រថយន្តពីរគ្រឿងប៉ះគ្នាតែមិនបណ្តាលឲ្យរងរបួសមនុស្សទេ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

រថយន្តពីរគ្រឿងប៉ះគ្នាតែមិនបណ្តាលឲ្យរងរបួសមនុស្សទេ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រថយន្តកូរ៉ូឡាមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2A2176 បើកបរ ដោយយុវជនម្នាក់ នៅវេលាម៉ោង ២:១៥នាទី រំលងអាធ្រាត ឈានចូលថ្ងៃទី ២៣ ធ្នូ ២០១៤ តាមបណ្តោយផ្លូវលេខ ១៨២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ទិសដៅពីលិចទៅកើត មកដល់ចំណុចកើតហេតុ ផ្លូវខ្វែងនឹងផ្លូវលេខ ២៥៣ មានរថយន្តមួយគ្រឿងទៀត ម៉ាកឡងគ្រិស៊័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2F7682 បើកបរតាមបណ្តោយផ្លូវលេខ ២៥៣  ក្នុងទិសដៅដៅពីជើងទៅត្បូង បានជ្រុលទៅបុករថយន្តកូរ៉ូឡា បណ្តាលឲ្យខូចខាតមួយចំហៀងមុខខាងស្តាំ ដោយភាគីទាំងពីរចរចាគ្នាមិនត្រូវ ក៏ឲ្យជំនាញចុះវាស់វែង ហើយយករថយន្តទាំងពីរគ្រឿងនោះ ទៅរក្សាទុកនៅអធិការខណ្ធទួលគោក ដើម្បីរងចាំធ្វើការដោះស្រាយ ។

រថយន្តពីរគ្រឿងប៉ះគ្នាតែមិនបណ្តាលឲ្យរងរបួសមនុស្សទេ រថយន្តពីរគ្រឿងប៉ះគ្នាតែមិនបណ្តាលឲ្យរងរបួសមនុស្សទេ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 8:31:00 AM Rating: 5

No comments:

Powered by Blogger.