ភ្នំពេញ៖ ជនសង្ស័យ ៤ នាក់ ក្នុងចំណោម ១ នាក់ ត្រូវម្ចាស់ផ្ទះ ចាប់បានប្រគល់អោយសមតក្ថកិច្ច។
ហេតុការណ៍នេះ កើតឡើងកាលពី វេលាម៉ោង ៤ នឹង ០៥ នាទីទៀបភ្លឺ ថ្ងៃទី ២៥ ខែ មីថុនា ឆ្នាំ ២០១៥ ស្ថិតតាមបណ្តោយផ្លូវ ១៨២ នៅចំណុចផ្ទះលេខ ២៧០ សង្កាត់ទឹកល្អក់ ៣ ខណ្ឌសែនសុខ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ មានជនសង្ស័យ ៤ នាក់ បានទូរស័ព្ទទៅហៅគ្នាតាំងពីម៉ោង ២ នឹង ០០ នាទី រំលងអាធ្រាត រហូតដល់ម៉ោងកើតហេតុជនសង្ស័យបានជិះម៉ូតូ ២ គ្រឿង ១ម៉ាកណិច ពណ៌ក្រហមលាយខ្មៅ មិនចាំស្លាកលេខ ២-ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ បានធ្វើសកម្មភាពចូលទៅគាស់ផ្ទះ បំរុងយកម៉ូតូ តែមិនបានសំរេច ត្រូវម្ចាស់ចាប់បានម្នាក់ ក្នុងចំណោម ៤ នាក់។
ជនសង្ស័យជាអ្នកចូលធ្វើសកម្មភាពមានឈ្នោះ នួន អាយុ ១៧ ឆ្នាំ ភេទ ប្រុស មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្សារដើមគ
២-ជនសង្ស័យដែលចាប់បាន ជាអ្នកចាំផ្លូវ មានឈ្មោះ ង៉ោ វិត ភេទ ប្រុស អាយុ ១៩ ឆ្នាំ មុខរបរ ជាអ្នកប្រមូលសំរាមស៊ិនទ្រី ស្នាក់នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ស្រុកកំណើតពាមរ៏ ខេត្តព្រៃវែង និងពីរនាក់ទៀត មិនស្គាល់អត្តសញ្ញាណ ។
ចំណែកម្ចាស់ផ្ទះមានឈ្មោះ អុប ច័ន្ទដារី ភេទ ស្រី អាយុ ៣០ ឆ្នាំ មុខរបរ លក់ទូរក្លាសេម៉ាសីុនត្រជាក់ ស្នាក់នៅកន្លែងកើតហេតុខាងលើមានស្រុកកំណើត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ក្រោយពេលកើតហេតុម្ចាស់ផ្ទះបាន ប្រគល់ជនសង្ស័យឲ្យសមត្ថកិច្ច និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទឹកល្អក់ ៣ ដើម្បីបញ្ចូនបន្តទៅ ខណ្ឌ័ទួលគោក។ផ្កាយព្រឹក
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
8:41:00 AM
Rating:
No comments: