បើករថយន្ត JACUAR បុករះរោងកុនលុច្សរងការខូចខាត - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្ត JACUAR បុករះរោងកុនលុច្សរងការខូចខាត

ភ្នំពេញ៖ ប្រុសស្រីបួននាក់ បើករថយន្ត ទំនើបលឿនពេក គេចរថយន្ត១គ្រឿងទៀត បណ្ដាលបុករះជញ្ជាំងរោងកុនលុច រងការ ខូចខាតរថយន្តខ្ទេចផ្នែកខាងមុខទៅមុខលែងរួច។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១១ នឹង ៣០នាទីយប់ ថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០១៧ ស្ថិតនៅចំណុចស្តុបរោងកុនលុច ក្នុងសង្កាត់ផ្សារកណ្ដាល ២ ខណ្ឌដូនពេញ។
យោងតាមព័ត៌មានពីសន្តិសុខដែលយាមនៅទីនោះ បានអោយដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់រួមដំណើរនិងប្រុសស្រី៣ នាក់ទៀត បើករថយន្តមួយគ្រឿង ម៉ាក JACUAR ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-1718 តាមបណ្ដោយផ្លូវព្រះនរោត្ដម ទិសដៅពីត្បូងទៅជើងបោះពួយយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានគេចរថយន្តមួយគ្រឿង កំពុងឆ្លងផ្លូវ ក៏រេចង្កូតជ្រុលទៅបុកជញ្ជាំងរោងកុនលុច បណ្ដាលអោយបាក់ និងរថយន្តបង្កមិនទាន់ អស់ល្បឿន ក៏ទៅបុករនាំងដែកចូល ហាងកែសម្ឆស្សរោងកុនលុច បណ្ដាលអោយ រថយន្តដាច់កង់ជាប់ជញ្ជាំងទៅលែងរួច តែសំណាងល្អមិនមានអ្នករងរបួសទេ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត

បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានមកដល់ ទំនាក់ទំនងហៅជំនាញ មកធ្វើការវាស់វែង យករថយន្តបង្កទៅ ការិយាល័យចរាចរណ៍នៃស្នងការ រាជធានីភ្នំពេញ រងចាំធ្វើការដោះស្រាយ ទៅតាមផ្លូវច្បាប់។ ផ្កាយព្រឹក
បើករថយន្ត JACUAR បុករះរោងកុនលុច្សរងការខូចខាត បើករថយន្ត JACUAR បុករះរោងកុនលុច្សរងការខូចខាត Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:57:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.