លោកនាយឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យ អគ្គស្នងការដ្ឋាន នគរបាលជាតិ បានបញ្ជាក់ថា លោកឧកញ៉ា ថោង សារ៉ាត់ ជាមេខ្លោងឃាតករ ក្នុងការបាញ់សម្លាប់ លោកឧកញ៉ា អ៊ឹង ម៉េងជឺ កាលពីម៉ោង ៧:១៨នាទី យប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៣ ខណៈពេលលោក ចុះពីរថយន្តឡិចស៊ីស ៥៧០ ដើម្បីទៅទិញផ្លែឈើ នៅហាងលក់ផ្លែឈើ ឡោ តិចសេង ស្ថិតនៅផ្លូវលេខ ២៧៤ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន។
កម្លាំងអាជ្ញាធរ មានសមត្ថកិច្ច កំពុងតែតាមស្វែងរកចាប់ខ្លួន លោកឧកញ៉ា ថោង សារ៉ាត់ ដែលបានរត់គេចខ្លួន បន្ទាប់ពីបានដឹងថា អង្គរក្សរបស់ខ្លួន បានសារភាព ទាក់ ទងករណីបាញ់សម្លាប់ លោកឧកញ៉ា អ៊ឹង ម៉េងជឺ។
កាលពីយប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៤ កម្លាំងសមត្ថកិច្ច បានដឹកនាំដោយ លោកនាយឧត្តមសេនីយ៍ឯក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការចូលរួម ពីសំណាក់លោក ព្រះរាជអាជ្ញា បានចុះប្រតិបត្តិ ឆែកឆេរបុរី ៩៩៩ នៅជាប់វត្តចាក់អង្រែក្រោម និងនៅបុរីញូវយ៉ក ៩៩៩ នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ដោយបានឃាត់ខ្លួនមនុស្ស ១០ នាក់ ក្នុងនោះមានដូចជា ឪពុក ម្តាយ ប្រពន្ធ និងប្អូនប្រុស រួមទាំងអង្គរក្ស សរុបទាំងអស់ ១០ នាក់ នាំយកទៅសាកសួរ នៅស្នងការដ្ឋាននគរបាលក្រុង និងដកហូតវត្ថុតាងមួយចំនួន។
អ្នកនាំពាក្យ អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ថា កិច្ចប្រតិបត្តិការ ក្នុងការវែកមុខឃាតករ បាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ គឺទទួលបានលទ្ធផលហើយ ហើយក៏បានធ្វើការឃាត់ខ្លួន ជនពាក់ព័ន្ធ និងវត្ថុតាងផ្សេងៗ មួយចំនួនទៀត ផងដែរ។
លទ្ធផលក្នុងកិច្ចប្រតិបត្តិការ ជាបឋម គឺកម្លាំងនគរបាល បានចាប់ខ្លួនជនសង្ស័យ ដែលជាឃាតករមួយរូប និងបក្ខពួកមួយចំនួនទៀត។
លោកបានបន្តថា នៅពេលនេះ នគរបាល បានចាប់ខ្លួនឃាតករម្នាក់ និងបក្ខពួក ៣ នាក់ទៀត ដែលជាអ្នកបើក ម៉ូតូឌុបឃាតករ និងជនសង្ស័យ ពីរនាក់ទៀត ដែលជាអ្នកជិះម៉ូតូ ការពារពីក្រោយ ខណៈមេខ្លោងឃាតករ គឺលោកឧកញ៉ា ថោង សារ៉ាត់ កំពុងរត់គេខ្លួន។
លោកបានបញ្ជាក់ថា ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ច ក៏បានចាប់ខ្លួនឪពុកម្ដាយ លោកឧកញ៉ា ថោង សារ៉ាត់ ដែលជាអ្នកសមគំនិត ក្នុងការលាក់ខ្លួនឃាតករ និងបក្ខពួក ដោយនគរបាល ក៏បានដកហូតអាវុធ ចំនួន៨ដើម និងភស្តុតាងនានា មួយចំនួនទៀតផងដែរ។
គួរបញ្ជាក់ថា លោកឧកញ៉ា អ៊ឹង ម៉េងជឺ អាយុ៥៣ឆ្នាំ ជាថៅកែក្រុមហ៊ុន ស៊ីម៉ង់ត៍ត្បូងពេជ្រ និងជាប្រធានក្រុមហ៊ុន Shimmex Group ត្រូវខ្មាន់កាំភ្លើង (ឃាតករ) បាញ់សម្លាប់ កាលពីម៉ោង ៧:១៨ នាទី យប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៣ ខណៈពេលលោកចុះពី រថយន្តឡិចស៊ីស ៥៧០ ដើម្បីទៅទិញផ្លែឈើ នៅហាងលក់ផ្លែឈើ ឡោ តិចសេង ស្ថិតនៅផ្លូវលេខ២៧៤ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន៕
ត្រឡប់ក្រោយវិញ
ត្រឡប់ក្រោយវិញ
អ្នកនាំពាក្យប៉ូលិសៈ ឧកញ៉ា ថោង សារ៉ាត់ ជាមេខ្លោងឃាតករ បាញ់សម្លាប់ ឧកញ៉ា អ៊ឹង ម៉េងជឺ
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:17:00 AM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:17:00 AM
Rating:

No comments: