គ្រោះថ្នាក់ចរាចរមួយកើតឡើង នៅចំណុចមុខស្លាកសំណង់ ១២ ថ្ងៃទី ២១ ធ្នូ ២០១៤ វេលាម៉ោង ១១:៣០នាទី យប់ រវាងម៉ូតូ និងម៉ូតូ បណ្តាលឲ្យយុវជនម្នាក់រងរបួសធ្ងន់ ជិះម៉ូតូម៉ាក Scoopy ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AS8209 បើកបរតាមបណ្តោយផ្លូវ ១៨២ ស្ថិតក្នុងសង្កាត់ទឹកល្អក់ ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្នុងទិសដៅពីលិចទៅកើត មកដល់ចំណុចកើតហេតុ មានម៉ូតូមួយគ្រឿងទៀត ម៉ាក Dream C125 ពាក់ស្លាកលេខ ភ្នំពេញ បើកបរដោយយុវជនម្នាក់ ទិសដៅពីជើងទៅត្បូង តាមបណ្តោយផ្លូវលេខ ២៦៧ បានជ្រុលទៅបុកម៉ូតូម៉ាក SCOOPY បណ្តាលឲ្យរងរបួសធ្ងន់ បច្ចុប្បន្ន ម៉ូតូត្រូវបានប៉ូលិសយកទៅរក្សាទុក នៅអធិការខណ្ឌទួលគោក ។
រងរបួសធ្ងន់យុវជនម្នាក់ស្រាលម្នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរ
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
8:11:00 AM
Rating:

No comments: