មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ប្រទេសចម្ប៉ា (ក្រោមការឈ្លានពានរបស់យួន) (តមកពីលេខមុន)

ផ្សាយថ្ងៃទី ២៧ តុលា ២០២៣

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
នគរចម្ប៉ា មានរាជធានី ៣គឺ
ឥន្ទ្របុរៈ នៅអំឡុងឆ្នាំ៨៧៥ ដោយសោយរាជ្យដោយព្រះបាទឥន្ទ្រវរ្ម័នទី២ ជាញាតិវង្សរបស់ខ្មែរ រួចយួនដាយវៀត ក៏កែប្រវត្តិរបស់ស្តេចខ្លួន ដុង ដួង រួចចាត់ទុកស្ដេចអង្គនេះ គ្រងរាជ្យនៅ ខេត្តដាណាង ប្រទេសវៀតណាមខាងជើង ហើយមិនពេញចិត្តការដឹកនាំរបស់ ព្រះបាទឥន្ទ្រវរ្ម័នទី២ ដែលកាន់ ព្រះពុទ្ធសាសនាមហាយាន្ដ ដែលធ្វើអោយជំលោះរវាង ស្ដេចនគរចម្ប៉ា មានខ្សែស្រឡាយខ្មែរ និងស្ដេចនគរចម្ប៉ា មានខ្សែស្រឡាយយួន។ ហើយក៏ដាក់ប្រាសាទមួយដែលកសាងនៅសម័យនោះ ថាកសាងតាមរចនាបថ ម៉ាយ សាន់។ វិជ័យ ចាប់ពីស.ត.វទី១២ ដល់ស.ត.វទី១៣ ព្រះបាទសូរ្យវរ្ម័នទី២ គ្រប់គ្រងនគរចម្ប៉ា ក្រុងវិជ័យ នៅឆ្នាំ១១៤៥
កៅធរៈ
មណ្ឌរង្គ
យើងខ្ញុំ ចាងហ្វាងការផ្សាយសែតឯករាជ្យជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អស់លោកអ្នកនាង ដែលបានគាំទ្រ និងចូលចិត្តអានកាសែតឯករាជ្យជាតិ តាមរយៈបណ្តាញសង្គមរបស់យើងខ្ញុំ កាសែតឯករាជ្យជាតិ នឹងខំស្វែងរកព័ត៌មាន ចំណេះដឹងថ្មីៗ ជូនអស់លោកនាងដោយមិនគិតថ្លៃ បើអស់លោកអ្នកនាង ចង់ជួយឧបត្ថម្ភការផ្សាយរបស់យើងខ្ញុំ សូមផ្ញើតាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
នៅឆ្នាំ១១៤៩ ក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ទ្រង់បានដាក់នគរចម្ប៉ាជាអាណាខេត្តចំណុះអោយខ្មែរ
ប៉ាន់ឌូរ៉ាន់ហ្គា
តុងកឹង
អណ្ណាម
កូសាំងស៊ីន
ព្រះរាជា ជយឥន្ទ្រវម៌្មទី៤ គ្រងរាជ្យពីឆ្នាំ១១៧៧ ដល់ ១១៨១ ដែលជាឆ្នាំដែល ប្រទេសចម្ប៉ា បានប្ដូរឈ្មោះទៅជា ចាម និងឈ្លានពានខ្មែរ។
ឆ្នាំ១៤៧១ កងទ័ពឡេដឹកនាំដោយស្ដេច ឡេ ថាញ់ តុង (Lê Thánh Tông) បានចូលលុកលុយចាម្ប៉ា ជាការឈ្លានពានរបស់វៀតណាមនៅចាម្ប៉ាឆ្នាំ១៤៧១ និងកាន់កាប់បានរាជធានីចាម វិជ័យ ។ ព្រឹត្តិការណ៍នេះ បានបញ្ចប់ឥទ្ធិពលចាម្ប៉ាដែលជានគរមានអំនាច ទោះបីជានគរចាម ដែលនៅសល់តូចៗនៅតែបន្តអស់រយៈពេលពីរបីសតវត្សទៀតក៏ដោយ ។ វាជាដើមហេតុ នូវការរប៉ាត់រប៉ាយបែកខ្ញែកប្រជាជនចាមទូទាំងអាស៊ីអាគ្នេយ៍ ។ ដោយនគរចាម្ប៉ាបានខ្ទេចខ្ទីភាគច្រើនហើយ និងប្រជាជនចាមបានត្រូវនិរទេសបំបង់ រឺ ត្រូវសង្កត់សង្កិន ការដាក់អាណានិគមរបស់វៀតណាម នូវអ្វីដែលឥលូវជាភាគកណ្ដាលនៃប្រទេសវៀតណាមបានបណ្ដាលឲគ្មានការតស៊ូណារឹងមាំទៀតឡើយ ។ ក៏ប៉ុន្តែ ការយាយីព្យាបាទបានកើនឡើងយ៉ាងខ្លាំងដោយអ្នកតាំងលំនៅថ្មី គិញ (Kinh) (វៀត) ហើយនិងការធ្វើសមាហរណកម្មនៃដែនដីចាមដើមទៅជាជាតិវៀតណាម ភាគច្រើននៃប្រជាជនចាមថ្វីត្បិតនៅមានក្នុងប្រទេសវៀតណាម ហើយនិងឥលូវពួកគេបានចាត់ទុកថាជាជនជាតិមួយ ក្នុងចំណោមជនជាតិភាគតិចដ៏សំខាន់ៗនៅក្នុងប្រទេសវៀតណាមសម័យទំនើបនេះ ។
ទីក្រុង ហ៊ូ បានស្ថាបនិក ក្នុងឆ្នាំ១៦០០តាំងនៅក្បែរៗជិតនឹងរាជធានីចាម្ប៉ានៃ ឥន្ទ្របុរៈ ដែលស្ថិតនៅទីនោះយូរហើយ ។ ឆ្នាំ១៤៧៩ ស្ដេច ឡេ ថាញ់ តុង (Lê Thánh Tông) ក៏បានធ្វើយុទ្ធនាការតទល់នឹង ប្រទេសឡាវដែរ ហើយបានកាន់កាប់រាជធានីហ្លួងព្រះបាង។ ទ្រង់បានធ្វើការលុកលុយបន្ថែមឆ្ពោះទៅខាងត្បូងទៅ ក្នុងតំបន់ទន្លេអិរ៉ាវ៉ាឌី ប្រទេសភូមាសព្វថ្ងៃនេះ មុនពេលដកទ័ពថយមកវិញ ។
ចម្ប៉ា​ ជា​ដែនដី​ដំបូង​គេ​មួយ​ដែរ​នៅ​អាស៊ី​អា​គ្នេ​យ៍​។​ អតីត​ប្រទេស​របស់​ជនជាតិ​ចាម​មួយ​នេះ​ មាន​ឥ​ទិ្ធ​ពល​ឈាន​ដល់​កំពូល​ដូច​សម័យ​អង្គរ​ដែរ​ នៅ​សតវត្ស​ទី​៨-៩-​ដល់ទី​១១​ ។​ អាណាចក្រ​បាត់ឈ្មោះ​ប្រទេស​លើ​ផែនទី​ពិភពលោក​នេះ​ បាន​ចូលលុក​លុយ​អង្គរ​ រយៈពេល​ ៤​ឆ្នាំ​ នៅ​រវាង​ ឆ្នាំ​១១៧៧-១១៨១​។​ ប៉ុន្តែ​មុន​ ចូលលុក​លុយ​អង្គរ​ គឺ​ ចម្ប៉ា​ មាន​ទំនាក់ទំនង​ ល្អជា​មួយ​អាណាចក្រ​ខ្មែរ​ ដែល​អាច​ទប់ទល់​បានការ​ឈ្លានពាន​ពី​ដាយ​វៀត​(​អណ្ណាម)​ទៀត​ផង​។​
ក្នុង​រជ្ជកាល​ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​២​ អាណាចក្រ​ខ្មែរ​និង​ អតីត​អាណាចក្រ​ចម្ប៉ា​ មាន​ទំនង​ល្អជា​មួយ​គ្នា​ ហើយ​ចេះ​ជួយ​គ្នា​ទៀត​ផង​។​ តែ​ចម្ប៉ា​ បាន​ភ្លេច​នូវ​ ការ​សាមគ្គី​ជាមួយ​ខ្មែរ​ បែរជា​លុកលុយ​អង្គរ​ទៅ​វិញ​ ។​ ការ​លុកលុយ​អង្គរ​ មិន​បាន​យូរ​ឡើយ​ ក៏​ត្រូវ​បាន​ ព្រះបាទ​ជ័យ​វ​រ្ម​នទី​ ៧​ វាយ​បណ្ដេញចេញ​ ធ្វើ​ឱ្យ​កងទ័ព​ចម្ប៉ា​វិនាស​ រត់​ខ្ចាត់ខ្ចាយ​ ហើយ​ មហា​កំពូល​ស្ដេច​ខ្មែរ​អង្គ​នេះ​ បាន​ចូលលុក​លុយ​ ចម្ប៉ា​ទៀត​ផង​។​​តាម​ការ​បកស្រាយ​របស់​ លោក​សាស្ត្រាចារ្យ​ ដៀប សុផល ចម្ប៉ា​ ចាប់ផ្ដើម​ចុះ​ខ្សោយ​អំណាច​ គឺ​ដោយ​សារ​អតីត​ដែនដី​នេះ​ រង​ការ​លុកលុយ​ពី​សំណាក់​ដាយ​វៀត​។​ ការ​ចុះ​ខ្សោយ​និង​បាត់​រូបរាង​របស់​អតីត​រាជាណាចក្រ​នេះ​គឺ​ចាប់​ ពី​សតវត្ស​ទី​ ១៤​ ,១៥,​ ១៦​ និង​ទី​១៧​។​
សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
តាមការស្រាវបានពន្យល់ថា ដើមចម​ធ្វើ​ឱ្យ​ចម្ប៉ា​ចុះ​ខ្សោយ​ គឺ​ដោយសារ​អតីត​រាជាណាចក្រ​នេះ​ មាន​ស្ដេច​ក្រាញ​ ការ​ចង់​ធ្វើ​ស្ដេច​លើ​ស្ដេច​ បណ្ដាល​ឱ្យ​បែងចែក​ដែនដី​នេះ​ជា​៣​ ភូមិសាស្ត្រ​។​ ទីបំផុត​ បាត់បង់​កម្លាំង​ បាត់បង់​ការ​សាមគ្គី​គ្នា​ ធ្វើ​ឱ្យ​ ដាយ​វៀត​ កាន់កាប់​ ទឹកដី​ របស់​ចម្ប៉ា​ ជា​បណ្ដើរៗ​ ហើយ​ដែនដី​នេះ​ចាប់ផ្ដើម​ រួច​តូច​ រហូត​បាត់ឈ្មោះ​លើ​ ផែនទី​ ពិភពលោក​ តែ​ម្ដង​ដោយនៅ​សល់​តែ​ឈ្មោះ​ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​ប៉ុណ្ណោះ​។ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
ប្រទេសចម្ប៉ា (ក្រោមការឈ្លានពានរបស់យួន) (តមកពីលេខមុន) ប្រទេសចម្ប៉ា (ក្រោមការឈ្លានពានរបស់យួន) (តមកពីលេខមុន) Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:41:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.