរីសូនី ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
(VS Pest Control) សេវាកម្មទូទៅ សំអាតកញ្ចក់តាមអគារខ្ពស់ៗ ការពារ និង កំចាត់សត្វកណ្តៀរ និងសត្វល្អិតផ្សេងៗ
តាមប្រភពពីជនរងគ្រោះ បានអោយដឹងថា មុនពេលកើតហេតុ រូបនាង បានបើកម៉ូតូ១ គ្រឿង ម៉ាកធូដេរ ពណ៌ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ 1FL-9059 តាមបណ្ដោយផ្លូវ ២៧១ គោលបំណង ត្រឡប់ទៅផ្ទះ ខណៈមកដល់ចំណុច កើតហេតុកែងផ្លូវលេខ ៤៣២ បំរុងឈប់ ទិញទឹកក្រឡុក ស្រាប់តែលេចជនសង្ស័យ មានគ្នាពីរនាក់ ជិះម៉ូតូ១គ្រឿង មិនចាំ ម៉ាកមកពីក្រោយ បានធ្វើសកម្មភាពឆក់យក កាបូបស្ពានបាន ហើយជិះគេចខ្លួន ដោយសុវត្តិភាព។
របស់ដែលបាត់បងនៅ ក្នុងកាបូប រួមមានលុយដុល្លារ ចំនួន ៥០ ដុល្លារ និងទូរស័ព្ទ អាហ្វូនហ្វាយអែស១គ្រឿង។
ក្រោយកើតហេតុ ជនរងបានត្រឹមតែ មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ទួលទំពូងតែប៉ុណ្ណោះ៕ ស៊ីន កុសល
ជិះម៉ូតូមកទិញទឹកក្រឡុកត្រូវចោរឆក់កាបូបទៅបាត់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
8:00:00 PM
Rating:

No comments: