ចាប់បានអ្នកប្រើប្រាស់គ្រឿងញៀន ៦ នាក់ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ចាប់បានអ្នកប្រើប្រាស់គ្រឿងញៀន ៦ នាក់

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រាជធានីភ្នំពេញ: កម្លាំងកងរាជអាវុធហត្ថ ខណ្ឌសែនសុខ ជាច្រើន
បានចុះធ្វើការល្បាតរុករក មុខសញ្ញាដែលធ្លាប់តែង
តែធ្វើសកម្មភាពលួចឆក់ប្លន់ នៅក្នុង រាជធានីភ្នំពេញ ជារៀងរាល់ថ្ងៃ ខណ:ពេលកំឡាំងកងរាជអាវុធហត្ថជាច្រើននាក់បានជិះម៉ូតូល្បាត នៅក្នុងទឹកដីរបស់ខ្លួន បានប្រទះឃើញយុវជន ៦នាក់ នៅ ចំណុចកែងផ្លូវ ២៧១ ស្ថិតនៅក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កំពុងតែផ្តុំគ្នា ប្រើប្រាស់គ្រឿងញៀន នៅម្ដុំច្រកផ្លូវចូលផ្ទះសំណាក់អង្គរមាស ភ្លាមៗនោះដែរ កំឡាំងកងរាជអាវុធហត្ថ​ បានធ្វើការឡោមពទ្ធ័ចាប់បានយុវជនទាំង ៦ នាក់  ក្នុងពេលកំពុងតែប្រើ
ប្រាស់គ្រឿងជុំគ្នា ក្នុងនោះវត្ថុតាង រួមមានម៉ូតូម៉ាកឌ្រីមសង់ពីរគ្រឿង ថ្នាំញៀនបីកញ្ចប់តូចប្រភេទម៉ាទឹកកក ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩:០០ នាទីយប់ ថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០១៥ ។
ក្រោយកើតហេតុត្រូវបានកម្លាំងកងរាជអាវុធហត្ថបាននាំខ្លួនយុវជនទាំង ៦នាក់នេះ ទៅកាន់បន្ទាយកង រាជអាវុធហត្ថ ខណ្ឌសែនសុខ ដើម្បីធ្វើការសួរនាំបន្តទៅទៀត ។ ផល្លី

ចាប់បានអ្នកប្រើប្រាស់គ្រឿងញៀន ៦ នាក់ ចាប់បានអ្នកប្រើប្រាស់គ្រឿងញៀន ៦ នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:13:00 AM Rating: 5

No comments:

Powered by Blogger.