រាជធានីភ្នំពេញ: ផ្ទះអ្នកស្រុកម្នាក់លេខ ២៧០ ស្ថិតនៅតាមបណ្ដោយផ្លូវលំមួយខ្សែ ក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ
ខណ្ឌឬស្សីកែវ ត្រូវជនសង្ស័យម្នាក់ បានធ្វើសកម្មភាពផ្លោះឡើង
របងចូលគាស់ទ្វាផ្ទះយកទូរស័ព្ទដៃ បានសំរេច ហើយរៀបតែនឹងលោត ចុះមកដីត្រូវបាន ម្ចាស់ដឹងទាន់ ស្រែកអោយ អ្នកភូមិជួយព័ទ្ធចាប់បាន ភ្លាមៗនោះដែរ អ្នកធ្វើ ដំណើរតាមដងផ្លូវបានឃើញក៏ នាំគ្នាវាយ បណ្តាលឲ្យរងរបួសធ្ងន់។ ហេតុករណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ នឹង ៣០ នាទីយប់ ថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០១៥ ។ យោងតាមការរៀបរាប់ពីម្ចាស់ទូរស័ព្ទ បានអោយដឹងថា នៅម៉ោងកើតហេតុខាងលើ ម្ចាស់ទូរស័ព្ទដៃបានបញ្ជូលថ្មទូរស័ព្ទ នៅក្នុងបន្ទប់ផ្ទះរបស់ខ្លួន ក្រោយមកជនសង្ស័យបានចូល តាមមកពីក្រោយហើយក៏លួចយកបាន រៀបនឹងលោតចុះមក ជាន់ខាងក្រោមតែគាត់បានឃើញទាន់ ក៏ស្រែកអោយអ្នកនៅក្បែរនោះ ជួយពទ្ធ័ចាប់បានតែម្ដង ហើយបាននាំគ្នាខ្លះវាយ
ខ្លះទាត់ខ្លៈធាក់ បណ្តាលឲ្យរងរបួសធ្ងន់ ។ ក្រោយកើតហេតុ ទើបបានប្រគល់ អោយទៅសមត្ថកិច្ច ហើយសមត្ថកិច្ច ក៏បានទាក់ទងហៅរថយន្តដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យ ។ ផល្លី

No comments: