ជនជាតិចិនស្រវឹងស្រា បើករថយន្តជ្រុលទៅ បុកចិញ្ចើមផ្លូវ និងបង្គោលស្លាកចរាចរណ៍ វៀចមួយដើម រថយន្តបែកកង់ទាំងទៅលែងរួច - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ជនជាតិចិនស្រវឹងស្រា បើករថយន្តជ្រុលទៅ បុកចិញ្ចើមផ្លូវ និងបង្គោលស្លាកចរាចរណ៍ វៀចមួយដើម រថយន្តបែកកង់ទាំងទៅលែងរួច

ភ្នំពេញ៖ បុរសម្នាក់ជាជនជាតិចិន ២នាក់ បើករថយន្តមួយគ្រឿង ម៉ាក ក្រេតវ៉ល ទាំងស្ថានភាព ស្រវឹង យ៉ាងលឿន ជាមួយមិត្តភក្តិ ហើយបត់ស្តាំបួងចង្កូត មិនទាន់ ក៏ឡើងលើចិញ្ចើមសួនច្បារ បុកស្លាកសញ្ញាបណ្តាលឲ្យទ្រេតអស់១ដើម និងរងរបួសម្នាក់ជាអ្នកបើក បែកក្បាល ភ្លាមៗនោះ បាន បើកទ្វារឡាន គ្រៀគ្នា ចាកចេញ បាត់ស្រមោល។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១១ នឹង ៣០នាទីយប់ ថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០១៨ ត្រង់ចំណុចជិតស្តុបណានជីង ស្ថិតនៅក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនដំបូងគេឃើញរថយន្ត ម៉ាកក្រេតវ៉ល ពណ៌ស មានស្លាកលេខ ភ្នំពេញ 2AP-3513 បើកបរដោយ ជនជាតិចិន ២នាក់ ក្នុងស្ថានភាពស្រវឹងស្រា ជោកជាំ បើកយ៉ាងលឿន តាមបណ្តោយ មហាវិថី កម្ពុជាក្រោម លេខ (១២៨) ទិសដៅពីលិចទៅកើត លុះមកដល់កន្លែង កើតហេតុខាងលើ ក៏បត់ស្តាំមកផ្លូវ ១៧១ ដោយសារល្បឿនលឿនពេក បួងចង្កូតមិន ទាន់ ក៏ឡើងលើចិញ្ចើមសួនច្បារ បុកស្លាក សញ្ញាចរាចរណ៍ទ្រេតអស់ ១ និងរងរបួសបែក ក្បាលតៃកុងម្នាក់ ដោយសារមិនដាក់ខ្សែ ក្រវាត់ ក្បាលរបស់គាត់បុកនឹងកញ្ចក់ឡាន ហើយក៏ចុះរត់បាត់ស្រមោល ចំណែករថយន្ត រងការខូចខាតបែកកញ្ចក់ និងធ្លាក់កាងខាង មុខយ៉ាងដំណំ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ ក៏ទាក់ទងទៅជំនាញចរាចរណ៍ ក្រុង ចុះមកវាស់វែងស្ទួចយករថយន្តទៅ រក្សារទុក រងចាំម្ចាស់ឡានបង្កចូលខ្លួន មកដោះស្រាយតាមផ្លូវច្បាប់។

រថយន្តឡង់គ្រីស័រទំនើប ពាក់ស្លាកលខ រដ្ឋាភិបាល បើកមិនប្រយ័ត្ន ជ្រុលទៅបុក ម៉ូតូគុប រងរបួសធ្ងន់ បុរសម្នាក់

ជិះម៉ូតូទៅសំរាកនៅផ្ទះមិត្តភក្តិ ត្រូវជន សង្ស័យ ធាក់ផ្តួលប្លន់យកម៉ូតូនិចមួយគ្រឿង ទៅបាត់
ជនជាតិចិនស្រវឹងស្រា បើករថយន្តជ្រុលទៅ បុកចិញ្ចើមផ្លូវ និងបង្គោលស្លាកចរាចរណ៍ វៀចមួយដើម រថយន្តបែកកង់ទាំងទៅលែងរួច ជនជាតិចិនស្រវឹងស្រា បើករថយន្តជ្រុលទៅ បុកចិញ្ចើមផ្លូវ និងបង្គោលស្លាកចរាចរណ៍ វៀចមួយដើម រថយន្តបែកកង់ទាំងទៅលែងរួច Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:42:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.