បើកម៉ូតូឆ្លងផ្លូវអត់បានសុីញ៉ូត្រូវគេបុកពីក្រោយរបួសធ្ងន់ម្នាក់ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើកម៉ូតូឆ្លងផ្លូវអត់បានសុីញ៉ូត្រូវគេបុកពីក្រោយរបួសធ្ងន់ម្នាក់

ម៉ូតូមួយគ្រឿងបើកស្របទិសគ្នា និងម៉ូតូមួយគ្រឿងទៀត រួចបានបត់ឆ្លងថ្នល់អត់បានសុីញ៉ូ ត្រូវបានគេបុកចំពីក្រោយពេញទំហឹង បណ្តាលឲ្យនារីម្នាក់ដួលបោកក្បាល ទៅនឹងថ្នល់ សន្លប់ស្តូកស្តឹង នៅវេលាម៉ោង ៨:១៥ នាទី យប់ ថ្ងៃទី ២៦ ធ្នូ ២០១៤ តាមបណ្តោយផ្លូវលេខ ៥៩៨ កែងផ្លូវ ១០៨៦ ទល់មុខការ៉ាសសាំងសូគីមុិច ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ រួមដំណើជាមួយបុរសម្នាក់ បើកម៉ូតូមួយគ្រឿងម៉ាក គុបជ្រុងព័ណ៌ទឹកប៊ិច ពាក់ស្លាកលេខកពង់ស្ពឺ 1D 9110 មកដល់ចំណុចកើតហេតុមានម៉ូតូមួយគ្រឿងទៀត មិនស្គាល់ម៉ាកបុកចំពីក្រោយ ពេញទំហឹង បណ្តាលឲ្យនារីម្នាក់សន្លប់នៅនឹងកន្លែង ឯយុវជនជាអ្នកឌុបរងរបួសស្រាល ចំណែកម៉ូតូបង្ករ បានគេចខ្លួនបាត់ស្រម៉ោល ជនរងគ្រោះឈ្មោះ ចន្រ្ទា អាយុ ២១ ឆ្នាំ ស្នាក់នៅភូមិ ៣ សង្កាត់ទឹកល្អក់ ២ ខណ្ឌទួលគោក បច្ចុប្បន្នជនរងគ្រោះ ត្រូវបានយកទៅសង្រ្គោះនៅមន្ទីរពេទ្យ ឯម៉ូតូត្រូវបានមិត្តភក្តិ យកទៅរក្សាទុក ។

បើកម៉ូតូឆ្លងផ្លូវអត់បានសុីញ៉ូត្រូវគេបុកពីក្រោយរបួសធ្ងន់ម្នាក់ បើកម៉ូតូឆ្លងផ្លូវអត់បានសុីញ៉ូត្រូវគេបុកពីក្រោយរបួសធ្ងន់ម្នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 9:34:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.