តើ​ប្រជ្រុយ​ដុះ​រោម​ល្អ ឬ អាក្រក់​? - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

តើ​ប្រជ្រុយ​ដុះ​រោម​ល្អ ឬ អាក្រក់​?


មាន​ទស្សន​:​ចម្រុះ​អំពី​ប្រជ្រុយ​ដុះ​រោម ។ ក៏ប៉ុន្តែ ភាគច្រើន​បានចាត់ទុក​ថា នេះ​ជា​ចំណុច​ដ៏​ល្អ ដែល​នាំមក​នូវ​សំណាង​ច្រើន និង ជោគវាសនា​ល្អ​ទៅ​អនាគត ។​ ​តាម​ទស្សន​:​អ្នកស្រុក​ ​បាតុភូត​ប្រជ្រុយ​នៅលើ​រាងកាយ​ស្រាប់​តែមាន​ដុះ​រោម គឺជា​សញ្ញា​ដ៏​ល្អ​វិសេសវិសាល​នឹង​មកដល់ ។ ទោះបី​បញ្ហា​សោភ័ណ​មិនបាន​ល្អ ប៉ុន្តែ​វា​គឺជា​សញ្ញា​នាំទៅដល់​សុភមង្គល និង ជោគវាសនា​ល្អ​សម្រាប់​ម្ចាស់ ។​ ​តាម​ទស្សន​:​វិទ្យាសាស្ត្រ​ ​ប្រជ្រុយ​ដុះ​នៅលើ​រាងកាយ គឺ​ដោយសារ​ការផ្លាស់ប្តូរ​កោសិកា​បង្កើត​ពណ៌​ស្បែក ។ ប្រជ្រុយ ទាំងអស់​មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​សុខភាព​ទេ ហើយ​ការ​ដុះ​រោម​នៅលើ​ប្រជ្រុយ​ក៏​មិន​ធ្វើ​ឲ្យ​មាន​ឥទ្ធិពល​ទៅដល់​ស្ថានភាព​សុខភាព​របស់​មនុស្ស​ដែរ ។​ ​ប្រជ្រុយ​គ្រាន់​តែមាន​ឥទ្ធិពល​ទៅដល់​សម្ផស្ស និង អាចមាន​ឥទ្ធិពល​ទៅដល់​សញ្ញាណ​ទ្រង់ទ្រាយ​និង​ហោរាសាស្ត្រ អាស្រ័យ​ទៅតាម​គំនិត​របស់​មនុស្ស​ម្នាក់ៗ ។ តាម​ធម្មតា នៅក្នុង សញ្ញាណ​ទ្រង់ទ្រាយ​និង​ហោរាសាស្ត្រ ប្រជ្រុយ​ដុះ​រោម​នោះ​គឺជា​បាតុភូត​ល្អ ៕


តើ​ប្រជ្រុយ​ដុះ​រោម​ល្អ ឬ អាក្រក់​? តើ​ប្រជ្រុយ​ដុះ​រោម​ល្អ ឬ អាក្រក់​? Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 12:46:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.